កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 01 វិច្ឆិកា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 01 វិច្ឆិកា 2012

តុលាការ​ខេត្ត​ស្វាយរៀង​បើក​សវនាការ​កាត់ទោស​លោក ឈូក បណ្ឌិត​ក្នុង​ខែ​វិច្ឆិកា

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជាប់​សង្ស័យ​ថា​បាន​បាញ់​កម្មករ​របួស
លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជាប់​សង្ស័យ​ថា​បាន​បាញ់​កម្មករ​របួស
© VOA

ដោយ គីន ហត្ថារ៉ូ

នៅ​ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​ក៍​ដូច​ជា​មជ្ឈដ្ឋាន​​ទូទៅ​បាន​កំពុង​​រង់​ចាំ​មើល​អំពី​ចំណាត់​កា​រ​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ទាក់​ទិន​ទៅ​នឹង​ករណី​អតី​ត​អភិបាល​ក្រុង​បា​វិត​លោក​​ ឈូក​ បណ្ឌិត​ដែល​ជា​ជន​​ល្មើស​​បាន​បាញ់​​​​​​​ប្រ​ហារ​​ទៅ​លើ​ហ្វូង​កម្មករ​បណ្តាល​​ឲ្យ​កម្មកា​រិនី​បីនាក់​រង​របួស​បាន​ពន្យា​រ​​ពេល​ម្តង​ហើយ​ម្តង​ទៀត​នោះ​​ នៅ​ទី​បំផុត សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​កំណត់​ពេល​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ ដើម្បី​បើក​សវនាការ​សំណុំ​រឿង​ដ៏​​ចម្រូង​ចម្រាស់​​ដែល​​បង្ក​របួស​ស្នាម​ដោយ​អចេតនា។

សេចក្តីរាយការណ៍​របស់ គីន ហត្ថារ៉ូ ពីទីក្រុងភ្នំពេញ
 

01/11/2012 by គីន ហត្ថារ៉ូ

នៅ​ទី​បំផុត សាលាដំបូង​​ខេត្តស្វាយ​រៀង​នឹង​​កំណត់​ពេល​​បើក​សវនាការ​​​សំណុំរឿង​អតី​ត​អភិបាល​ក្រុង​បា​វិត​លោក​​ ឈូក​ បណ្ឌិត​ដែល​បាន​បាញ់​​​​​​​ប្រ​ហារ​​ទៅ​លើ​ហ្វូង​កម្មករបណ្តាល ឲ្យកម្មការិនី​បីនាក់​រង​របួស​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ Manhattan ក្រុង​បាវិត​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​​ បន្ទាប់​ពី​​សង្គម​ស៊ី​វិល ក៍​ដូច​ជាមជ្ឈដ្ឋាន​ទូ​ទៅ​បាន​​កំពុង​រង់​ចាំ​យ៉ាង​អន្ទះសារ​​។
ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង លោក​ហ៊ីង ប៊ុន​ជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​មាន​ការ​មមាញឹក ​និង​មាន​បុណ្យ​​​ច្រើនពេក​ ទើប​ធ្វើ​ឲ្យ​​សំណុំ​រឿង​នេះ​ដំណើរ​ការ​យឺត​ជាង​និតិវិធី​កំណត់​​។ លោក​ថា​ ករណី​ជនល្មើស​នៅ​ក្រៅ​ឃុំ​​តាម​និតិ​វិធី​ គឺ​តុលាការ​ចំ​ណាត់​ការ​​​​មិន​ឲ្យ​​ហួ​ស​ពី​​​​​១​ខែ​ទេ។ លោក​​បាន​ឲ្យ​ដឹង​ថា​ តុលាការ​​នឹង​កំ​ណត់​​ថ្ងៃ​បើក​សវនា​ការ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឬ​ចុង​ខែ​វិច្ឆិការ​នេះ​​។
 
សូម​រំលឹក​ថា នៅ​​ថ្ងៃ​ទី ​១៨ ខែ​មេសា ឆ្នាំ២០១២ លោក​ អតីត​អភិបាល​ក្រុង​បាវិត​​រូប​នោះ​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយ​រៀង​សម្រេច​ចោទ​ប្រកាន់​​ពី​បទ​បង្ក​របួសស្នាម​ដោយ​អចេតនា ​ទាក់​ទិន​នៅ​នឹង​ព្រឹត្តិការណ៍​​​ថ្ងៃ​ទី២០ ខែកុម្ភៈ ​ដែល​មាន​កម្មករ​ជាង ៦០០០ នាក់​មក​ពី​រោង​ចក្រ ៤ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan ​​ក្នុង​ក្រុង​បាវិត បាន​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ប្រាក់​ឈ្នួល និង​លក្ខ​ខណ្ឌ​ការងារ​​ប្រសើរ​ជាង​មុន ហើយ​​លោក​ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​បាន​បាញ់​​​កម្មករ​៣នាក់​ឲ្យ​រង​​របួស។ នៅ​ក្នុង​សំណុំ​រឿង​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​​នោះ​ កម្មការិនី​ ៣ នាក់​ដែល​បាន​រង​របួស​ដោយសារ​ការ​បាញ់​ប្រហារ​ពី​សំណាក់​​អតី​ត​អភិបាល​ក្រុង​បាវិត ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ទៅ​​នឹង​លោក​ឈូក បណ្ឌិត ដោយ​ទាម​ទារ​សំណង​​ម្នាក់ៗ ​៤៥ ០០០ដុល្លារ។
 
កញ្ញា​​ប៊ុន ចិន្តា អាយុ ២១ ឆ្នាំ ដែល​រង​របួស​ដោយ​ការ​បាញ់​ប្រ​ហារ​ពី​សំណាក់​អតី​ត​អភិបាល​ក្រុង​បាវិត​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ នាង​​កំពុង​រស់​​​នៅ​​ក្នុង​ស្ថាន​ភាព​ភ័យ​ខ្លាច​ដោយ​សារ​តែ​ជន​ល្មើស​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​។ ហើយ​បណ្តឹង​របស់​ពួក​នាង​ពុំ​ទាន់​ឃើញ​មាន​ចំណាត់​​​​​ការ​​ពី​សំណាក់​មន្ត្រី​តុលាការ​នៅ​ឡើយ​ទេ​។ នាង​ថា ​ប្រ​ហែល​ជា​អាជ្ញាធរ​​មិន​ចង់​ចាត់​ការ​លើ​សុំ​ណុំ​រឿង​របស់​ពួក​​នាង​ទេ ដោយសារ​តែ​ជន​ល្មើស​ជា​អ្នក​មាន​អំណាច​ ហើយ​ពួក​នាង​ជា​អ្នក​កម្មករ​រោង​ចក្រ​ក្រី​ក្រ​​​គ្មាន​ឥទ្ធិពល​អ្វី​នឹង​ធ្វើ​ឲ្យ​តុលាការ​ព្រួយ​​​បារម្ភ​នោះ​ទេ​។​​
ទាក់​ទិន​ទៅ​នឹង​ការ​ពន្យារ​ពេល​ម្តង​ហើយ ម្តង​ទៀត​នោះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ី​វិល​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​និទណ្ឌភាព​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​។​
 
លោកអំ សំអាត មន្ត្រី​​ស៊ើប​អង្កេតជាន់​ខ្ពស់​​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​លើក​ឡើង​ថា​ ​សំណុំ​រឿង​​នេះ មាន​ភាព​មិន​ប្រក្រតី​តាំង​ពី​ដើម​មក គឺ​​តុលាការ​បាន​ចោទ​ប្រ​កាន់​ដល់​ជន​ល្មើស​ស្រាល​បំផុត​គឺ​​ត្រឹមតែ​​​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តែ​ប៉ុណ្ណោះ​​។ ដូច្នេះ​បង្ហាញ​ថា ​តុលាការ​ពុំ​​មាន​ចេតនា​​ចាត់​ការ​រឿង​លោក​​ឈូក​ បណ្ឌិត​នេះ​ទេ ដោយ​សារ​តែ​ជន​ល្មើស ជា​អ្ន​ក​មាន​អំណាច៕

tags: កម្ពុជា - តុលាការ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

Chhuk Bandith must be jailed in Present because he use gan

Chhuk Bandith must be jailed in Present because he use gan to fire on avocacy for eating of peace works in Bavith city, Cambodia

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close