អានតួអត្ថបទ
កម្ពុជា

លោក​វ៉ាន់​ ណាត​ស្លាប់​មុន​សាល​ដីកា​កាត់​ទោស​ឌុច​

អតីត​​អ្នក​ទោស​​គុក​​ទួល​ស្លែង​​លោក​​វ៉ាន់ ណាត​ ​បាន​​ទទួល​មរណភាព​​ហើយ​​កាល​ពី​​វេលា​​ថ្ងៃ​​ត្រង់​​ថ្ងៃ​​ចន្ទ​​ទី​​៥​​ខែ​​កញ្ញា​​ នេះ។​ លោក​ ​វ៉ាន់ ណាត ​​អាយុ​​៦៦​​ឆ្នាំ​​បាន​​ស្លាប់​​ក្រោយ​​ពី​​បាន​​សន្លប់​​មិន​​ដឹង​​ខ្លួន​​អស់​​រយៈ​​ ពេល​​១០​​ថ្ងៃ​​មក​។​ លោក ​វ៉ាន់ ណាត ​​បាន​​ស្លាប់​​មុន​​ពេល​​ដែល​​តុលាការ​​កំពូល​​នៃ​​សាលា​ក្តី​​ខ្មែរ​​ក្រហម​​ត្រូវ​​ ប្រកាស​​សាល​ដីកា​​ផ្តន្ទា​ទោស​​​ឌុច​​អតីត​​ប្រធាន​​គុក​​ទួលស្លែង។​

លោក​វ៉ាន់ ណាត​​បាន​ទទួល​មរណភាព​នៅ​​​ថ្ងៃ​ចន្ទ​ទី​៥​ខែ​កញ្ញា​នេះ​ក្នុង​អាយុ​៦៦​ឆ្នាំ
លោក​វ៉ាន់ ណាត​​បាន​ទទួល​មរណភាព​នៅ​​​ថ្ងៃ​ចន្ទ​ទី​៥​ខែ​កញ្ញា​នេះ​ក្នុង​អាយុ​៦៦​ឆ្នាំ © AFP/Tang Chhin Sothy
ផ្សាយពាណិជ្ជកម្ម

លោកវ៉ាន់ ណាត​បាន​ស្លាប់​ហើយ ស្លាប់​មុន​កាំង ហ្គេចអ៊ាវ ហៅ​ឌុច អតីតប្រធាន​គុកទួលស្លែង ដែល​ជា​អ្នក​បញ្ជា​អោយ​មាន​ការ​ធ្វើ​ទារុណ​កម្ម​អ្នកទោស​គុក​ទួលស្លែង ដែល​ក្នុងនោះ ក៏មាន​លោក វ៉ាន់ ណាត​ផង​ដែរ។

លោក​វ៉ាន់ ណាត​បាន​ស្លាប់​នៅ​ម៉ោង​ជិត​១​រសៀល​នៅ​ចន្ទ​ទី​៥​កញ្ញា​នេះ​បន្ទាប់​ពី​លោក​បាន​សន្លប់​លែង​ដឹង​ខ្លួន​១០​ថ្ងៃ​មក​ហើយ​នោះ។

លោក​វ៉ាន់ ណាត ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ជំងឺ​តម្រងនោម និង​ត្រូ​វលាង​ឈាម​ជា​ប្រចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជំងឺ​ទឹក​ចូល​សួត​មួយ​ថែម​ទៀត​បាន​ធ្វើ​អោយ​សុខភាព​លោក​វ៉ាន់ ណាត​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦​ខែ​សីហា​មក។ លោក​វ៉ាន់ ណាត​បាន​សន្លប់​បាត់​ស្មារតី​តាំង​ពី​ពេល​នោះ​មក។

លោក​វ៉ាន់ ណាត​អាយុ​៦៦​ឆ្នាំ​បាន​លា​ចាក​លោក​ នៅ​ពេល​ដែល​អ្នក​បញ្ជា​អោយ​ធ្វើ​ទារុណកម្ម​លោក​ក្នុង​សម័យ​ខ្មែរ​ក្រហម​កំពុង​រស់នៅ និង​ទទួល​បាន​ការ​ថែរក្សា​នៅក្នុង​មន្ទីរឃុំឃាំង​នៃ​សាលាក្តី​ខ្មែរ​ក្រហម។ លោក​វ៉ាន់ ណាត​បាន​ស្លាប់​ដោយ​មិន​បាន​លឺ​ការ​ដាក់​ទោស​ទៅ​លើ​ឌុច​អតីត​ប្រធាន​គុក​ទួលស្លែង​នោះ​ឡើយ។

មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ លោក​ហ៊ុយ វណ្ណៈ​បាន​ថ្លែង​សោក​ស្តាយ​​ ​ចំពោះ​មរណភាព​របស់​លោក​វ៉ាន់ ណាត។ លោក​ហ៊ុយ វណ្ណៈ​រៀបរាប់​អោយ​ដឹង​ថា​លោក​វ៉ាន់ ណាត​បាន​ចូលរួម​ចំណែក​ក្នុង​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម​ជា​ប្រវត្តិសាស្ត្រ ហើយ​​​ ថា​ការ​ស្លាប់​របស់​លោក​វ៉ាន់ ណាត​នឹង​អាច​ជំរុញ​អោយ​តុលាការ​ខ្មែរ​ក្រហម​គិតគូរ​បន្ថែម​​ទៀត​អំពី​ភាព​ចាស់​ជរា​របស់​ជនរងគ្រោះ និង​ជន​ជាប់ចោទ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ