Syndicate content
General
ប្រមុខដឹកនាំ​​​បារាំង-អាល្លឺម៉ង់​​​​យល់ស្របគ្នា​​​​ពី​​បញ្ហា​​ក្រិក​​​ ​តែនៅ​​ពុំ​ទាន់​​​ចុះ​​​សម្រុង​​​គ្នា​​​​ពីកំណើន​​​​សេដ្ឋកិច្ច​​​​
16/05/2012 - ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខដឹកនាំ​​​បារាំង-អាល្លឺម៉ង់​​​​យល់ស្របគ្នា​​​​ពី​​បញ្ហា​​ក្រិក​​​ ​តែនៅ​​ពុំ​ទាន់​​​ចុះ​​​សម្រុង​​​គ្នា​​​​ពីកំណើន​​​​សេដ្ឋកិច្ច​​​​

ទើបតែ​បាន​ត្រូវគេ​តែងតាំង​ថ្មីៗ​ជា​ប្រធានាធិបតី​បារាំង​នៅព្រឹក​ថ្ងៃអង្គារ​ទី១៥​ឧសភា​ឆ្នាំ២០១២​ ​ លោក​ហ្វ្រង់ស័រ​​ហូឡង់​ក៏​បាន​អញ្ជើញ​ទៅ​ទីក្រុង​ប៊ែរឡាំង​ភ្លាម​ ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​អង់ហ្គែឡា​មែរគែល​ពី​បញ្ហា​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប ​ ​ និង​បញ្ហា​ប្រទេស​ក្រិក។

លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ ប្រធានាធិបតី​បារំាង
15/05/2012 - ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ ប្រធានាធិបតី​បារំាង

នៅ​ថ្ងៃ​អង្គារ ទី១៥ ឧសភា​នេះ លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារំាង។ លោក François Hollande បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី ៦ ឧសភា​កន្លង​មក។

តើ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប​បាន​មក​ដល់​ត្រឹម​ណា​ហើយ?
14/05/2012 - ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប​បាន​មក​ដល់​ត្រឹម​ណា​ហើយ?

នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ អង្គការ​អាត្លង់ទិក​អូតង់ នឹង​បើក​កិច្ចប្រជុំ​កំពូល នៅទីក្រុង​Chicago។ នៅថ្ងៃចន្ទ​ទី ១៤ ឧសភា គឺ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ មុន បើក​កិច្ច​ប្រជុំកំពូល ប្រធាន​អូតង់ គឺ​លោក​Anders Fogh Rasmussen បាន​អំពាវនាវ ជំរុញ​ឲ្យ​ប្រទេស​លោកខាងលិច​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អូតង់​ប្រញាប់​រួសរាន់​សាងសង់ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល។

វេន ជាប៉ាវ៖ អាស៊ី​បូព៌ា​កំពុង​ប្រឈម​នឹង​ស្ថានភាព​មួយ​ដែល​មិន​នឹងន និង​មិន​ច្បាស់លាស់
13/05/2012 - ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វេន ជាប៉ាវ៖ អាស៊ី​បូព៌ា​កំពុង​ប្រឈម​នឹង​ស្ថានភាព​មួយ​ដែល​មិន​នឹងន និង​មិន​ច្បាស់លាស់

នៅក្នុង​ជំនួប​កំពូល​សេដ្ឋកិច្ច រៀបចំ នៅថ្ងៃ​អាទិត្យ​ទី​១៣ ឧសភា​នេះ ក្នុង​ទីក្រុង​ប៉េកាំង ថ្នាក់ដឹកនាំ​របស់​ប្រទេស​សេដ្ឋកិច្ច​ធំៗ​បី គឺ ចិន កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការបង្កើត​ឲ្យ​មាន​តំបន់​ដោះដូរ​សេដ្ឋកិច្ច​សេរី​មួយ។ សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ក៏​ត្រូវ​ប្រទេស​ទាំងបី​លើក​ទៅ​និយាយ​ដែរ។

តើ​នឹង​មាន​អ្វី​កើតឡើង​បើសិន​ជា​ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ?
12/05/2012 - ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​នឹង​មាន​អ្វី​កើតឡើង​បើសិន​ជា​ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ?

ក្រោយ​ពី​ក្រិក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ បង្កើត​រដ្ឋាភិបាល​ថ្មី​មិនបាន នៅពេលនេះ សេណារីយ៉ូ​ដែល​ក្រិក​ត្រូវ​ចេញ​ពី​តំបន់​អឺរ៉ូ​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​គ្នា​កាន់តែ​ច្រើន​ឡើងៗ។ ទាំង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ទាំង​មន្រ្តី​រដ្ឋាភិបាល​អាល្លឺម៉ង់ សុទ្ធតែ​បាន​ព្រមាន​ថា បើ​ក្រិក​មិន​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​តាម​ការព្រមព្រៀង​ជាមួយ​អឺរ៉ុប​ទេ ក្រិក​គួរតែ​ចាកចេញ​ពី​តំបន់​អឺរ៉ូ។ តើ​ក្រិក​អាច​ចេញ​ពី​តំបន់​អឺរ៉ូ​បាន​ដោយ​របៀបណា?

Close