អានតួអត្ថបទ

របាយការណ៍​​សង្កេតការណ៍ការិយាល័យ​សំណាក​​​​​បោះឆ្នោត​​ត្រូវ បាន​ផ្សព្វផ្សាយ​

អង្គការ​តម្លាភាព​កម្ពុ​ជា​បានបង្ហាញ​របាយការណ៍​របស់ខ្លួនជា​លើកដំបូង ទាក់ទង​ទៅនឹង​ការសង្កេត​ផែនការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​២៨កក្កដា កន្លងទៅនេះ។ មន្ត្រី​អង្គការ​តម្លាភាព​កម្ពុជា​​អោយដឹងថា លទ្ធផល​​នៃ​ការ​សង្កេត​ការណ៍​​បែប​ប្រជាសាស្ត្រ ដែល​មិន​ធ្លាប់​អនុវត្ត​នៅ​ប្រទេស​កម្ពុ​ជា មាន​ភាពជាក់លាក់​រហូតដល់​ទៅ៩៥ភាគរយ។  

ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២៨កក្កដា។
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២៨កក្កដា។ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

របៀប​សង្កេតការណ៍​បោះឆ្នោត​តាមបែប​ជឿនលឿនវិទ្យាសាស្ត្រដែល​អង្គការ​តម្លាភាព​កម្ពុជា​បាន​​យក​មកប្រើ​ប្រាស់​ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ជ្រើសរើស​ តំណាងរាស្ត្រនីតិកាល​ទី៥​កន្លងទៅនេះ​ ត្រូវបាន​បង្ហាញ​របាយ​ការណ៍​ហើយ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ។

ដូចដែល​បានប្រកាស​កាលពីមុន​បោះឆ្នោតអង្គការ​តម្លាភាព​កម្ពុ​ជាបានដាក់​ ពង្រាយ​អ្នកសង្កេតការណ៍​បោះឆ្នោត​ចំនួន៩០៦នាក់ ទៅតាម​ការិយាល័យ​សំណាក​ ចំនួន៤០៩ នៅ​ទូទាំង២៤ខេត្ត-ក្រុងជាមួយនឹង​បច្ចេកទេស​សង្កេតការណ៍​បែប​ សំណាកSBO ដែលជា​វិធីសាស្ត្រ​សង្កេតការណ៍​​បោះឆ្នោត​មួយធ្វើការ​សង្កេត​ទៅលើ​ការិយាល័យ ​បោះឆ្នោតនិង​ផ្តល់ព័ត៌មាន​បែប​ស្ថិតិ​ជាក់លាក់ទៅលើ​ការប្រព្រឹត្ត​ទៅ​នៃ​ ការបោះឆ្នោត ​និង​រាប់​សន្លឹកឆ្នោត។

លោកព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​ថ្លែង​ នៅក្នុង​ពិធី​មួយ​ដែល​បានរៀបចំ​នៅ​សណ្ឋាគារImperiel ថា វិធីសាស្ត្រ​នេះ​ ធ្វើ​ឲ្យ​យើង​ប្រើប្រាស់​ថវិកា​តិច ប្រើ​មនុស្ស​តិចតែមាន​លទ្ធផល​និង​ ប្រសិទ្ធភាព​ខ្ពស់។ ជាក់ស្តែង​សម្រាប់​លទ្ធផល​នៃ​ការសង្កេត​ការណ៍​នៅក្នុង​ ការបោះឆ្នោតជាតិ​នៅពេលនេះ គឺ​លោក​ទទួលបាន​ភាពជាក់លាក់​រហូត​ទៅដល់​ ៩៥ភាគរយ ខណៈដែលអង្គការ​មួយ​នេះ​បានធ្វើការ​សង្កេតការណ៍​ជា​គំរូ​ប្រហែលជា​ ១០ភាគរយ​​ប៉ុណ្ណោះ​ នៃ​ការិយាល័យ​បោះឆ្នោត​នៅ​កម្ពុជា។

ជាមួយគ្នានេះ អង្គការ​តម្លាភាព​កម្ពុ​ជា​បានលើកឡើង​ពី​សកម្មភាព​សង្កេតការណ៍​របស់ខ្លួន
ចាប់តាំងពី​មុន​ការបោះឆ្នោតដែល​ក្នុងនោះ​មាន​ទាំង​ការចុះបញ្ជីឈ្មោះ​ បោះឆ្នោត ទឹកខ្មៅ​ជ្រលក់​ដៃ បរិយាកាស​ទូទៅនៃ​ការចូលរួម​បោះឆ្នោត ដែល​មានការ ​ផុលផុស និង​មានការ​ប្រកួតប្រជែង​ខ្លាំង​រវាង​គណបក្សនយោបាយ​មិនដែល​ ធ្លាប់មាន។

របាយការណ៍​ដែល​លើកឡើង​ដោយ​លោកព្រាប កុល ក៏បាន​បង្ហាញ​ផងដែរ​ពី​អ​ព្យា​ក្រិ​ តភាព​រប​ស់គ.ជ.បដែល​ស្ថិតនៅក្រោម​ដំបូល​ក្រសួងមហាផ្ទៃ និង​មាន​ហិរញ្ញវត្ថុ​ មិន​ឯករាជ្យ​រួមជាមួយ​​​បណ្តាញ​ការងារ​ដល់​ថ្នាក់មូលដ្ឋានដែលមាន​ឥទ្ធិពល​ នយោបាយនិង​ភាព​មិនប្រក្រតី​​មួយចំនួន អំឡុងពេល​នៃ​ការបោះឆ្នោត​និង​រាប់​ សន្លឹកឆ្នោត។

សូមបញ្ជាក់ថាការប្រកាស​លទ្ធផល​នៃ​ការអង្កេត​នេះ អ្នករៀបចំ​ក៏បាន​ អញ្ជើញ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ផងដែររួមទាំង​តំណាង​គណបក្ស​ ទាំង៨ក៏ប៉ុន្តែ​ឃើញ​មាន​វត្ត​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​ ឈប់​ក្រ​ប៉ុណ្ណោះ។ គណបក្ស​ប្រជាជន​កម្ពុជានិងគ.ជ.ប មិនមាន​អត្ថាធិប្បាយ​ ណាមួយនៅឡើយ​ទាក់ទង​ទៅ​នឹង​ការបញ្ចេញ​របាយការណ៍​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ