អានតួអត្ថបទ
​កម្ពុជា

សហភាពអឺរ៉ុប​សាទរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​តែ​សោកស្តាយ​ចំពោះ​ភាព​មិនប្រក្រតី​ខ្លះ

សហភាព​អឺរ៉ុប​បាន​ថ្លែង​សាទរ​ចំពោះ​ការបោះឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព​កាលពី​ថ្ងៃ​ទី​២៨​កក្កដា ​ ប៉ុន្តែ ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អាជ្ញាធរ​ដែល​មិន​បាន​ចាត់វិធានការ​ចាំបាច់​នានា​​ ដើម្បី​​លុប​បំបាត់​ភាព​មិន​ប្រក្រតី​នានា។ ​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​ភាគី​នយោបាយ​នានា ​រក្សា​ស្មារតី​​សន្តិភាព​ និង​ប្រជាធិបតេយ្យ​ឲ្យ​បាន។​

លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្សប្រជាជន​កម្ពុជា​បោះឆ្នោត​នៅកំពង់ចាម​
លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្សប្រជាជន​កម្ពុជា​បោះឆ្នោត​នៅកំពង់ចាម​ លាង ដឺលុច/ RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ពី​ទីក្រុង​ ព្រុចសែល ​កាលពី​ថ្ងៃ​ទី​២៩​កក្កដា ​អ្នកនាំពាក្យ​​របស់​លោកស្រី ​ Catherine Ashton ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​និង​សន្តិសុខ​ បាន​ថ្លែងសាទរ​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ចូល​រួម​ការបោះឆ្នោត​យ៉ាង​ច្រើនកុះករ​ ហើយ​ការបោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី។​ ម្យ៉ាងទៀត​ យុវជន​បាន​ចូល​រួម​យ៉ាង​សកម្មនៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ​សម្រាប់​សហភាព​អឺរ៉ុប​ នេះ​គឺ​ជា​សញ្ញា​ល្អ​គួរ​ឲ្យ​លើក​ទឹកចិត្ ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

ចំណែ​​​​​​​​​​ក​ឯ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​បាន​ចាត់វិធានកា​​​​​​​រ​ចាំបាច់​មួយចំនួន ​ក្នុង​ការកែលម្អ​ការងារ​របស់​ខ្លួន​ ស្រប​តាម​អនុសាសន៍​របស់​អ្នកសង្កេតការណ៍​សហភាព​អឺរ៉ុប​កាលពី​ការបោះឆ្នោត​លើក​មុន។ ​យ៉ាងណា​ក៏ដោយ​ សហភាព​អឺរ៉ុប​បាន​សម្តែង​ការសោក​ស្តាយ​ដែល​អាជ្ញាធរ​មិន​បាន​​ចាត់វិធានការ​ដើម្បី​លុបបំបាត់​បញ្ហា​មួយចំនួន​ដូចជា ​បញ្ហា​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ​ការប្រើប្រាស់​​ប្រពន្ធ័​ផ្សាយ​ព័ត៌មាន​ឲ្យ​ស្មើភាព​ និង​ការប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​សំណាក់​មន្ត្រីរាជការ​ និង​កងកម្លាំង​ប្រដាប់អាវុធ។​
 

សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​បន្ត​ថា​ ដោយ​ផ្នែក​លើ​លទ្ធផល​​បណ្តោះ​អាសន្ន​ គ្រប់​ភាគី​គួរតែ​ចូល​រួម​ជា​វិជ្ជមាន​ក្នុង​ការ​កសាង​អនាគត​ប្រទេស​ជាតិ​ និង​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ប្រកប​ដោយ​ន័យ​ស្ថាបនា​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ចាំបាច់​នានា​ក្នុង​ទិសដៅ​ពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​សហភាព​អឺរ៉ុប​ក៏​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ រាល់​ជម្លោះ​នានា​ដែល​បញ្ជូ​ន​ទៅ​គ.ជ.ប ​និង​រាល់​ចំណាត់​ការ​នានា​នឹងធ្វើ​ឡើង​ដោយ​តម្លាភាព​ និង​យ៉ាង​ឆាប់រហ័ស។​ ជា​ចុងក្រោ​សហភាពអឺរ៉ុប​ក៏បានអំពាវនាវ​ឲ្យ​គ្រប់​ភាគី​រក្សា​ឲ្យបាន​នូវ​ស្មារតី​សន្តិភាព​និង​ប្រជាធិបតេយ្យ។ 

ទាក់ទង​នឹង​បញ្ហា​ដែល​សហភាព​អឺរ៉ុប​លើកឡើង​នេះ លោក កុយ គួ​ង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា បាន​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ៣០ កក្កដា​ថា រដ្ឋា​ភិបាល បាន​ឆ្លើយ​តប​ទៅ​សហភាព​អ៊ឺរ៉ុប​វិញ​ហើយ​តាមរយៈ​កំណត់​ទូត កាលពី​ថ្ងៃទី២៧ មិថុនា​កន្លងទៅ។ កំណត់​ទូត​ដែល​បង្ហាញ​ពី​គោលជំហ​របស់​រដ្ឋាភិបាល​កម្ពុជា ថា កម្ពុជា​មិនអាច​ទទួលយក​បានទេ នូវ​សេចក្តីថ្លែងការណ៍​របស់​សហភាព​អ៊ឺរ៉ុប ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ។ ហើយ​ថា ការបោះឆ្នោត​នៅ​កម្ពុជា តែងតែ​ប្រព្រឹត្ត​ទៅដោយ​សេរី មាន​តម្លាភាព និង​ជាការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ