អានតួអត្ថបទ
បទយកការណ៍

មធ្យោបាយ​ធ្វើ​ដំណើរ​ឡើង​ថ្លៃ​រំខាន​ការ​ធ្វើ​បុណ្យ​របស់​ពលរដ្ឋ​ក្នុង​រដូវ​ភ្ជុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ប្រជា​ពលរដ្ឋ​បាន​សម្រុក​ចេញ​ពី​រាជធានី​ភ្នំពេញ​ធ្វើ​ដំណើរ​ទៅ​កាន់ ស្រុក​កំណើត ​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ចូលរួម​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​តាម​ប្រពៃណី។ ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ពលរដ្ឋ​ខ្មែរ​ថា​មិន​អាច​មិន​ប្រារព្ធ​បាន​ឡើយ។ ​ជួប​ជុំ​ម៉ែ​ពុក​ បង​ប្អូន​ ត្រូវ​ធ្វើ​បុណ្យ​នៅ​ឯ​វត្ត​អារាម​ហើយ ​ភ្ជុំបិណ្ឌ​ក៍​ជា​ឳ​កាស​មួយ​ ដែល​គ្រួសារ​ខ្មែរ​បង្កើត​បរិយាស​កាស​រីករាយ​នៅ​ក្នុង​សង្គម​គ្រួសារ​របស់​ពួក​គេ​ផ្សេង​ៗ​គ្នា​ទៀត​ ដូច​ធ្វើ​នំ​ប្រពៃណី ​ជប់​លៀង​ ឬ​ដើរ​កំសាន្ត​ជា​ដើម។​ ប៉ុន្តែ​ឆ្នាំ​នេះ ​មិន​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ​ មាន​បញ្ហា​ដដែល​ៗ​មួយ​ ដែល​រំខាន​ដល់​ការ​ធ្វើ​បុណ្យ​ទាន​របស់​ពួក​គាត់​ នោះ​គឺ​មធ្យោបាយ​ធ្វើ​ដំណើរ​ឡើង​ថ្លៃ​ខ្ពស់​ពេក។ ​ការ​ឡើង​ថ្លៃ​រថយន្ត​ដឹក​អ្នក​ដំណើរ ​មួយ​ជា​ពីរ​ សូម្បី​រដ្ឋាភិបាល​ក៍​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់។

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីទីក្រុងទៅបណ្តាដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីទីក្រុងទៅបណ្តាដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ @បណ្តាណសង្គម
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ