កម្ពុជា- - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 11 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 13 កក្កដា 2012

កម្មករ​នឹង​ទទួល​បាន​ថ្លៃ​ធ្វើ​ដំណើរ​ឬ​ថ្លៃ​ស្នាក់​និង​ប្រាក់​រង្វាន់​ថែម​ទៀត​នៅ​ខែ​កញ្ញា​ខាងមុខ

ក្រុម​កម្មករកាត់ដេរ​​​បានត្រូវ​​ប៉ូលិ​ស​​បង្ក្រាប​​នៅ​ព្រឹក​ថ្ងៃ​ពុធ​១១​កក្កដា​នេះ​នៅ​ពេល​ហែរ​​ក្បួន​បាតុកម្ម​មួយ​​ទាមទារ​​តម្លើង​​ប្រាក់​អត្ថប្រយោជន៍​
ក្រុម​កម្មករកាត់ដេរ​​​បានត្រូវ​​ប៉ូលិ​ស​​បង្ក្រាប​​នៅ​ព្រឹក​ថ្ងៃ​ពុធ​១១​កក្កដា​នេះ​នៅ​ពេល​ហែរ​​ក្បួន​បាតុកម្ម​មួយ​​ទាមទារ​​តម្លើង​​ប្រាក់​អត្ថប្រយោជន៍​
RFI/Siv Channa

ដោយ លី ម៉េងហួរ

គណៈកម្មកា​រ​​ប្រឹក្សា​​ការងារ​ដែល​​ជា​​យន្តការ​​ត្រី​ភាគី​រួម​មាន​​៖​ ភាគី​​ថៅកែ​​រោង​ចក្រ​​​កាត់​ដេរ​ ភាគី​​សហជីព​​តំណាង​​កម្មករ​និង​​ភាគី​​រដ្ឋមន្ត្រី​ក្រសួង​​ការងារ​ បាន​​បើក​​កិច្ច​ប្រជុំ​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១១​​កក្កដា​​នេះ។​ កិច្ច​ប្រជុំ ​​បាន​​​សម្រេច​​​ផ្តល់​​ប្រាក់​​​​អត្ថប្រយោជន៍​​​ដល់​​​កម្មករ​​​កាត់ដេរ​​និង​​​ផលិត​​​ស្បែក​​ជើង​​ នូវ​​​ថ្លៃ​​​​ធ្វើ​ដំណើរ​ឬ​ថ្លៃ​​ស្នាក់​នៅ​​ចំនួន​៧​ដុល្លារ​និង​​ប្រាក់​រង្វាន់​​ការងារ​​ទៀង​ទាត់​​​ចំនួន​​១០​ដុល្លារ​ដល់​​កម្មករ​​ម្នាក់ៗ​ ក្នុង​​មួយ​​ខែ​។​ ការ​បន្ថែម​ប្រាក់​ដល់​កម្មករ​កាត់​ដេរ​នេះ​ នឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​ខែ​ក​ញ្ញា។​ ក៏ប៉ុន្តែ​​សហជីព​​កម្មករ​​មួយ​ចំនួន​បាន​​សម្តែង​​​ការ​ខកចិត្​ត​ចំពោះ​​​ការ​សម្រេច​​នេះ​។​ សហជីព​​កម្មករ​​នៅ​តែ​ទាម​ទារ​ប្រាក់​​បន្ថែម​​នោះ​ច្រើន​ជាង​៧​ដុល្លារ​ ព្រម​ទាំង​​តម្លើង​​ប្រាក់ខែ​​កម្មករ​លើស​ពី ​៦១​ដុល្លារ​។​

សេចក្តីរាយ​ការណ៍​របស់​​ លី ម៉េងហួរ
 

11/07/2012

​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បានសម្រេច​ផ្តល់​ជូន​កម្មករ​កាត់ដេ​រ នូវ​ថ្លៃ​ធ្វើដំណើរឬ​ប្រាក់​សម្រាប់​ស្នាក់​នៅ​ចំនួន ៧​ដុល្លារ ក្នុង១​ខែនិង​ប្រាក់​រង្វាន់​ការងារ​ទៀងទាត់​ចំនួន ១០ ដុល្លារ ក្នុង ១​ខែ​។ ប្រាក់​បន្ថែម​ថ្មី​នេះ ចាប់ផ្តើម​អនុវត្ត ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០១២ តទៅ​។​
 
​ក៏ប៉ុន្តែ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា C.CAWDU ដែល​ជា​ភាគី​សហជីព​មួយ ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារនៅ​ថ្ងៃ​ទី​១កក្កដា​នេះ បាន​ចេញ​ប្រកាស​ជា​លាយលក្ខណ៍អក្សរ​ភ្លាម​ថា សហជីព​មួយ​នេះមិន​បាន​សាទរនឹង​លទ្ធផល​​​កិច្ច​ប្រ​ជុំ​ទេ ពីព្រោះថាការផ្តល់​ឲ្យ​នេះមិន​ឆ្លើយតប​ទៅនឹង​ស្ថានភាពចំណាយ​របស់​កម្មករ​កាត់ដេរ នា​​​ពេល​សព្វថ្ងៃ​នោះទេ​។​
 
​សេចក្តីប្រកាស​លើក​ឡើង​ថា កម្មករ​និយោជិត គួរតែ​ទទួល​បាន​ច្រើន​ជាង​នេះ បើ​ធៀប​ទៅ​នឹង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​ពេលបច្ចុប្បន្ន​នេះ ហើយ​សម្ព័ន្ធ​សហជីព C.CAWDU មិន​ប្រាកដ​ថា ការទទួល​បាន​នេះ គឺ​បាន​ធ្វើឲ្យ​កម្មករ​កាត់ដេរ បង្កើន​ការចំណាយ​លើ​ការហូបចុក​របស់​ពួកគេ​នោះ​ឡើយ ហើយក៏​មិន​ប្រាកដថា កម្មករនិយោជិត​ទទួល​ប្រាក់​ទាំងនេះ ដោយផ្ទាល់ និង​ទៀងទាត់​នោះដែរ​។​
​នៅក្នុង​សេចក្តីថ្លែការណ៍​ដដែល បាន​លើកឡើង​ថាសម្ព័ន្ធ​សហជីព C.CAWDU នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន ធ្វើយ៉ាងណា​ឲ្យ​កម្មករ​និយោជិតទទួលបាន​ប្រាក់​ឈ្នួល​ប្រសើរ​ជាង ៦១ ដុល្លារ​/១​ខែ និង​ថ្លៃ​ធ្វើដំណើរ ឬ​ស្នាក់នៅ ត្រូវតែ​ច្រើនជាង ៧​ដុល្លារព្រមទាំង​ត្រូវ​មាន​ថ្លៃ​អាហារ សម្រាប់ ៣ ពេល ឬ​ផ្តល់​ជូន​អាហារ​ និងថ្លៃ​ថែទាំ​កូន ឲ្យបាន​សមរម្យ​។
 
​ទាក់ទង​នឹង​ការទាមទារ​តម្លើង​ប្រាក់​អត្ថប្រយោជន៍​នេះ កម្មករ​រាប់រយ​នាក់នៅ​រោងចក្រ​កាត់​ដេរ​តៃ​ណាន​ក្នុង​ខេត្ត​កណ្តាល ដឹកនាំ​ដោយ​លោក​រ៉ុង​ឈុន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះបាន​ហែ​ក្បួន ទៅ​​​ដាក់​ញត្តិ​នៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក្បែរ​វិមានឯករាជ្យ​។ កម្មករ​កាត់ដេរ ដែល​ធ្វើ​បាតុកម្ម​យូរថ្ងៃ​មកហើយ បាន​ទាមទារ​តម្លើង​ប្រាក់​ធ្វើដំណើរ ថ្លៃ​ស្នាក់នៅ និង​ប្រាក់​ការងារ​ទៀងទាត់ ឲ្យបាន ១៥ ដុល្លារ​ក្នុង​មួយខែ​។​

ក៏ប៉ុន្តែ​ក្បួន​បាតុកម្ម នៅ​ព្រឹក​មិញ ត្រូវ​បាន​បង្ក្រាប​។ ប៉ូលិស​បាន​វាយ​បុរស​ម្នាក់​បែកក្បាល មុន​នឹង​ចាប់​ខ្លួន​បុរស​នោះ ដោយ​ចោទ​ថា បាន​វាយ​ប៉ូលិស ក្នុងពេល​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នៅ​ព្រឹក​មិញ​៕​

 

tags: កម្ពុជា - កាត់ដេរ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close