កាលពីខែកញ្ញាកន្លងទៅនេះ ជនជាតិអាមេរិកនៃក្រុមភ្នាក់ងារ Peace Corps ក្រុមទី៥បានស្បថចូលបម្រើការងារជាអ្នកស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជា។ ជាមួយក្រុមទី៥នៃភ្នាក់ងារ Peace Corps នេះ វាបានធ្វើអោយចំនួនអ្នកស្ម័គ្រចិត្តជនជាតិអាមេរិកនៅកម្ពុជាបានឡើងដល់ ១៦០នាក់ ដែលបាន និងកំពុងធ្វើការងារក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យផ្សេងទៀតនៅក្នុងខេត្តចំនួន១៥ ក្នុងប្រទេសកម្ពុជា។ លោកអេរ៉ុន ម៉ឺខិន Aaron Merchen គឺជាអ្នកស្ម័គ្រចិត្តម្នាក់ដែលកំពុងរស់នៅ និងជួយបង្រៀនភាសាអង់គ្លេសនៅក្នុងវិទ្យាល័យភ្នំជីសូ ទឹកដីខេត្តតាកែវ។ គ្មានភីហ្សា និងភេសជ្ជៈខូក Coke ទេ។ តែបាញ់ឆែវ និងទឹកអំពៅធ្វើអោយអេរ៉ុនមិនចង់ចាកចេញពីភ្នំជីសូរឡើយ។ ប្រជាជនក្នុងភូមិក៏ស្រឡាញ់ចូលចិត្តយុវជនអាមេរិកាំងរូបនេះដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ