Syndicate content
Interview
គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់ថ្នាំក្លែងក្លាយ
16/05/2012 - នាទីសុខភាពនិងអនាម័យ

គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់ថ្នាំក្លែងក្លាយ

ថ្នាំ​ក្លែង​ក្លាយ​កំពុង​តែ​ក្លាយ​​ជា​បញ្ហា​សង្គម​មួយ​ហើយ មិន​ថា​នៅ​ប្រទេស​ក្រីក្រ ឬ​ប្រទេស​ជឿនលឿន​ទេ។ ​ ថ្នាំ​មិន​សុទ្ធ មាន​ច្រើន​ទម្រង់​ណាស់ ដែល​គេ​មិន​អាច​សម្គាល់​បាន​ងាយ​ស្រួល​ទេ ថ្នាំ​ខ្លះ​មាន​សារធាតុ​សកម្ម​តិច​ជាង​​​ក្បួន​ខ្នាត ខ្លះ​ហួស​កាល​កំណត់ ។ល។ និង​។ល។

លោក យ៉ា ណាវុធ៖« ប្រាក់បៀវត្ស​ក្នុង​ស្រុក​មាន​កម្រិត​ទាប និង​កង្វះ​ការងារ​ក្នុង​ស្រុក គឺ​ជា​មូលហេតុ​នៃ​ចំណាកស្រុក​របស់​ពលករ​ខ្មែរ »
12/05/2012 - ភ្ញៀវប្រចាំសប្តាហ៍

លោក យ៉ា ណាវុធ៖« ប្រាក់បៀវត្ស​ក្នុង​ស្រុក​មាន​កម្រិត​ទាប និង​កង្វះ​ការងារ​ក្នុង​ស្រុក គឺ​ជា​មូលហេតុ​នៃ​ចំណាកស្រុក​របស់​ពលករ​ខ្មែរ »

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី១២ ឧសភា​នេះ គឺ​លោក យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម។ អង្គការ​ខារ៉ាម ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ជួយ​ជ្រោមជ្រែង និង​ជួយ​ការពារ​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក។

លោក គា បូរាណ៖ “និស្សិត​មិន​គួរ​ដូរ​ជំនាញ​សិក្សា​ញឹកញាប់​ទេ ”
08/05/2012 - នាទីជីវិតជោគជ័យ

លោក គា បូរាណ៖ “និស្សិត​មិន​គួរ​ដូរ​ជំនាញ​សិក្សា​ញឹកញាប់​ទេ ”

នៅក្នុង​កម្មវិធី​ជីវិត​ជោគជ័យ​ថ្ងៃអង្គារ​ទី៨​ខែ​ឧសភា​នេះ ​អ៊ឹម​ ណាវិន​ សូម​ណែនាំ​លោក​ អ្នក​នា​ង​ឲ្យស្គាល់​ពី​ដំណើរ​ជីវិត​ពិត​របស់​លោក​អគ្គនាយករង​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ AMK​។ ​ក្នុងវ័យ​តែ​៣៣​ឆ្នាំ​ លោក​ គា​ បូរាណ​ ជាអគ្គ​នាយករង​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ AMK​ ហើយ​លោកគ្រោង​នឹង​ឡើ​ង​​ជា​អគ្គ​នាយ​កនៃ​ស្ថាប័ន​ដដែលនេះ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក ចាន់ សុវ៉េត៖« អំពើ​មនុស្សឃាត​លើ​លោក​ឈុត វុទ្ធី និង​មន្រ្តី​ប៉េអឹម ជា​អំពើ​កើត​ឡើង​ដោយ​ចេតនា »
05/05/2012 - ភ្ញៀវប្រចាំសប្តាហ៍

លោក ចាន់ សុវ៉េត៖« អំពើ​មនុស្សឃាត​លើ​លោក​ឈុត វុទ្ធី និង​មន្រ្តី​ប៉េអឹម ជា​អំពើ​កើត​ឡើង​ដោយ​ចេតនា »

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ នៅ​ថ្ងៃសៅរ៍ ទី៥ ឧសភា​​នេះ គឺ​លោក​ចាន់ សុវ៉េត អនុប្រធាន​ផ្នែកស៊ើបអង្កេត​នៃ​សមាគមសិទ្ធិមនុស្ស​​ អាត ហុក។ ឆ្លើយ​នឹង​សំណួរ​របស់​ គួច គន្ធារ៉ា លោក​ចាន់ សុវ៉េត​បាន​បញ្ជាក់​ថា អំពើ​ឃាតកម្ម​លើ​រូប​លោក​ឈុត វុទ្ធី និង​មន្រ្តី​ប៉េអឹម​ម្នាក់​នៅ​ស្រុក​ថ្មបំាង ក្នុង​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃទី ២៦ មេសា​កន្លង​ទៅ មិន​មែន​ជា​អំពើ​កើត​ឡើង​ដោយ​អចេតនា​ទេ។

សុវត្ថិភាព​សុខភាព​និង​ការងារ​
02/05/2012 - នាទីសុខភាពនិងអនាម័យ

សុវត្ថិភាព​សុខភាព​និង​ការងារ​

ថ្ងៃ​ទី​២៨​មេសា បាន​ក្លាយ​ជា​ « ទិវាសុវត្ថិភាព​និង​សុខភាព ពិភពលោក​​ នៅ​កន្លែង​ធ្វើការ » តាំង​ពី​ឆ្នាំ​១៩៩៦​មក។ ប៉ុន្តែ​ទើប​តែ​នៅ​ឆ្នាំ​២០០៣​ប៉ុណ្ណោះ ដែល​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ផ្តួច​ផ្តើម​ប្រារព្ធ​ទិវា​នេះ​ ជា​ទូទៅ​នៅ​ពេញ​​ពិភពលោក ដើម្បី​​ជំរុញ​ឲ្យ​មាន​ការ​គិត​គូរ​ដល់​សុវត្ថិភាព​​ ក្នុង​ពេលបំពេញ​​ការងារ ដោយ​ឈរ​លើ​ទស្សនៈ​ការពារ​​ប្រសើរ​ជាង​ព្យាបាល។ ការពារ​ប្រឆាំង​នឹង​គ្រោះ​ថ្នាក់​ក្នុង​ពេល​ធ្វើ​ការ ការពារ​កុំ​ឲ្យ​មាន​ជំងឺ​ព្រោះ​ការងារ។

សហជីព​​និង ​កម្មករ​​ច្រើន​ពាន់​​នាក់​​គ្រោង​​ដង្ហែ​ក្បួន​​នៅ​​ថ្ងៃ​​ទិ​វាពលកម្ម​​អន្តរជាតិ
30/04/2012 - ទស្សនៈព្រឹត្តិការណ៍សេដ្ឋកិច្ចខ្មែរ

សហជីព​​និង ​កម្មករ​​ច្រើន​ពាន់​​នាក់​​គ្រោង​​ដង្ហែ​ក្បួន​​នៅ​​ថ្ងៃ​​ទិ​វាពលកម្ម​​អន្តរជាតិ

ប្រធានបទ​សំខាន់​នៃ​ការ​ទាមទារ​របស់​សហជីព​នៅ​ថ្ងៃ​ទិវាពលកម្ម​អន្តរជាតិ​នា​ថ្ងៃ​អង្គារ ទី១ ឧសភា គឺ​ការ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករនិយោជិត ការ​បញ្ចុះ​តម្លៃ​ទំនិញ ...

លោក​សៅ សុខា៖« ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ដែល​បណ្តាល​ឲ្យ​ស្លាប់​លោក ឈុត វុទ្ធី និង​ប៉េអឹម​ម្នាក់ គឺជា​ជម្លោះ​បុគ្គល »
28/04/2012 - ភ្ញៀវប្រចាំសប្តាហ៍

លោក​សៅ សុខា៖« ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ដែល​បណ្តាល​ឲ្យ​ស្លាប់​លោក ឈុត វុទ្ធី និង​ប៉េអឹម​ម្នាក់ គឺជា​ជម្លោះ​បុគ្គល »

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ នៅ​ថ្ងៃសៅរ៍ ទី២៨ មេសា​នេះ គឺ​លោក សៅ សុខា អគ្គមេបញ្ជាការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

អ្នកនាងអ៊ូ ទេពផល្លីន៖« ខ្ញុំ​មាន​ជោគជ័យ ពីព្រោះ​ខ្ញុំ​លក់​តែ​ស្រាបៀរ ដោយ​មិន​ព្រម​លក់​ខ្លួន »
24/04/2012 - នាទីជីវិតជោគជ័យ

អ្នកនាងអ៊ូ ទេពផល្លីន៖« ខ្ញុំ​មាន​ជោគជ័យ ពីព្រោះ​ខ្ញុំ​លក់​តែ​ស្រាបៀរ ដោយ​មិន​ព្រម​លក់​ខ្លួន »

នៅក្នុង​កម្មវិធី​ជីវិតជោគជ័យ​ថ្ងៃ​អង្គារ ទី២៤ មេសា​នេះ ​អ៊ឹម​ ណាវិន​សូម​ណែនាំ​លោក​អ្នកនាង​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​អតីត​អ្នក​លក់​ស្រាបៀរ​​ម្នាក់​គឺ​អ្នកនាង​ អ៊ូ​ ទេពផល្លីន​។

លោក​សុក សំអឿន៖ “បើបាញ់សំដៅទៅហ្វូងមនុស្ស គេមិនអាចនិយាយថាជាទង្វើដោយអចេតនាទេ”
21/04/2012 - ភ្ញៀវប្រចាំសប្តាហ៍

លោក​សុក សំអឿន៖ “បើបាញ់សំដៅទៅហ្វូងមនុស្ស គេមិនអាចនិយាយថាជាទង្វើដោយអចេតនាទេ”

​ភ្ញៀវប្រចាំសប្តាហ៍​របស់​យើង​នៅថ្ងៃ​នេះ គឺ​លោក សុក សំអឿន នាយកប្រតិបត្តិ​នៃ​ក្រុមអ្នកច្បាប់​ការពារសិទ្ធិ​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់​ សេង ឌីណា លោក​ សុក សំអឿន ពន្យល់​អំពី​ “បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា” ដែល​​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង ចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជុំវិញ​រឿងរ៉ាវ​បាញ់​កម្មករ​ឲ្យ​របួស កាល​ពីថ្ងៃ​ទី២០ កុម្ភៈ ២០១២។

លោក​ហុង សុហួរ​ពន្យល់​អំពី​ដំណើរការ​ទិញដូរ ទូទាត់ និង​ផ្ទេរ​មូលបត្រ
19/04/2012 - នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

លោក​ហុង សុហួរ​ពន្យល់​អំពី​ដំណើរការ​ទិញដូរ ទូទាត់ និង​ផ្ទេរ​មូលបត្រ

នៅក្នុង​នាទីយល់ដឹង​ពី​ជំនួញ​​របស់​យើង នៅថ្ងៃ​នេះ យើង​សូមចាក់ផ្សាយ​នូវ​បទសម្ភាសន៍​រវាង​សេង ឌីណា និង​លោក​ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ដែល​ធ្វើ​ឡើង កាល​ពីថ្ងៃ​ចន្ទ ជុំវិញ​ដំណើរការ​ជួញដូរ​មូលបត្រ ទាំង​នៅថ្ងៃ​បើក​ជួញដូរ​ដំបូង គឺ​នៅថ្ងៃ​ពុធ​ម្សិលមិញ និង​នៅថ្ងៃ​បន្តបន្ទាប់​មកទៀត។

Close