អានតួអត្ថបទ
ឥណ្ឌូណេស៊ី

អភិបាល​ខេត្ត​ដ៏​មាន​ជាង​គេ​របស់​ឥណ្ឌូណេស៊ី​ ជាប់​ទោស​ពី​បទ​ពុក​រលួយ

ជា​ស្ត្រី​ដំបូង​គេ​ដែល​មាន​តួនាទី ជា​អភិបាល​ខេត្ត និង​ក៏​ជា​ស្ត្រី​ដំបូង​គេ​ដែល​បាន​ទទួល​ការ​កាត់​ទោស​​ពី​បទ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ !​​ លោកស្រី ​រ៉ាទូ អាទូត ស្ហូហ្ស៊ីយ៉ាស (Ratu Atut Chosiyah) ដែល​​ជា​​​តំណាង​​ត្រកូល​អ្នក​នយោបាយ​​ដ៏​មាន​អំណាច​បំផុត​នៅ​ឥណ្ឌូណេស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​បួន​ឆ្នាំ​ ពី​បទ​​​បាន​យក​​លុយទៅ​សូក​ប៉ាន់​អតីត​ប្រធាន​តុលាការ​ធម្មនុញ្ញ​ ក្នុង​ជម្លោះ​ប្តឹង​ផ្តល់​ទាក់ទង​នឹង​ការ​បោះឆ្នោត។

wikipedia
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៥២​ឆ្នាំ ជា​អភិបាល​ខេត្ត​បានតិន (Banten) នៃ​កោះ​ជ្វា ដ៏​មាន​ជាង​គេ​របស់​ឥណ្ឌូណេស៊ី លោក​ស្រី រ៉ាទូ អាទូត ស្ហូហ្ស៊ីយ៉ាស ត្រូវ​បាន​តុលាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្រុង​ហ្សាការតា បាន​រក​ឃើញ​ថា​ បាន​យក​លុយ​មួយ​ពាន់​លាន​រ៉ូពី (៦៥០០០អឺរ៉ូ) ទៅ​សូក​​អតីត​ប្រធានតុលាការ​ធម្មនុញ្ញ លោក អាគីល ម៉ូឆា នៅ​ប្រទេស​សិង្ហបុរី កាលពី​ឆ្នាំ​២០១៣ ឱ្យ​លុប​ចោល​លទ្ធផល​បោះឆ្នោត​នៅ​ខេត្ត​បានតិន ព្រោះ​មនុស្ស​ជំនិត​ក្នុង​ក្រុម​គ្រួសារ​ជា​អ្នកចាញ់ប្រៀប។

 
អតីត​ប្រធាន​តុលាការ​ធម្មនុញ្ញ ដែល​កាលពី​ខែ​មិថុនា ២០១៤ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ទទួល​ប្រាក់​សំណូក​ជា​ថ្នូរ​នឹង​ការ​សម្រេច​សាល​ក្រម​ ទាក់ទង​នឹង​រឿង​ក្តី​បោះឆ្នោតជា​ច្រើន មាន​ជា​អាទិ៍​រឿង​ក្តី​ត្រកូល​ស្ហូហ្ស៊ីយ៉ាស។ តុលាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បាន​បើក​កកាយអង្កេត។ ប៉ុន្តែ​ក្នុង​ករណី​លោកស្រី​អភិបាល​ខេត្ត​នេះ រដ្ឋ​អាជ្ញា​ហាក់​ដូច​មិន​សូវ​តឹង​តែង​ខ្លាំង ដោយ​ទាមទារ​ដាក់​លោកស្រី​ត្រឹម​តែ​១០​ឆ្នាំ។

ត្រកូល​ស្ហូហ្ស៊ីយ៉ាស គ្រប់គ្រង​ខេត្ត​បានតិនដ៏​មាន​បាន​ ដល់​ទៅ​៥​សង្កាត់​ក្នុង​ចំណោម​សង្កាត់​សរុប​ទាំង​អស់​៨។ ត្រកូល​ជា​តំណាង​ពូជ​ពង្ស​អ្នក​នយោបាយ​ដែល​បាន​ជួយ​ស្ថាបនា​ឥណ្ឌូណេស៊ី​ឱ្យ​ត្រដែត​ឡើង​ ក្រោយ​ពី​របប​ផ្តាច់​ការ​ស៊ូហាតូ​រលំរលាយ​ទៅ។ ក្រៅ​អំពី​រឿង​អាស្រូវ​ពុក​រលួយ​មួយ​នេះ ​ស្ហូហ្ស៊ីយ៉ាស​ ជា​ត្រកូលដ៏​មាន​ឥទ្ធិពល​និង​អំណាចបំផុត​ប្រចាំ​តំបន់​បានតិន។

បើ​តាម​អង្គការ​តម្លាភាព​​អន្តរជាតិ Transparency International ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​លំដាប់​លេខ​រៀង​ទី ១១៤ នៃ​ប្រទេស​ដែល​មាន​អំពើ​អំពើ​ពុក​រលួយ​ខ្លាំង​បំផុត​ ក្នុង​ចំណោម​ប្រទេស​សរុប​ទាំង​១៧៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ