អានតួអត្ថបទ
លីប៊ី

លីប៊ី​កំពុង​ស្គាល់​រលក​ហិង្សាថ្មី បស្ចឹម​លោក​ណែនាំ​ពលរដ្ឋ​ឱ្យ​ត្រលប់​ចូល​ស្រុក

បណ្តា​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប មាន​ជាអាទិ៍ អង់គ្លេស អាល្លឺម៉ង់​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្លួន​ទាំង​អស់ ចាក​ចេញ​ពី​ប្រទេស​លីប៊ី បន្ទាប់​ពី​ក្បួន​រថយន្ត​ឯកអគ្គរដ្ឋទូត​អង់គ្លេស​រង​ការ​វាយប្រហារ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៧ កក្កដា និង​មួយ​ថ្ងៃ​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ជម្លៀស​បុគ្គលិក​ទូត​ចេញ​អស់​ពី​ប្រទេស​លីប៊ីនេះ។ លីប៊ី​បាន​និង​កំពុង​ស្គាល់​អំពើ​ហិង្សា​ និង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​ទាហាន​ជាមួយ​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម ដែល​ក្នុង​រយៈពេល​តែ​២៤​ម៉ោង​ចុង​ក្រោយ​នេះ​សោះ មាន​ជន​ស៊ីវិល​យ៉ាង​ហោចណាស់​៩៧នាក់​បាន​បាត់ប​ង់ជីវិត។

ផ្សែង​ហ៊ុយ​បង្កឡើង​ដោយ​ការ​ប្រយុទ្ធ​គ្នា​នៅ​អាកាសយានដ្ឋាន​Tripoli ប្រទេស​លីប៊ី ថ្ងៃ​សុក្រ​ទី ២៥​កក្កដា មុន​សហរដ្ឋ​អាមេរិក​ជម្លៀស​បុគ្គលិក​មួយ​ថ្ងៃ
ផ្សែង​ហ៊ុយ​បង្កឡើង​ដោយ​ការ​ប្រយុទ្ធ​គ្នា​នៅ​អាកាសយានដ្ឋាន​Tripoli ប្រទេស​លីប៊ី ថ្ងៃ​សុក្រ​ទី ២៥​កក្កដា មុន​សហរដ្ឋ​អាមេរិក​ជម្លៀស​បុគ្គលិក​មួយ​ថ្ងៃ REUTERS/Hani Amara
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​សន្តិសុខ​នៅ​ប្រទេស​លីប៊ី មាន​អស្ថិរភាព​និង​មិន​ជាក់​លាក់កាន់​តែ​ខ្លាំង ! ពលរដ្ឋ​អាល្លឺម៉ង់​អាច​នឹង​រកគ្រោះ​ជាប់​ជា​ចំណាប់​ថ្នូរ ឬ​រង​ភេរវកម្ម! នេះ​ជា​សារ​របស់​ក្រសួង​ការបរទេស​អាល្លឺម៉ង់ ដែល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​លីប៊ី។ ឯ​ចំណែក​អង់គ្លេស​វិញ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អង់គ្លេស​​ទាំង​អស់​ចាក​ចេញ​ពី​ប្រទេស​លីប៊ីដែរ​ ដោយ​មធ្យោបាយ​ផ្ទាល់​ខ្លួន​ និង​ណែនាំ​ពលរដ្ឋ​កុំ​​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​ តាំង​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ មុន​ការ​វាយប្រហារ​ប្រឆាំង​ក្បួន​រថយន្ត​ឯកអគ្គរដ្ឋ​ទូត​អង់គ្លេស​ប្រចាំ​លីប៊ី​ទៀត។ ការវាយប្រហារ​ប្រឆាំង​ក្បួន​ទូត ជា​សំណាង​ល្អ​មិន​បាន​បង្ក​ឱ្យ​គ្រោះ​ថ្នាក់​និង​ការ​ខូច​ខាត​អ្វី​ទេ។

បែលហ្សិក​ ព្រមទាំង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​ទៀត​អេស្ប៉ាញ ហូឡង់ ព័រទុយហ្កាល់​ ន័រវេស ដាណឺម៉ាក ស្វីស ... បាន​ចេញ​សេចក្តី​ណែនាំ​នេះ​ដូច​គ្នា តាំង​ពី​ថ្ងៃ​ទី ១៦​កក្កដា​មក។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ បាន​ប្រើ​មធ្យោបាយ​ធំ ជម្លៀស បុគ្គលិក​ និងតំណាង​ការទូត​​ខ្លួន​ចេញ​អស់​ពី​ប្រទេស​លីប៊ីនេះ កាលពីថ្ងៃ​សៅរ៍​។ សូម​បញ្ជាក់​ថា តាំង​ពីថ្ងៃ​ទី ១៣ កក្កដា​មក លីប៊ី​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ហិង្សា​ជា​ថ្មី​ រហូត​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ជម្លៀស​បុគ្គលិក​ចេញ​ជា​បណ្តោះ​អាសន្ន។ ការ​ប្រយុទ្ធ​គ្នា​មាន​កើត​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​ រវាង​ក្រុមជា​គូប្រជែង​គ្នា ដើម្បី​ដណ្តើម​គ្រប់គ្រង​អាកាសយានដ្ឋាន​នៅទីក្រុង​ទ្រីប៉ូលី ឬ​នៅ​ក្រុង​បិនហ្កាហ្ស៊ី​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​អ៊ីស្លាម​ជ្រុល​និយម បាន​រុញ​ច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ភាព​វិក​វរ​ជា​ថ្មី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ