Syndicate content
Cambodia
អាជ្ញាធរ​រដ្ឋាភិបាល​បណ្តេញ​ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះដីធ្លី នៅ​ក្រចេះ បណ្តាល​ឲ្យ​ស្លាប់​ក្មេងស្រី​ម្នាក់
16/05/2012 - កម្ពជា

អាជ្ញាធរ​រដ្ឋាភិបាល​បណ្តេញ​ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះដីធ្លី នៅ​ក្រចេះ

កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ ១.០០០ នាក់​បាន​បើក​ប្រតិបត្តិការ​ចូល​បណ្តេញ​ក្រុម​អ្នកទាមទារ​ដីធ្លី​នៅ​តំបន់​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ព្រឹក​ថ្ងៃទី​ ១៦ ​ឧសភា​នេះ​។ ហេតុការណ៍​នោះ សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បាញ់​ប្រហារ បណ្ដាល​ឲ្យ​ក្មេងស្រី​ម្នាក់ អាយុ ១៤ ឆ្នាំ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ​។ អ្នកស្រុក​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន​។

លោកឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
16/05/2012 - កម្ពជា

បក្សប្រឆាំង​មិន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ

នៅ​ក្នុង​ឱកាស​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​រាជធានី​ភ្នំពេញ លោក​ឱម យិនទៀង​បាន​អំពាវនាវ​អោយ​គណបក្ស​ប្រឆាំង​ធ្វើ​ដូចគ្នា​ដើម្បី​ចូលរួម​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ថ្នាក់​ឃុំ-សង្កាត់។ គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី​បាន​អះអាង​ថា ពួកគេ​នឹង​មិន​ធ្វើការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​គណបក្ស​ប្រឆាំង​ទាំង​ពីរ​អត្ថាធិប្បាយ​ថា ជា​ស្ថានប័ន​មិន​ឯករាជ្យ។

គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់ថ្នាំក្លែងក្លាយ
16/05/2012 - នាទីសុខភាពនិងអនាម័យ

គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់ថ្នាំក្លែងក្លាយ

ថ្នាំ​ក្លែង​ក្លាយ​កំពុង​តែ​ក្លាយ​​ជា​បញ្ហា​សង្គម​មួយ​ហើយ មិន​ថា​នៅ​ប្រទេស​ក្រីក្រ ឬ​ប្រទេស​ជឿនលឿន​ទេ។ ​ ថ្នាំ​មិន​សុទ្ធ មាន​ច្រើន​ទម្រង់​ណាស់ ដែល​គេ​មិន​អាច​សម្គាល់​បាន​ងាយ​ស្រួល​ទេ ថ្នាំ​ខ្លះ​មាន​សារធាតុ​សកម្ម​តិច​ជាង​​​ក្បួន​ខ្នាត ខ្លះ​ហួស​កាល​កំណត់ ។ល។ និង​។ល។

ចេះ​គ្មាន​ក្បួន ​ជាប្រភព​នៃ​ភាព​ទន់​ខ្សោយ​នៃ​សង្គម​ខ្មែរ
16/05/2012 - ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

ចេះ​គ្មាន​ក្បួន ​ជាប្រភព​នៃ​ភាព​ទន់​ខ្សោយ​នៃ​សង្គម​ខ្មែរ

នៅ​ក្នុង​សង្គម​កម្ពុជា កា​រ​ផ្ទេរ​ចំណេះដឹង​ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ​ច្រើន​តែ​ធ្វើ​ឡើង​តៗ​គ្នា​ដោយ​ផ្ទាល់ ដោយ​មិន​ឆ្លង​កាត់​សាលារៀន។

និសិ្សត​ចង់​រៀន​ផង ធ្វើ​ការ​ផង​ដើម្បី​ពង្រីក​ចំណេះ​ធ្វើ
16/05/2012 - បទយកការណ៍

និសិ្សត​ចង់​រៀន​ផង ធ្វើ​ការ​ផង​ដើម្បី​ពង្រីក​ចំណេះ​ធ្វើ

ដោយសារ​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​តូចចង្អៀត-ពិបាក​ប្រកួត​ប្រជែង​នៅ​ពេល​បញ្ចប់​ការងារ​សិក្សា​នោះ និស្សិត​មួយ​ចំនួន​ធំ​ចាប់​ផ្តើមស្វះស្វែង​រក​ការងារ​តូចតាច​ធ្វើ​បណ្តើរៗ​ ដើម្បី​ទទួល​បាន​បទពិសោធន៍ ​និង​ចំណេះធ្វើ។ ការ​ធ្វើ​យ៉ាង​នេះ​ អាច​អនុញ្ញាត​អោយ​ពួក​គេ​ទទួល​បាន​ការងារ​ល្អ​នៅ​ពេល​បញ្ចប់​ការសិក្សា៕

ព្រះអង្គ​ម្ចាស់​​នរោត្តម​​រណឫទ្ធិ​​ធ្លាប់​​មាន​​បន្ទូល​​ថា​​ ព្រះអង្គ​​សុខចិត្ត​​មិន​​សោយរាជ្យ​​ហើយ​​ទុក​​ព្រះរាជ​​បល្ល័ង្ក​​ថ្វាយ​​ព្រះ​មហាក្សត្រ​​សព្វថ្ងៃ​
15/05/2012 - កម្ពុជា

លោកនាយក​រដ្ឋមន្ត្រី​រិះគន់​ព្រះអង្គម្ចាស់​រណឫទ្ធិ​មុនការ​ឃោសនា​បោះឆ្នោត​

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​រិះគន់​អ្នក​នយោបាយ​អតីត​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ​ពិសេស​ទៅ​ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ​ដែល​ធ្លាប់​មាន​បន្ទូល​ថា​ ព្រះអង្គ​សុខចិត្ត​មិន​សោយរាជ្យ​ហើយ​ទុក​ព្រះរាជ​បល្ល័ង្ក​ថ្វាយ​ព្រះ​មហាក្សត្រ​សព្វថ្ងៃ។

លោកនាយក​រដ្ឋមន្ត្រី​បាន​​ប្រកាស​​ពី​​វិបត្តិ​​អាចារ្យ​​ដោយហេតុតែ​មិនមាន​​ឯកភាព​គ្នា​​ក្នុង​ការ​រៀបចំ​​ពិធី​បុណ្យ​​
15/05/2012 - កម្ពុជា

អាចារ្យ​ជាង​៣.០០០នាក់​ឆ្លងកាត់​វគ្គ​បណ្តុះ​បណ្តាល​

គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១០ ​មកដល់​ថ្ងៃ​ទី១៥​ខែ​ឧសភា​នេះ ​មាន​អាចារ្យ​សរុប​ចំនួន ​៣.២៥៥​នាក់​ បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល ​ស្តីពី​តួនាទី​និង​ភារកិច្ច​អាចារ្យ​ក្នុង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​។ ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​សរុប​ចំនួន​៩​វគ្គ ​មកនេះ ​មាន​មុខ​វិជ្ជា​សំខាន់ៗ​ ចំនួន​ ២០ ​មុខវិជ្ជា​

និន្នាការថ្មីនៃការធ្វើចំណាកស្រុកតាមរយៈមេខ្យល់បើកចំហ
15/05/2012 - បទយកការណ៍

និន្នាការថ្មីនៃការធ្វើចំណាកស្រុកតាមរយៈមេខ្យល់បើកចំហ

ភាពអត់​ការងារធ្វើ​នៅក្នុង​ប្រទេស ​ការពឹង​លើ​របរ​កសិកម្ម​ហូបមិន​គ្រប់​នៅតែ​ជា​កត្តា​ធំៗ​ដែ​ល​​នាំឲ្យ​មាន​ចលនា​ធ្វើចំណាក​ស្រុក​របស់ប្រជាពលរដ្ឋ​ខ្មែរ​។

លោក ចាប ស៊ីថា៖​«រៀន​បាន​តិច​ក៏អាច​ធ្វើ​ជា​អ្នក​មាន​បាន​ដែរ​ ឲ្យ​តែ​មាន​ការ​តស៊ូ»
15/05/2012 - នាទីជីវិតជោគជ័យ

លោក ចាប ស៊ីថា៖​«រៀន​បាន​តិច​ក៏អាច​ធ្វើ​ជា​អ្នក​មាន​បាន​ដែរ​ ឲ្យ​តែ​មាន​ការ​តស៊ូ»

នៅក្នុង​កម្មវិធី​ជីវិត​ជោគជ័យ​ នា​រាត្រី​ថ្ងៃ​អង្គារ​ទី​១៥​ខែ​ឧសភា​ឆ្នាំ​២០១២​នេះ​ ញឹម សុផល​ សូម​ណែនាំ​លោក​អ្នកនាង​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ​ឲ្យស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក ​ចាប ស៊ីថា​។​

ទស្សនៈ​សារ​ព័ត៌មាន​​​ខ្មែរ​​​ ថ្ងៃអង្គារ ទី១៥ ឧសភា ឆ្នាំ​២០១២
15/05/2012 - ទស្សនៈសារព័ត៌មានខ្មែរ

ទស្សនៈ​សារ​ព័ត៌មាន​​​ខ្មែរ​​​ ថ្ងៃអង្គារ ទី១៥ ឧសភា ឆ្នាំ​២០១២

ទស្សនៈ​សារព័ត៌មាន​ខ្មែរ នៅថ្ងៃ​នេះ រៀបចំ​ជូន​លោក​-អ្នក​ស្តាប់ ដោយ​​ ប៉ែន បូណា។

Close