អានតួអត្ថបទ
កម្ពុជា

លោក​​ហ៊ុន សែន ការ​ពារ​​រដ្ឋា​ភិបាល​​ថា"ស្របច្បាប់"

ឆ្លើយតប​នឹង​ការ​អំពាវនាវ​មិន​ឲ្យ​អន្តរជាតិ​ទទួលស្គា​ល់​រដ្ឋាភិបាល និង​ការរិះគន់​របស់​បក្សប្រឆាំង​ថា​រដ្ឋាភិបាល​ខុសច្បាប់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​ ​មិន​ត្រូវការ​ការគាំទ្រ​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឬ​ប្រទេស​ណាមួយ​ទេ។ ថ្លែង​ក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ លោក​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក​ត្រូវការ​ការអនុម័ត​ពីស​ភា និង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ គឺ​គ្រប់គ្រាន់​ហើយ។ រីឯ​ការមិន​ចូលប្រជុំ​សភា​របស់​បក្សប្រឆាំង​ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អះអាងថា មកពី​ពួកគេ​ទាមទារ​តំណែង​ប្រធានរដ្ឋសភា​មិនបាន​តែប៉ុណ្ណោះ។ 

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែងការពាររដ្ឋាភិបាលអាណត្តិទី៥របស់លោកថា ស្របច្បាប់។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែងការពាររដ្ឋាភិបាលអាណត្តិទី៥របស់លោកថា ស្របច្បាប់។ @rfi
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ