អានតួអត្ថបទ
កម្ពុជា

ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកសវនាការ​លើកចុងក្រោយ នៅ​ថ្ងៃនេះ

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៦កញ្ញា​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកសវនាការ​លើកចុងក្រោយ លើ​ការដោះស្រាយ​បណ្តឹង​បដិសេធ​នឹង​លទ្ធផល​បោះឆ្នោត ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ សវនាការ​ជំនុំជម្រះ​បណ្តឹង​លើកចុងក្រោយ នៅ​ព្រឹក​នេះ ចូលដល់​មណ្ឌលបោះឆ្នោត នៅ​ខេត្តកណ្តាល៕

ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ)
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ) REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

 

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៦កញ្ញា​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកសវនាការ​លើកចុងក្រោយ លើ​ការដោះស្រាយ​បណ្តឹង​បដិសេធ​នឹង​លទ្ធផល​បោះឆ្នោត ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ សវនាការ​ជំនុំជម្រះ​បណ្តឹង​លើកចុងក្រោយ នៅ​ព្រឹក​នេះ ចូលដល់​មណ្ឌលបោះឆ្នោត នៅ​ខេត្តកណ្តាល៕

ជាការ​កត់សម្គាល់ បន្ទាប់ពី​បើកសវនាការ​អស់​ជាច្រើន​ម៉ោង លើ​បណ្តឹងតវ៉ា​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការបោះឆ្នោត នៅ​មណ្ឌល​ខេត្តសៀមរាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥កញ្ញា​ម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញ បានសំរេច​តម្កល់​សេចក្តីសម្រេច​របស់ គ.ជ.ប ទុកជាបានការ​ដដែល ប៉ុន្តែ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​តម្រូវ​ឲ្យ​គ.ជ.ប ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ ដែល​រំលោភ​បទបញ្ជា​នីតិវិធី និង​ឲ្យ​គ.ជ.ប ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​ទាំង ៧ ការិយាល័យ​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​មាន​ភាព​ធ្វេសប្រហែស ក្នុង​ការងារ​ពាក់ព័ន្ធ​ទៅនឹង​ឯកសារ​បោះឆ្នោត នៅ​ខេត្តសៀមរាប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ