កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 04 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 04 កក្កដា 2012

រដ្ឋាភិបាល​កម្ពុជា​បារម្ភ​ចំពោះ​ការ​ស្លាប់​កុមារ​ដោយ​ជំងឺ​ដែល​គេ​មិនទាន់​ស្គាល់​ឈ្មោះ

គិលានុបដ្ឋាយិកា​កំពុង​ពិនិត្យ​សុខភាព​កុមារី (រូបថតឯកសារ)
គិលានុបដ្ឋាយិកា​កំពុង​ពិនិត្យ​សុខភាព​កុមារី (រូបថតឯកសារ)
© សុវណ្ណារ៉ា

ដោយ លាង ដឺលុច

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា លោក​ វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នៃ​ការស្លាប់​របស់​កុមារ​ខ្មែរ​ ដោយសារ​ជំងឺ​មួយ​ប្រភេទ ដែល​គេ​នៅ​មិនទាន់​ស្គាល់ឈ្មោះ។

បើតាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ម៉ម ប៊ុនហេង ក្រុមការងារ​ចម្រុះ​មួយ​ដែល​មាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត​ផ្នែក​កុមារ​របស់​ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក កំពុង​បន្ត​សិក្សា​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​នៃ​មេរោគ​អាថ៌កំបាំង​នេះ ដែល​ក្រសួងសុខាភិបាល​ទើបតែ​ទទួល​ព័ត៌មាន​បាន​កាលពីពេលថ្មីៗនេះ។
 
អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​អោយដឹងថា ក្នុង​អំឡុងពេល​៣ខែ​កន្លងមកនេះ ពោលគឺ​ចាប់ពី​ខែមេសា​មក កុមារ​ខ្មែរ​​អាយុ​ក្រោម៧ឆ្នាំ ចំនួន ៦០នាក់​​ហើយ ដែល​​បាន​ស្លាប់​ដោយសារ​ជំងឺ​មួយ​ដែល​គេ​មិនដែល​ស្គាល់៕

tags: កម្ពុជា - សុខភាព
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

Sould talk more details about this

RFI! Thank so much for this news but why don't have much more details about this.

If can, please make up an INTERVIEW TALK about this topics.

Thank so much again.

Ponleu

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close