អានតួអត្ថបទ
កម្ពុជា

គជប ផ្សព្វផ្សាយ​ ពីសៀវភៅស ស្តីពីការ​បោះឆ្នោត

គណកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត គ​ជប កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ទី៥កញ្ញា​ម្សិលមិញ បានចេញ​ផ្សាយ​នូវ សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ នៃ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ ឆ្នាំ២០១។

ការខាតបង់មួយចំនួនរបស់រដ្ឋដែលកើតចេញពីយុទ្ធនាការឃោសនាបោះឆ្នោត
ការខាតបង់មួយចំនួនរបស់រដ្ឋដែលកើតចេញពីយុទ្ធនាការឃោសនាបោះឆ្នោត
ផ្សាយពាណិជ្ជកម្ម

សៀវភៅ​ស កម្រាស់ ៥២ ទំព័រ ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស មាន ៣៨ ទំព័រ បាន​រៀបរាប់​ពិស្តារ អំពី​សាវតា នៃ​ការបង្កើត សមាសភាព និង​រចនាសម្ព័ន្ធ​គជប ដំណើរការ​បោះឆ្នោត អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្សនយោបាយ បណ្តឹង​បោះឆ្នោត រួមទាំង​សេចក្តី​ថ្លែង​ការណ៍​​របស់​ប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​នយោបាយ​អន្តរជាតិ​នានា លើ​ដំណើរ​ការ​​បោះឆ្នោត នៅ​កម្ពុជា កាលពី​ថ្ងៃទី២៨កក្កដា ការស្នើសុំ​បង្កើត​យន្តការ​ថ្មី ដោយមាន​ការ​ចូល​រួម​​ពី​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល និង​សេចក្តីសន្និដ្ឋាន។

ព្រះរាជសារ​របស់​ព្រះមហាក្សត្រ នៅក្រោយ​ថ្ងៃ​បោះឆ្នោត ដែល​ព្រះអង្គ​អំពាវនាវ​ដល់​គណបក្ស​​ជាប់ឆ្នោត​ទាំងពីរ ឲ្យ​បន្ត​ពិភាក្សា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ការ​ដោះ​ស្រាយ​​បញ្ហា​ជាតិ​នានា គួរ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា ក៏ត្រូវ​បាន​គជប លើកឡើង​ក្នុង​សៀវភៅ​​ស​ផងដែរ។ លោក ទេព នីថា អគ្គលេខាធិការ​គជប បាន​លើកឡើងថា នេះ​ជា​លើកទីមួយ​ហើយ ដែល​គជប បាន​ចងក្រង​ជា​សៀវភៅ​ស​នេះ​ឡើង បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី។ លោក ទេព នីថា ក៏បាន​វាយតម្លៃ​អំពី​ការបោះឆ្នោត​លើក​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សន្តិសុខ និង​សុវត្ថិ​ភាពល្អ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ