សុក្រ 20 កក្កដា 2012
សក្ខីកម្មរបស់អ្នកជំនាញប្រវត្តិវិទូដេវីដ ឆេនល័រក្នុងសំណុំរឿងលេខ០០២

លោកដេវីដ ឆេនល័រ នៅក្នុងពេលធ្វើសក្ខីកម្មនៅក្នុងតុលាការខ្មែរក្រហម
©ECCC
ក្រោយពីការផ្អាកដំណើរការអស់មួយរយៈ អង្គសវនាការនៃសាលាក្តីខ្មែរក្រហម បានចាប់បើកដំណើរការរបស់ខ្លួនជាថ្មីម្តងទៀតហើយ ជាមួយនឹងការស្តាប់សក្ខីកម្មរបស់អ្នកជំនាញប្រវត្តិវិទូអាមេរិកកាំងម្នាក់ គឺលោកដេវីដ ឆេនល័រ។ ជាអ្នកជំនាញខាងប្រវត្តិសាស្ត្រក្នុងសម័យខ្មែរក្រហម លោកសាស្ត្រាចារ្យបណ្ឌិត ដេវីដ ឆេនល័រ បាននិពន្ធសៀវភៅជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងសវនាការ រយៈពេល៣ថ្ងៃជាបន្តបន្ទាប់នេះ អ្នកជំនាញរូបនេះត្រូវបានចោទសួរដោយអង្គចៅក្រមសាលាដំបូង យ៉ាងលំអិតអំពីការស្រាវជ្រាវនិងការនិពន្ធសៀវភៅរបស់លោក។
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ