អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​តាម​ដាន​សភាព​ការណ៍​កម្ពុជា​មើល​ឃើញ​​​ចំណុច​មួយ​ចំនួន​ដែល​អាច​ប៉ះ​ពាល់​ការ​អនុវត្តន៍​​កិច្ច​ព្រម​ព្រៀង​ តែ​មិន​ហ៊ាន​សន្និដ្ឋាន​មុន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​​ជាប់​ឆ្នោត​​ទាំង​ពីរ​​នៃ​​ប្រទេស​​កម្ពុជា​បាន​សម្រេច​​នូវ​​កិច្ច​ព្រម​ព្រៀង​​ចំនួន ​៧​ចំណុច​បន្ទាប់​​ពី​​ជជែក​​គ្នា​​ថ្នាក់​​កំពូល​​រយៈពេល​ ៥​ម៉ោង​​កាល​ពី​​ថ្ងៃ​​អង្គារ​។​ តាម​រយៈ​​កិច្ច​ព្រម​ព្រៀង​​បញ្ច​​ប់​បញ្ហា​​ជាប់​គាំង​​នយោបាយ​​រយៈ​ពេល​​មួយ​ឆ្នាំ​​កន្ល​ង​ទៅ​នេះ ​បាន​ធ្វើ​​ឲ្យ​​ពលរដ្ឋ​​ខ្មែរ​​មួយ​ចំនួន​​​សប្បាយ​ចិត្ត ​និង​​ពលរដ្ឋ​​មួយ​ចំនួន​ទៀត​​មាន​ការ​​ខឹង​សម្បារ​។ ​សម្រាប់​​អ្ន​ក​វិភាគ​​បញ្ហា​នយោ​បាយ​​កម្ពុជា ​និង​​អង្គការ​​សង្គម​​ស៊ីវិល​ មាន​តែ​​ការ​តាម​ដាន​​ជា​​បន្ត​​ទៅ​លើ​​ការ​អនុវត្ត​​ន៍​លើ​កិច្ច​​ព្រម​ព្រៀង​​​នេះ​​ថា ​តើ​​វា​​មាន​តម្លៃ​​ដែរ​ឬ​ទេ ​ហើយ​​តម្លៃ​​របស់​​វា​​ជួយ​​ឲ្យ​​ខ្មែរ​​មាន​​ឯកភាព​​ជាតិ​យ៉ាង​ណា​​នោះ​​ក៏​​នៅ​​មិន​ទាន់​​ដឹង​​ដែរ​។ ​ពោល​គឺ​​មាន​តែ​​ការ​មើល​ឃើញ​​និង​​ការ​រំពឹង​ទុក​ខ្លះ​។​

គណបក្ស​ទាំង​ពីរ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​។
គណបក្ស​ទាំង​ពីរ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ