អាមេរិក-ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 27 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 27 កញ្ញា 2012

សហរដ្ឋអាមេរិក​ប្រកាស​លើក​ទ័ណ្ឌកម្ម​លើ​ការ​នំា​ផលិតផល​ភូមា​ចូល​អាមេរិក

ជំនួប​រវាង​លោកស្រី អ៊ុង សានស៊ូជី និង​លោកស្រី ហ៊ីលឡារី គ្លីនតុន
ជំនួប​រវាង​លោកស្រី អ៊ុង សានស៊ូជី និង​លោកស្រី ហ៊ីលឡារី គ្លីនតុន
REUTERS/Gary Cameron

ដោយ គួច គន្ធារ៉ា

សហរដ្ឋអាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​លើក​ចេញ​វិញ​នូវ​ទ័ណ្ឌកម្ម​លើ​ការ​នំា​ផលិតផល​ភូមា​ចូល​ក្នុង​ទឹកដី​អាមេរិកំាង។ ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នំា​ផលិតផល​ភូមា​ចូល​អាមេរិក​ជាថ្មី​នេះ គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​កាន់​ភាពប្រក្រតី​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ណៃពីដ៏។ ដំណឹង​ល្អ​នេះ​ត្រូវ​បាន​ប្រជាជន​ភូមា​គ្រប់​ស្រទាប់​វណ្ណៈ​សម្តែង​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លំាង។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

27/09/2012 by គួច គន្ធារ៉ា

ដំណឹង​នេះ​ត្រូវ​បាន​លោកស្រី​ប្រមុខការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន ជម្រាប​ប្រាប់​លោក​ប្រធានាធិបតី​ភូមា ថេន សេន នៅ​ក្នុង​ជំនួប​មួយ ក្រៅ​ក្របខណ្ឌ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក។ « រដ្ឋបាល​អាមេរិកំាង​នឹង​ផ្តើម​លើក​ចេញ​វិញ​នូវ​ការ​ហាមឃាត់ ការ​នំា​ចូល​ផលិតផល​ភូមា​ទៅ​កាន់​សហរដ្ឋអាមេរិក » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី គ្លីនតុន ដែល​បាន​ទទួល​ស្គាល់​ពី​ស្ថានការណ៍​វិវត្តន៍​ប្រកប​ដោយ​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​ភូមា​នា​រយៈពេល​ចុង​ក្រោយ​នេះ។ លោកស្រី​គ្លីនតុន​​បាន​បន្ថែម​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​បោះ​មួយជំហាន​ថែម​ទៀត​នៅ​ក្នុង​ភាពប្រក្រតី​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​រ៉ង់ហ្គូន។ ជា​ការ​ឆ្លើយតប​វិញ លោកប្រធានាធិបតី​ភូមា​ថេន សេន​បាន​សម្តែង​ការ​អរគុណ​ចំពោះ​សហរដ្ឋអាមេរិក និង​ថា ប្រជាជន​ភូមា​មាន​ការ​ពេញ​ចិត្ត និង​សប្បាយ​រីករាយ​យ៉ាង​ខ្លំាង។
 
សូម​ជម្រាប​ជូន​ថា ដោយ​បាន​មើល​ឃើញ​ពី​ភាពស្មោះត្រង់​របស់​ថ្នាក់ដឹកនំាថ្មី​នៅ​ភូមា​បច្ចុប្បន្ន អាមេរិក​ធ្លាប់​បាន​លើក​ចេញ​កាល​ពី​ដំណាច់​ខែ​កក្កដា​កន្លង​មក​នូវ​ទ័ណ្ឌកម្ម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិនិយោគ​របស់​អាមេរិក​ក្នុង​ប្រទេស​ភូមា ពិសេស​វិស័យ​ឧស្ម័ន និង​ប្រេងឥន្ធនៈ។ បន្ទាប់​មក ឈ្មោះ​លោក ថេន សេន​ក៏​ត្រូវ​បាន​លប់​ចេញ​ពី​បញ្ជី​ខ្មៅ​នៃ​ឥស្សរជន​ដែល​ទទួល​ទ័ណ្ឌកម្ម។ ចំណែក​ឯកអគ្គរដ្ឋទូត​អាមេរិក​​ថ្មី​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រចំាការ​នៅ​ក្នុង​ប្រទេស​ភូមា ដែល​នេះ ជា​លើក​ទីមួយ​គិត​តំាង​ពី ២២ឆ្នំា​កន្លង​មក។ គួរ​រំលឹកជូន​ថា នៅ​មុន​ទណ្ឌកម្ម អាមេរិក​ច្រើន​ទិញ​ពី​ភូមា​នូវ​ឈើ ត្បូងធម្មជាតិ​មាន​តម្លៃ និង​សំលៀកបំពាក់។ ឥឡូវ​នេះ និង​បើ​យោង​តាម​អ្នកទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិក សភា​អាមេរិក​នឹង​ផ្តើម​ពិនិត្យ​មើល​លើ​ប្រភេទ​ផលិតផល​ដែល​នឹង​ត្រូវ​លើក​ទណ្ឌកម្ម​ចេញ​វិញ។
 
យ៉ាង​ណា​ក៏​ដោយ ដំណឹង​ល្អ​នេះ​បាន​បំផុស​ឲ្យ​មាន​សេចក្តីសោមនស្ស​យ៉ាង​ខ្លំាង​ពី​សំណាក់​ប្រជាជន​ភូមា​ទូទៅ ក្រោយ​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​បាន​ធ្លាក់​ដល់​កម្រិតសូន្យ​នៅ​ក្នុង​ការ​កាន់​អំណាច​របស់​របបសឹក​អស់​រយៈពេល ៥០ឆ្នំា។ « ខ្ញុំ​បាន​រង់ចំា​ព្រឹត្តិការណ៍​នេះ តំាង​ពី​ឆ្នំា ២០០៣ មក​ម្ល៉េះ » នេះ​ជា​ការ​អះអាង​របស់​លោក អ៊ុង វីន អនុប្រធាន​សមាគម​ផលិតករ​វាយនភណ្ឌ។ ងាក​ទៅ​មើល​គណបក្សប្រឆំាង​របស់​លោកស្រី អ៊ុង សានស៊ូជី​វិញ​ម្តង ក្រៅ​ពី​ការ​សាទរ បក្សប្រឆំាង​បាន​បញ្ជាក់​ថា ប្រជាជន​ភូមា​នឹង​មិន​អាច​ទទួល​បាន​ផល​ភ្លាមៗ​ពី​ការ​លើក​ទណ្ឌកម្ម​នោះ​ទេ តែ​វា​ជា​រឿង​ល្អ​ណាស់​សម្រាប់​ពេល​អនាគត៕

tags: ភូមា - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close