អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន​អះអាង​ថា​ចាប់បាន​រថក្រោះ​រុស្ស៊ី​ពីរគ្រឿង

អ៊ុយក្រែន​បាន​អះអាង​ថា​ទាហាន​ខ្លួន​បាន​ចាប់បាន​រថក្រោះ​របស់​រុស្ស៊ី​ពីរ​គ្រឿង ដែល​នៅ​ក្នុង​នោះ​មាន​ផ្ទុក​ឯកសារ​ជាច្រើន​ ដែល​បញ្ជាក់​យ៉ាងច្បាស់​ ថា​រថក្រោះ​ទាំងនោះ​ ជា​របស់​ទាហាន​រុស្ស៊ី។ ភាគី​រុស្ស៊ី​បាន​ទាត់ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​បញ្ជាក់​ម្តងហើយ​ម្តងទៀត​ថា គ្មាន​ទាហាន​រុស្ស៊ី​នៅ​ក្នុង​ដី​អ៊ុយក្រែន​ទេ ហើយ​ថា​អ៊ុយក្រែន​បាន​ប្រឌិត​រឿង​នេះ​ទាំងស្រុង​ ដើម្បី​ទម្លាក់​កំហុស​លើ​រុស្ស៊ី។

ពួកឧទ្ទាមនិយមរុស្ស៊ីឈរបាញ់តជាមួយកងទ័ពអ៊ុយក្រែនពីលើឡានទាហាន នៅក្បែរព្រលានយន្តហោះក្រុងដូនេតស្ក៍
ពួកឧទ្ទាមនិយមរុស្ស៊ីឈរបាញ់តជាមួយកងទ័ពអ៊ុយក្រែនពីលើឡានទាហាន នៅក្បែរព្រលានយន្តហោះក្រុងដូនេតស្ក៍ REUTERS/Yannis Behrakis/Files
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​រាយការណ៍​របស់​អ្នកនាំពាក្យ​យោធា​អ៊ុយក្រែន ទាហាន​អ៊ុយក្រែន​បាន​ចាប់​បាន​រថក្រោះ​ពីរគ្រឿង​របស់​រុស្ស៊ី​ ដែល​ទាហាន​រុស្ស៊ី​បាន​បោះបង់ចោល ហើយ​រត់​គេច​ខ្លួន​យ៉ាង​តក់​ក្រហល់ ក្នុង​ពេល​មាន​ការ​បាញ់តប​តគ្នា​ ​នៅ​តំបន់​មួយ​ក្បែរ​ក្រុងលូហ្គង់ស្គ៍។ អ៊ុយក្រែន​បាន​អះអាង​ថា រថក្រោះ​ទាំងនោះ​ជា​របស់​កងទ័ព​ឆ័ត្រយោង​រុស្ស៊ី។ នៅ​ក្នុង​រថក្រោះ​នោះ​មាន ឯកសារ​ជាច្រើន​ដែល​បញ្ជាក់​ថា​រថក្រោះ​នោះ​ជា​របស់​រុស្ស៊ី ដូចជា សម្ពាយ​របស់​ពួក​ទាហាន ដែល​ក្នុងនោះ​មាន​លិខិតឆ្លងដែន​រុស្ស៊ី បណ្ណធនាគារ និង​បទបញ្ជាទូទៅ​របស់​កង​វរសេនាតូច​ឆ័ត្រយោង​រុស្ស៊ី។

 
ទោះ​ជា​យ៉ាងណា រុស្ស៊ី​បាន​ច្រានចោល​ពត៌មាន​នេះ​ទាំង​ស្រុង។ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​ ថែម​ទាំង​បាន​ចំអក​ឲ្យ​អ៊ុយក្រែន​ទៀត​ថា វា​មិន​ដែល​ទាហាន​ឯណា​ទុក​ឯកសារ​សំខាន់ៗ​ ដ៏​សន្ធឹកសន្ធាប់​យ៉ាងនេះ​ចោល​នោះ​ទេ។ លោក​បន្ត​ថា ឯកសារ​ដែល​អ៊ុយក្រែន​​អះអាង ថា​បាន​រកឃើញ​នោះ សុទ្ធសឹងជា​ឯកសារ​ចាស់ៗ ដែលគេ​លែង​ប្រើប្រាស់​ជាង​៥ឆ្នាំ​ទៅ​ហើយ។ លោក​បាន​ចោទ​អ៊ុយក្រែន​ថា​បាន​ប្រឌឹត​ពត៌មាន​ទាំង​នេះ​ឡើង​ ដោយ​ចង់​ដាក់​បន្ទុក​ទៅ​លើ​រុស្ស៊ី​ ថា​បាន​ជួយ​គាំទ្រ​ពួក​ឧទ្ទាម​បះបោរ។

បើសិន​ពត៌មាន​នេះ​ជា​ការពិត​មែន នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​មាន​ភស្តុតាង​ច្បាស់លាស់​ បញ្ញាក់​អំពី​វត្តមាន​របស់​ទាហាន​រុស្ស៊ី​ក្នុង​ទឹកដី​អ៊ុយក្រែន ដែល​មក​ជួយ​ប្រយុទ្ធ​ពួក​ក្រុម​ឧទ្ទាម​បះបោរ​ផ្តាច់ទឹកដី​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ ប្រទេស​លោកខាងលិច​ស្ទើរ​តែ​ទាំងអស់​សង្ស័យ​យ៉ាងខ្លាំង​ថា រុស្ស៊ី​អាច​ពិត​ជា​បាន​បញ្ជូន​សញ្វាវុធ និង​កម្លាំង​យោធា​ចូល​មក​ក្នុង​ទឹកដី​អ៊ុយក្រែន​ពិត​ប្រាកដ​មែន។

កាល​ពី​សប្តាហ៍​មុន មេដឹកនាំ​ក្រុម​ឧទ្ទាម​បះបោរ​ម្នាក់​បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ថា​ខ្លួន​បាន​ទទួល​នូវ​កម្លាំង​ទ័ព​ចំនួន​១២០០នាក់ ដែល​ទើប​វិលត្រឡប់​ពី​វគ្គ​បណ្តុះបណ្តាល​នៅ​រុស្ស៊ី ព្រមទាំង​រថក្រោះ​ចំនួន​ជាង​១០គ្រឿង​ទៀត​ផង។ ពត៌មាន​នេះ​ត្រូវបាន​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ុយក្រែន​អះអាង​ថា​ជា​ការពិត​មែន។ ដោយឡែក យោង​តាម​ពត៌មាន​រាយការណ៍​ចុងក្រោយ​ បាន​ឲ្យដឹង​ថា ក្រុម​ទាហាន​ការពារ​ព្រំដែន និង​អ្នក​តំណាង​អង្គការ​កាកបាទ​ក្រហម​បាន​ចាប់ផ្តើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​រុស្ស៊ី​ទាំង​៣០០គ្រឿង​នោះ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ