អានតួអត្ថបទ
ហ្វីលីពីន

ព្យុះសង្ឃរា​រ៉ាម៉ាន់សាន់​ សម្លាប់​មនុស្ស​យ៉ាងហោច​១១នាក់​ នៅ​ហ្វីលីពីន​

នៅ​ហ្វីលីពីន​​ ​មាន​មនុស្ស​យ៉ាងហោច​១១នាក់ ​បាន​បាត់បង់​ជីវិត​​​ដោយសារ​​​ព្យុះ​រ៉ាម៉ាន់សាន់ ​​Rammasun កាលពី​ថ្ងៃ​​​អង្គារ​ម្សិលមិញ។ ប្រជាជន​ហ្វីលីពីន​រាប់សែន​នាក់ ត្រូវ​បាន​ជម្លៀស​ទៅ​​ទីកន្លែង​មាន​សុវត្ថិភាព។​​ ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ព្យុះ​សង្ឃរា​​រ៉ាម៉ាន់សាន់​​ ​បាន​ចាកចេញ​ពី​ហ្វីលីពីន​ហើយ ហើយ​បាន​ធ្វើ​ដំណើរ​កាត់​តាម​​សមុទ្រ​ចិន ឆ្ពោះ​ទៅ​​ភាគ​ខាងត្បូង​​ប្រទេស​ចិន។ ​

រថយន្ត​រង​ការខូចខាត​ដោយ​ការ​ធ្លាក់​បាក់​ដើមឈើ​ នៅ​ហ្វីលីពីន​ ថ្ងៃ​១៦កក្កដា​នេះ។
រថយន្ត​រង​ការខូចខាត​ដោយ​ការ​ធ្លាក់​បាក់​ដើមឈើ​ នៅ​ហ្វីលីពីន​ ថ្ងៃ​១៦កក្កដា​នេះ។ reuters
ផ្សាយពាណិជ្ជកម្ម

 

ព្យុះ​សង្ឃរារ៉ាម៉ាន់សាន់ ​​បាន​ធ្វើដំណើរ​មកដល់​ឆ្នេរ​សមុទ្រ​ហ្វីលីពីន ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​ ជាមួយ​ល្បឿន​ខ្យល់​​បោកបក់​២៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ពេល​ចូល​មក​ដល់​ដី​ហ្វីលីពីន ព្យុះ​សង្ឃរា​បាន​បន្ថយ​ល្បឿន​មក​នៅ​ត្រឹម​​២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​វិញ។ ​ព្រឹកថ្ងៃ​ពុធ​នេះ ព្យុះ​រ៉ាម៉ាន់សាន់​បានបង្វែរ​​កម្លាំង​​ ​ទៅ​ភាគខាងត្បូង​​ក្រុង​ម៉ានីល។

ពាក្យ​ថា រ៉ាម៉ាន់សាន់​ ​ជាពាក្យ​ក្នុង​​ភាសា​ថៃ ប្រែជា​ខ្មែរ​​​ថា ព្រះផ្គរ​រន្ទះ។ ​​ពេល​មក​ដល់​ហ្វីលីពីន ​ព្យុះ​រ៉ាម៉ាន់សាន់​​​​បាន​បញ្ចេញ​មហិទ្ធិរិទ្ធ​​ សម្លាប់​មនុស្ស​ច្រើន​នាក់ ​ផ្តួល​រំ​លំ​​​ដើមឈើ ​និង​ឆាប​យក​ដំបូល​ផ្ទះ​ប្រជាជន​ ព្រមទាំង​​ធ្វើ​អោយ​រថយន្ត​​ច្រើន​​គ្រឿង​ក្រឡាប់​ផ្កាប់ផ្ងាទៀតផង។ ម្សិលមិញ ​​ប្រជាជន​ហ្វីលីពីន​រាប់សែន​នាក់ បាន​ភៀស​ខ្លួន​ទៅ​ទីកន្លែង​មាន​សុវត្ថិភាព សម្រាក​នៅ​ទីនោះ​មួយយប់ ដើម្បី​ចៀស​ពី​ការវាយប្រហារ​​របស់ព្យុះ​រ៉ាម៉ាន់សាន់។ ​

ពេលនេះ ​ព្យុះសង្ឃរា​បាន​ចាកចេញ​ពី​ហ្វីលីពីន​ហើយ ហើយ​បាន​ធ្វើដំណើរ​កាត់តាម​សមុទ្រ​ចិន​ទៅ​​ភាគខាងត្បូង​ប្រទេស​ចិន។ ​រៀងរាល់​ឆ្នាំ​ ព្យុះ​សង្ឃរា​​ប្រមាណ​ជាង​២០ តែង​វាយ​ប្រហារ​ប្រទេស​ហ្វីលីពីន​។ ព្យុះ​ភាគច្រើន​ ច្រើន​បង្ក​អោយ​មាន​មនុស្ស​ស្លាប់។​ ​យើង​នៅចាំ​បា​នថា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុននេះ ​ព្យុះ​ហៃយ៉ាន​បាន​​សម្លាប់​មនុស្ស​ប្រមាណ​៧ពាន់៣រយ​នាក់ នៅ​ភាគខាង​កើត​ហ្វីលីពីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ