កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 21 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 21 តុលា 2012

ខុទ្ទកាល័យ​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ធ្វើការ​ដោះលែង​អ្នកទោសនយោបាយ

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ
ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ
©ដឺលុច/RFI

ដោយ គីន ហត្ថារ៉ូ

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះមហា​វីរក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​បាន​អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពិចារណា​ធ្វើ​ការ​ដោះលែង​អ្នក​ទោស​​នយោបាយ​នៅ​ខណៈ​ដែល​ប្រជាជាតិកម្ពុជា​ទាំងមូល​​កំពុង​ចូល​​រួម​​កាន់​មរណៈទុក្ខ​​ចំពោះ​ព្រះបរមសព​របស់​ព្រះ​មហា​វីរក្សត្រ​សម្តេច​ឪ​​ព្រះ​បាទ​នរោត្តម​សីហនុ ​ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួម​បង្រួម​ជាតិ​​។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​​​មន្ត្រី​រដ្ឋាភិបាល​សម្តែង​​ប្រតិកម្មប្រឆាំង​ផងដែរ។

សេចក្តីរាយការណ៍​របស់ គីន ហត្ថារ៉ូ ពីទីក្រុងភ្នំពេញ
 

21/10/2012 by គីន ហត្ថារ៉ូ

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​បាន​មាន​បន្ទូល​អំពាវនាវ​ទៅ​ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​​ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នកទោស​នយោបាយ​នៅ​ខណៈ​ដែល​ប្រជាជាតិកម្ពុជា​ទាំងមូល​​កំពុង​ចូល​​រួម​​កាន់​មរណៈទុក្ខ​​ចំពោះ​ព្រះបរមសព​របស់​ព្រះ​មហា​វីរក្សត្រ​សម្តេច​ឪ​​ព្រះ​បាទ​នរោត្តម​សីហនុ ​ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួមបង្រួមជាតិ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ​បាន​មាន​បន្ទូល​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​គួរ​ណា​តែ​ឆក់​យកឱកាស​ដ៏​មហាឡោរិក​នេះ​​ដើម្បី​លើកលែង​ទោស​ដល់​អ្នកទោស​នយោបាយ​ដើម្បី​ជា​ការផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ​។
 
ព្រះ​អង្គ​ម្ចាស់​​មាន​បន្ទូល​ថា​ ប្រសិន​បើ​រាជរដ្ឋា​ភិបាល​​សម្រេច​ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នក​នយោបាយ​នៅ​​ក្នុង​ឱកាស​នេះ​ ​​គឺ​ធ្វើ​ឲ្យ​ចម្រើនជាតិ ច្រើន​ជាង​ខាត។ ហើយ​ការ​លើកលែង​ទោស​អ្នកនយោបាយ​នោះ គឺ​​ធ្លាប់​ធ្វើ​នា​ពេល​កន្លង​មក​​ មិនមែន​ទើប​តែ​ធ្វើ​ឥឡូវ​នេះ​ទេ។ ដូច​ជា​នៅ​​ពេល​សមារណកម្ម​ជាមួយ​ខ្មែរក្រហម ក៏​​បាន​លើក​លែង​ទោស​ជូន​លោក​អៀង​ សារី​ផង​ដែរ។ ដូច្នេះ​វា​ពុំ​មាន​រឿង​អ្វី​ថ្មី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើលទេ។ ហើយ​តាម​ការ​យល់​ឃើញ​របស់​ព្រះ​អង្គម្ចាស់ គឺ​គ្មាន​ឱកាស​ណា ល្អ​ជាង​ឱកាស​នេះ​ទេ​។
 
បើ​តាម​ការ​អះអាង​របស់​អ្នក​វិភាគឯករាជ្យ អ្នកស្រី​ជា វណ្ណាត​បាន​លើក​ឡើង​ថា​ រាជ​រដ្ឋា​ភិបាល​គួរ​តែ​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស​ ​នៅ​ក្នុង​ឱកាស​ដ៏​​ពិសេស​សំរាប់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ​​នរោមត្តម សីហនុ​ ​នេះ​ជា​ឱកាស​ដ៏​​ល្អ​សំរាប់​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់​អតីត​ព្រះ​មហាវីរក្សត្រ។ អ្នកស្រី​​ថា​ ការ​ដោះ​លែង​អ្នកទោស​នេះ គឺ​ជា​អ្វី​ដែល​អតីត​ព្រះ​មហាវីរក្សត្រ​តែង​តែ​ធ្វើ​នៅ​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះ​អង្គ ឬ​ក៏​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ដូច្នេះ​នៅ​ក្នុង​ឱកាស​ពិសេស​នេះ ​អ្នកស្រី​ស្នើ​សុំ​ទៅ​រដ្ឋា​ភិបាល​គួរ​តែ​ពិចារណា​នៅ​ត្រង់​ចំណុច​នេះ​។
 
រីឯ​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​សម្តែង​​ប្រតិកម្ម​ថា លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​លើក​ឡើង​របស់​​​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ អ្វី​ដែល​ព្រះអង្គម្ចាស់​បាន​លើក​ឡើង គឺ​​ក្នុង​នាម​បុគ្គល​ផ្ទាល់​ខ្លួន​ពុំ​មែន​ក្នុង​នាម​ព្រះបរមរាជវាំង​ទេ​។ ហើយ​ពេល​នេះ គឺ​ជា​ពេលវេលា​កំពុង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធសាសនា​ មិន​គួរ​យក​ព្រះបរមសព​របស់​ព្រះមហាវីរក្សត្រ​​មក​លេង ជា​រឿង​នយោ​បាយ​​នោះ​ទេ៕

tags: កម្ពុជា - នយោបាយ - សង្គម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

ការលើកឡើង​របស់​​ព្រះអង្គម្ចាស

ការលើកឡើង​របស់​​ព្រះអង្គម្ចាស់​​ពិត​ជា​ត្រូវ ប៉ុន្តែការ​សំខាន់នោះ​គឺថាច្បាប់​ខ្មែរ​មិន​បាន​ផ្តល់​អំណាច​ ឬព្រះរាជសិទ្ធ​ដល់​ព្រះមហា​ក្សត្រ​ទេ ព្រោះ​ច្បាប់​តំរូវ​អោយ​មាន​សំណើរ​ពី​នាយក​រដ្ឋមន្ត្រី។ បើ​គាត់​ស​ប្បាយ​ចិត្ត និង​មាន​ប្រយោជន៍ដល់​គាត់​ គាត់​ផ្ញើសេចក្តីស្នើ​ទៅមហា​ក្សត្រ​អោយ​ដោះលែង​ភ្លាម​ បើ​គាត់​ស្អប់វិញ យើង​ដាំចេកហើយ។ ជាក់​ស្តែង​ដូច​ជា​រឿង​ជនជាតិសៀម​ដែលធ្វើ​ចារកម្ម​លើកមុនអីចឹង មិន​ទាន់​ជាប់គុក​បាន​ស្រួលបួលផង គាត់​ដោះលែង ហើយ​ប្រគល់ជូន​នាយករដ្ឋមន្រ្តីសៀម​ផ្ទាល់ដៃ​ទៀត។ បើយក​ល្អ​គេត្រូវធ្វើ​វិ​សោធនកម្ម​លើ​មាត្រា​មួយនេះ បើ​មិន​អីចឹង​ទេ ព្រះមហាក្សត្រ​មិន​មាន​សិទ្ធ​អ្វីទាំងអស់ ហើយ​តួ​នាទី​ជា​បិតា​បង្រួបបង្រួមជាតិ​របស់​ទ្រង់​ក៏​មិន​មាន​ន័យអ្វីដែរ។ យើង​សង្ឃឹម​ថា​រាជបល្ល័ង និង​ប្រទេស​ខ្មែរ​នឹង​មិន​ដូច សម័យសាមកុក​ដែល​ដឹកនាំ​ដោយ ឆាវឆាវ ទៅចុះ។

ដើម្បីខ្មែរ

I agreed with the prince and

I agreed with the prince and Mrs. Vanath. It is the only window for national conciliation and the last chance for Mr. Sam Rainsey to return to Cambodia without facing jail. From this point, Mr. Rainsey must be aware that int'l pressure make no impact to change his destiny as proved since his exile...particularly during recent donor countries' meeting in PP said nothing about Mr. Sam Rainsey...It’s still a road to walk though Mr. Pay Siphan’s reaction sounded negative for Mr. Rainsey at this moment. But, many can see that PM Hun Sen will find it hard to refuse Mr. Rainsey's request...If PM Hun Sen does refuse this scenario, it will make a bad refection on him as the public will see him who does not pay respect for and gratitude to HM the late King Father...Please be patient Mr. Rainsey! PM Hun Sen is a kind of opened-mind person as he has done with many in the past. And, I hope after this chance, Mr. Rainsey will not act other things that could lock himself again...Wish you good luck Mr. Sam Rainsey...!

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close