អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​បរា​ជ័យ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

នៅ​ថ្ងៃទី៣១ សីហា​នេះ គឺជា​លើក​ទី១ហើយ​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើកសវនាកា​លើក​ទី១របស់ខ្លួន​ដើម្បី​ដោះស្រាយ​បណ្តឹង​ស្តីពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​បណ្តឹងទាស់​នឹង​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តក្រចេះ។ តែ​ទីបំផុត​ទៅ ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​ដោះស្រាយ​បណ្តឹង​បោះឆ្នោត នោះ បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់​គ.ជ.ប និង​ប្រកាស​បិទផ្លូវ​តវា​ជា​ស្ថាពរ។

ក្រុម​ប្រឹ​ក្សា​ធម្ម​នុញ្ញ។
ក្រុម​ប្រឹ​ក្សា​ធម្ម​នុញ្ញ។ @ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​សវនាការ​ពេញ​មួយថ្ងៃ​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ដើមបណ្តឹង​ក្នុង​សំណុំរឿង​ប្តឹង​ទាស់​ស្តី​ភាពមិន​ប្រ​ក្រ​ក្រ​តី​នៃ​ការបោះឆ្នោត និង​បណ្តឹង​ទាំ​ស់​លទ្ធផល​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តក្រចេះ​នោះ បានទទួល​បរាជ័យ​ហើយ។ បរាជ័យ​ព្រោះតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​ដោះស្រាយ​ភាព​បណ្តឹង​បោះឆ្នោត​នោះ បានចាត់ទុក​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប​នៅ​ថ្ងៃទី១៥សីហា ថា​បានការ និង​តម្រូវឱ្យ គ.ជ.ប ត្រូវ​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ទាំង៨ ដែល​បាន​បណ្តាលឱ្យ​កញ្ចប់​សុវត្ថិភាព “ក”ចំហ។ ហើយ​សវនាការ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​បិទផ្លូវ​តវា​ជា​ស្ថាពរ។

តែ​យ៉ាងណាក៏ដោយ លោក គួ​យ ប៊ុន​រឿន តំណាងរាស្ត្រ និង ជា​អ្នកទទួលបន្ទុក​ការ​បោះឆ្នោត​​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅមុខ​ទីស្នាក់ការ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្រោយ​ការបញ្ចប់​សវនាការ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ទទួល​យក​បាន​ទេ​នូវ​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ។ លោក គួ​យ ប៊ុន​រឿន បាន​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ងាក​មករក​ភាពយុត្តិធម៌​ស្តីពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នេះ​ទៅកាន់​តុលាការ​ជា​បន្ត។

សវនាកា​លើក​ទី១របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​លើ​បណ្តឹង​គណ​កប្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​តាំងពី​ម៉ោង៨ និង៣០នាទី​ព្រឹក​នេះ ដោយមាន​ការចូលរួម​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំង៩ រូប ដែលមាន​លោក ឯក សំអុល​ជា​ប្រធាន រីឯ​ដើមបណ្តឹង គឺ គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​សមាសភាព៣រូប គឺ​លោក​កែវ ភី​រម្យ និង​មេធាវី ជួង ជុ​ងី រួមទាំង​លោក មេធាវី កែ​ត ឃី។ ដោយឡែក​ចុងចោទ គ.ជ.ប​វិញ មាន​លោក ម៉ៅ សុភា​រិ​ទ្ធិ លោក កែវ ផល្លា និង លោក ហាវ៉ាណ​ ស៊ី​វិ​ល័យ។

គួ​រំលឹកថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្តឹង ដោយ​ស្នើឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បដិសេធ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​កា​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)ដែល​សម្រេច​មិន​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​មណ្ឌល​ខេត្តក្រចេះ និង​ការរាប់​សន្លឹកឆ្នោត​ទាំងអស់​នៅ​ទូទាំង​មណ្ឌល​ខេត្តក្រចេះ​ឡើងវិញ រួមទាំង​ការបើក​កា​ស៊ើបអង្កេត​លើ​ការបង្ក​ភាពមិនប្រក្រតី និង​ការផ្តន្ទាទោស​ដល់​អ្នកប្រព្រឹត្តិ​ដោយយោង​ទៅតាម​ច្បាប់​ជាដើម។

ប៉ុន្តែ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​អាដហុក ដែល​បាន​ចូលរួម ស្តា​ប់ស​វនា​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែរនោះ បានឱ្យដឹងថា បើទោះបីជា​ក្រុមប្រឹក្សាធម្មនុញ្ញ​ផ្តល់ឱកាស​ដល់​ដើមចោទ និង​ចុងចោទ ឡើង​បកស្រាយ​ក៏ដោយ ក៏​ការសាកសួរ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ មិនបាន​ឆ្លុះបញ្ចាំង​ទៅនឹង​អង្គហេតុ​នៃ​បណ្តឹង​នោះទេ។ ហើយ​ថា ក្រុមប្រឹក្សាធម្មនុញ្ញ គួរតែ​ចិត្ត​ទុកដាក់​លើ​កំហុសឆ្គង​របស់​គ.ជ.ប ដែល​បាន​ប៉ះពាល់​ដល់​សម្លេងឆ្នោត​គ​ណ​បក្ស​នីមួយ​នោះ។

ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅពេលនេះ ត្រូវបាន​គេ​មើលឃើញថា នឹង​អាចជា​កំសួល​កាន់តែខ្លាំង​ដែល​នឹង​នាំឱ្យ​ផ្ទុះ​បាតុកម្ម ខណៈដែល​ការចរចា​ផ្នែក​នយោបាយ​របស់​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ មិនទាន់​ទៅមុខ​នៅឡើយ​នោះ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ