អានតួអត្ថបទ
បែលហ្ស៊ិក

អង្គការ​តម្លាភាព​អន្តរជាតិ៖អំពើពុករលួយ​កើត​មាន​ច្រើន​នៅ​ក្នុង​វិស័យ​យោធា

ក៏​ដូច​ជា​រៀង​រាល់​ឆ្នំា អង្គការ​តម្លាភាព​អន្តរជាតិ Transparency international តែង​ចេញ​ផ្សាយ​របាយការណ៍​ប្រចំា​ឆ្នំា​របស់​ខ្លួន​ស្តីពី​ស្ថានភាព​អំពើពុករលួយ​នៅ​ក្នុង​ពិភពលោក។ របាយការណ៍​ឆ្នំា ២០១២ ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ ទី២៩ មករា​នេះ​បាន​ឲ្យ​ដឹង​ថា មាន​ប្រទេស​ជាង ២ភាគ៣​ក្នុង​លោក​មិន​បាន​ចាត់​វិធានការ​ចំាបាច់​ក្នុង​ការ​ទប់ស្កាត់​អំពើពុករលួយ​នៅ​ក្នុង​វិស័យ​យោធា​ទេ។

Logo Transparency International
Logo Transparency International http://www.transparency.org
ផ្សាយពាណិជ្ជកម្ម

តាម​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម ៨២​ប្រទេស​ដែល​ខ្លួន​បាន​ធ្វើ​ការ​ពិនិត្យ ស្រាវជ្រាវ មាន​តែ​ប្រទេស​អាល្លឺម៉ង់ និង​អូស្រ្តាលី​ទេ​ដែល​មាន​យន្តការ​ប្រឆំាង​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​យោធា​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ចំណែក​ប្រទេស​ដ៏ទៃ​ផ្សេង​ទៀត បាន​យក​ចិត្ត​ទុកដាក់​តិច ឬ​ច្រើន​ពី​រឿង​កំចាត់​អំពើពុក​រលួយ​នៅ​ក្នុង​វិស័យ​យោធា​របស់​ខ្លួន។ វិស័យ​យោធា​ដែល​ការ​ចំណាយ​របស់​ប្រទេស​ទំាង ៨២ បាន​ស្រូប​យក​អស់ ៩៤% នៃ​ការ​ចំណាយ​សរុប​ក្នុង​វិស័យ​យោធា​នៅ​ទូទំាង​ពិភពលោក។ ជាក់ស្តែង​គ្រាន់​តែ​នៅ​ក្នុង​ឆ្នំា ២០១១ ការ​ចំណាយ​សរុប​របស់​ប្រទេស​ទំាង ៨២ នៅ​ក្នុង​វិស័យ​យោធា​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ១ ៦០០ ០០០លានដុល្លារ។

យោង​តាម Transparency international អំពើពុករលួយ​នៅ​ក្នុង​វិស័យ​យោធា​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ២០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នំាៗ។ ម្យ៉ាង​ទៀត ក្នុង​ចំណោម ៨២​ប្រទេស​ដែល​បាន​ធ្វើ​ការ​ពិនិត្យ ស្រាវជ្រាវ មាន​ប្រទេស​រហូត​ដល់​ទៅ​ជាង​ពាក់​កណ្តាល​ឯណោះ​ដែល​វិធានការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ​នៅ​មាន​កម្រិតទាប និង​ទន់ខ្សោយ។ ប្រទេស​ដែល​មាន​ហានិភ័យ​ពុករលួយ​ខ្ពស់ផុតលេខ​នៅ​ក្នុង​វិស័យ​យោធា​មាន អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ចំណែក​សហរដ្ឋអាមេរិក អង់គ្លេស ស៊ុយអែត និង​កូរ៉េខាងត្បូង​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​ដែល​ហានិភ័យ​ទាប។ រីឯ​បារំាង អេស្បាញ អ៊ីតាលី ប៉ូឡូញ​ស្ថិត​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ស្រាល។

ទន្ទឹម​គ្នា​នេះ ចិន រុស្ស៊ី និង​អ៊ីស្រាអែល​ដែល​ជា​ប្រទេស​នំា​ចេញ​គ្រឿងសព្វាវុធ​សំខាន់​ជាង​គេ​នោះ​ត្រូវ​បាន​ចាត់​ក្នុង​ចំណាត់ថ្នាក់​មាន​ហានិភ័យខ្ពស់​ខាង​ពុករលួយ។ ចំណាត់ថ្នាក់​ហានិភ័យខ្ពស់​ខាង​ពុករលួយ​នេះ​ក៏​ត្រូវ​បាន​ដាក់​ទៅ​លើ​ប្រទេស​អ្នក​នំា​ចូល​គ្រឿងសព្វាវុធ​មួយ​ចំនួន​ដែរ រួម​មាន ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម សិង្ហបុរី ថៃ និង​ប្រទេស​តួកគី។

ម្យ៉ាង​ទៀត របាយការណ៍​របស់ Transparency international ក៏​បាន​បញ្ជាក់​ផង​ដែរ ពី​ការ​ដែល​មាន​ប្រទេស​ភាគ​ច្រើន​បន្ត​លាក់លៀម មិន​បាន​បង្ហាញ​ការ​ពិត និង​ប្រកប​ដោយ​តម្លាភាព​នូវ​ថវិកា​សម្រាប់​ចំណាយ​នៅ​ក្នុង​វិស័យ​ការពារជាតិ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ