អានតួអត្ថបទ
កម្ពជា

បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ស៊ើបអង្កេត​បន្ថែម​រឿង ឈុត វុទ្ធី

រដ្ឋាភិបាល​​កំពុង​​រៀបចំ​គណៈកម្មាធិការ​អន្តរ ក្រសួង​មួយ​​ដើម្បី​បើក​ការ​ស៊ើបអង្កេត​បន្ថែម​លើ​ករណី​ស្លាប់​របស់​លោក​ឈុត វុទ្ធី និង​មន្ត្រី​កងរាជ​អាវុធហត្ថ។ អ្នកនាំពាក្យ​របស់​កងរាជ​អាវុធ​ហត្ថ លោក ខេង ទីតូ​បាន​ពន្យល់​ថា ការ​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​នេះ គឺ​ដើម្បី​ស្វែង​រក​មូលហេតុ​អោយ​កាន់​តែ​ច្បាស់លាស់​ថែម​ទៀត និង​បង្ហាញ​សាធារណជន​អំពី​ករណី​ស្លាប់​របស់​លោក​ឈុត វុទ្ធី និង​មន្ត្រី​កងរាជអាវុធហត្ថ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កំពុង​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង​មួយ​ដើម្បី​បន្ត​ស៊ើបអង្កេត​អោយ​បាន​ច្បាស់លាស់​ករណី​ស្លាប់​របស់​លោកឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា និង​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ក្នុង​ខេត្ត​កោះកុង។ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស លោក​វរសេនីយឯក ខេង ទីតូ​បាន​ប្រាប់ «គេហទំព័រថ្មីៗ»នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា សមាភាព​នៃ​គណៈកម្មាធិការ​អន្តរក្រសួង​នោះ​រួម​មាន តំណាង​មក​ពី​អគ្គស្នងការនគបាលជាតិ កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ក្រសួង​អធិការកិច្ច និង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

ហេតុអ្វី​ត្រូវ​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​នេះ ? លោក​វរសេនីយឯក ខេង ទីតូ​បាន​ពន្យល់​ថា៖« គឺ​ដើម្បី​រក​អោយ​ឃើញ​មូលហេតុ​អោយ​កាន់​តែ​ច្បាស់ ពិសេស​ចំពោះ​ការ​យល់​ឃើញ​របស់​សង្គមស៊ីវិល និង​សាធារណជន»។ អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់​ថា អគ្គស្នងការ​នគរបាលជាតិ​គឺ​ជា​ប្រធាន​គណៈកម្មាធិការ​នេះ ហើយ​លោក​មិន​បាន​ដឹង​ទេ​ថា តើ​ក្នុង​គណៈកម្មាធិការ​នេះ​មាន​សមាសភាព​តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ