អានតួអត្ថបទ
កម្ពុជា

ក្រសួង​៥​ដូរ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​នេះ​ ៥​ទៀត​ដូរ​នៅ​ថ្ងៃ​ស្អែក​

មួយ​ថ្ងៃ​ក្រោយ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ខ្នាត​វែង​ ក្រសួង​ចំនួន​ ៥​ត្រូវ​បាន​ប្រារព្ធ​ពិធី​ផ្ទេរតំណែង​ដល់​រដ្ឋមន្ត្រី​ថ្មី ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ប្រ​ហ​ស្ប​ត្តិ៍​នេះ​ ខណៈ​ក្រសួង ​៥​ទៀត ត្រូវ​ធ្វើ​ពិធី​នេះ​នៅ​ថ្ងៃ​ស្អែក។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើជា​អធិបតីភាព​នៃ​ការ​ផ្ទេរ​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ហើយ​ឧបនាយក​រដ្ឋមន្ត្រី ៤រូប​ទៀត​ចែកគ្នា​ធ្វើជា​អធិបតី​តាម​ក្រសួង​ចំនួន ៤ផ្សេង​ទៀត។

លោក សុខ អាន ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងអប់រំពីលោក អ៊ឹម សិទ្ធី ទៅ លោក ហង់ ជួនណារ៉ុន
លោក សុខ អាន ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងអប់រំពីលោក អ៊ឹម សិទ្ធី ទៅ លោក ហង់ ជួនណារ៉ុន RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ពុធ​រយៈពេល​ជាង ៦ម៉ោង ការប្រកាស​ផ្ទេរ​រដ្ឋមន្ត្រី​ត្រូវគេ​រៀបចំ​ធ្វើ​ឡើង យ៉ាង​រួស​រាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៦ និង​ថ្ងៃ​សុក្រ​ទី២៧ ខែ​កញ្ញា ឆ្នាំ២០១៣។

ក្រសួង​ចំនួន ១០ត្រូវ​បាន​ប្រកាស​ផ្ទេរ​តំណែង​ដល់​រដ្ឋមន្ត្រី​ថ្មី​នោះ​រួម​មាន​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន​និង​ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​​វប្បធម៌​​និង​​វិចិត្រសិល្បៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​ឧស្សាហកម្ម និង​ថាមពល ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខា​ប្រម៉ាញ់​និង​នេសាទ និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ការប្រកាស​ចៅក្រសួង​ថ្មី​នេះ ក្រៅពី​នាយក​រដ្ឋមន្ត្រី​នៅ​ក្រសួង​ហិរញ្ញវត្ថុ ឧបនាយក​រដ្ឋមន្ត្រី​ទាំង ៩រូប​ត្រូវ​ចែក​គ្នា​ធ្វើជា​អធិបតី​នៃ​ការផ្ទេរ​តំណែង​ដែលមាន​រយៈ​ពេល​ពីរ​ថ្ងៃនេះ។

ការប្រកាស​ផ្ទេរតំណែង​រដ្ឋមន្ត្រី​យ៉ាង​ប្រញាប់​ប្រញាល់​នៅ​ពេល​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​បានធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ចង់​បាន​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ត្រូវ​ការ ដើម្បី​រូតរះ​បំពេញ​ការងារ​កែទម្រង់​គ្រប់​បែប​យ៉ាង​ឲ្យ​បាន​ទាន់​ដើម​អាណត្តិ។ ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី រយៈ​ពេល​វែង​កាល​ពី​ថ្ងៃ​ពុធ ត្រូវ​អ្នក​តាម​ដាន​សង្កេត​សភាព​ការណ៍​កម្ពុជា​អបអរ​សាទរ​ផង​និង​មាន​ការ​រិះគន់​ផង។

ជាមួយគ្នា​នេះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ពុធ បាន​ថ្លែងប្រាប់​អ្នកការ​សែត​ថា គណបក្សប្រឆាំង​ដែល​មាន​សម្លេង​នៅ​ក្នុង​រដ្ឋ​សភា​មួយ​នេះ មិន​ទទួល​ស្គាល់​ទាំង​រដ្ឋាភិបាល
និង​រដ្ឋសភា ខណៈ​ដែល​ការ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ស្តីពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ត្រូវ​នៅតែ​បន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ