អានតួអត្ថបទ
បទយកការណ៍

អាដហុក​ជំរុញ​យន្តការ​ដោះស្រាយ​ជម្លោះ​ក្រៅ​តុលាការ​នៅ​ពេល​ពលរដ្ឋ​ក្រីក្រ​ពិបាក​រក​យុត្តិធម៌

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាដហុក​កំពុង​ជំរុញ​យន្តការ​ដោះស្រាយ​ជម្លោះ​ក្រៅ​តុលាការ​ តាម​រយៈ​ការ​សម្រប​សម្រួល​របស់​មន្ត្រី​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​នេះ។ ​អង្គការ​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​នេះ​បាន​អនុវត្ត​គម្រោង​នេះ​តាំង​ពី​ឆ្នាំ​២០១៣​មក។​ ចាប់​ពី​ឆ្នាំ​២០១៣​មក ​អាដហុក​បាន​សម្រេច​លទ្ធផល​ជា​ច្រើន​ ដោយ​មិន​បាច់​ឲ្យ​គូ​ជម្លោះ​ឡើង​តុលាការ។ ​ស្នាដៃ​អាដហុក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្រៅ​តុលាការ​នេះ​ ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ការ​តាំង​ពិព័រណ៍​រូបថត​ដែល​មាន​ឈ្មោះ​ថា ​«សិទ្ធិ​ទទួល​បាន​យុត្តិធម៌»។​អ្វី​ដែល​ជំរុញ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​អនុវត្ត​យន្ត ការ​នេះ ​ដោយ​សារ​គេ​បាន​ឃើញ​ថា ​ការ​រត់​រក​តុលាការ​ត្រូវ​ចំណាយ​ប្រាក់ ​ហើយ​អ្នក​ក្រ​មិន​សូវ ជា​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ។

លោកធន់ សារាយ ប្រធានអង្គការអាដហុក នៅក្នុងសាលពិព័រណ៍រូបថត “សិទ្ធិទទួលបានយុត្តិធម៌។
លោកធន់ សារាយ ប្រធានអង្គការអាដហុក នៅក្នុងសាលពិព័រណ៍រូបថត “សិទ្ធិទទួលបានយុត្តិធម៌។ RFI/ អ៊ឹម ណាវិន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ