Syndicate content
Asia
លោកស្រីអ៊ុង សានស៊ូជី
16/05/2012 - ភូមា

លោកស្រី អ៊ុង សានស៊ូជី​ត្រៀមខ្លួន​ទទួល​យក​ការ​ព្យួរ​ទ័ណ្ឌកម្ម​ប្រឆំាង​ភូមា

នៅ​ថ្ងៃ​ពុធ ទី១៦ ឧសភា​នេះ លោកស្រី អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​ប្រឆំាង​ភូមា​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោកស្រី​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​យក​ការ​ព្យួរ​ទ័ណ្ឌកម្ម​ប្រឆំាង​នឹង​ប្រទេស​របស់​លោកស្រី​ពី​សំណាក់​ប្រទេស​លោក​ខាងលិច ពិសេស​ពី​សហរដ្ឋមេរិក។

ទីក្រុង​សេអ៊ូល​ទាមទារ​ឲ្យ​ប្រទេសចិន​ដោះស្រាយឲ្យ​បាន​រហ័ស​​​​បញ្ហា​​​សកម្មជន​​​កូរ៉េ​​​ខាង​ត្បូង​​​៤​នាក់​​ជាប់​ឃុំឃាំង​ពីបទ​​​ចារកិច្ច​​rison.
15/05/2012 - ​​កូរ៉េខាងត្បូង​

សកម្មជន​​កូរ៉េខាងត្បូង​៤នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ចិន​

សកម្មជន​កូរ៉េ​ខាង​ត្បូង​៤​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ឃាំង​ពី​បទ​ចារកិច្ច​ ចាប់​តាំង​ពី​ចុង​ខែ​មីនា​មក​ នៅ​ប្រទេស​ចិន​ជា​ទី​ដែល​អ្នក​ទាំង​៤​នាក់​បាន​ទៅ​កាន់​ ដើម្បី​ជួប​ក្រុម​អ្នក​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​ដែល​បាន​លួច​រត់​ចេញ​ពី​ប្រទេស​ខ្លួន​។​

វិនិយោគ​​បរទេស​នៅក្នុង​ប្រទេសចិន​​បានធ្លាក់​​ស្រុតចុះ​​៦ខែ​​បន្ត​​បន្ទាប់​​គ្នា​​
15/05/2012 - ចិន

វិនិយោគ​បរទេស​បានធ្លាក់​ស្រុតចុះ​៦ខែ​បន្ត​បន្ទាប់​គ្នា​

វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ Investissements Directs Etrangers ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ស្គាល់​ការ​ធ្លាក់ស្រុត​ចុះ​ទៀត​នៅ​ខែមេសា​ឆ្នាំ២០១២។​ ទាំងនេះ​បាន​ធ្វើឲ្យ​ការបោះទុន​ធ្វើ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ ធ្លាក់ចុះ​៦ខែ​បន្ត​បន្ទាប់គ្នា។​ នេះ​ជា​តួលេខ​ផ្សាយ​ឲ្យដឹង​នៅ​ថ្ងៃអង្គារ​ទី១៥​ឧសភា​ដោយ​ក្រសួង​ពាណិជ្ជកម្មចិន។

លោក​ប្រធានាធិបតីកូរ៉េ​ខាងត្បូង លីម្យ៉ុងបាក់​(Lee Myung-Bak) បំពេញទស្សនកិច្ចផ្លូវការ​ពីរថ្ងៃនៅភូមា​ចាប់ពីថ្ងៃចន្ទ១៤ឧសភា​នេះទៅ
14/05/2012 - ភូមា

ទស្សនកិច្ច​ប្រកប​ដោយ​វិធានការ​សន្តិសុខ​ហ្មត់​ចត់​ខ្លាំង​ណាស់​

លោក​​ប្រធានាធិបតី​​កូរ៉េ​​ខាង​​ត្បូង​​លោក​ លី ម្យ៉ុង បាក់​(Lee Myung-Bak) ​អញ្ជើញ​​​ទៅ​កា​ន់​ ​ប្រទេស​​​​ភូមា​​នៅ​​ថ្ងៃ​​ចន្ទ​​នេះ​​ដើម្បី​​បំពេញ​​ទស្សនកិច្ច​​ផ្លូវការ​​ជា​​លើក​​ទី​​មួយ​​ ចាប់​​តាំង​​ពី​​ជិត​​៣០​​ឆ្នាំ​​កន្លង​​មក​ហើយ​​បន្ទាប់​ពី​​​មាន​​ការ​​ប៉ុនប៉ង​​ធ្វើ​​ភេរវកម្ម​​មួយ​បង្ក​ដោយ​កូរ៉េ​ខា​ង​ជើង​​ប្រឆាំង​​នឹង​​ប្រធានាធិបតី​​​កូរ៉េ​​ខាង​​ត្បូង​នៅ​​ជំនាន់​​មុន។​

លោក​លី ម្យ៉ុងបាក់(កូរ៉េខាងត្បូង) លោក​វេន ជាប៉ាវ(ចិន) លោក​ យូស្ស៊ីហីតូ ណូដា​(ជប៉ុន)
13/05/2012 - អាស៊ីបូព៌ា

វេន ជាប៉ាវ៖ អាស៊ី​បូព៌ា​កំពុង​ប្រឈម​នឹង​ស្ថានភាព​មួយ​ដែល​មិន​នឹងន និង​មិន​ច្បាស់លាស់

នៅក្នុង​ជំនួប​កំពូល​សេដ្ឋកិច្ច រៀបចំ នៅថ្ងៃ​អាទិត្យ​ទី​១៣ ឧសភា​នេះ ក្នុង​ទីក្រុង​ប៉េកាំង ថ្នាក់ដឹកនាំ​របស់​ប្រទេស​សេដ្ឋកិច្ច​ធំៗ​បី គឺ ចិន កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការបង្កើត​ឲ្យ​មាន​តំបន់​ដោះដូរ​សេដ្ឋកិច្ច​សេរី​មួយ។ សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ក៏​ត្រូវ​ប្រទេស​ទាំងបី​លើក​ទៅ​និយាយ​ដែរ។

ទាហាន​បរទេស​ចំនួន​ ២២នាក់ ដែល​ត្រូវ​កងកម្លាំង​អាហ្វហ្កានីស្ថាន​សម្លាប់ចាប់តាំង​ពី​ដើមឆ្នាំ​២០១២មក
13/05/2012 - អាហ្វហ្កានិស្ថាន

ទិវា​ស្លាប់​រង្គាល​ថ្មី​មួយទៀត​សម្រាប់​អូតង់

ទិវា​ឈាម​ដាប​សម្រាប់​ទាហាន​របស់​អូតង់​ នៅ​ថ្ងៃ​សៅរ៍​១២​ឩសភា​ម្សិល​មិញ​ នៅ​អាហ្វហ្កានិស្ថាន​។​យ៉ាង​តិច​ មាន​ទាហាន​បរទេស​៤​នាក់​បាន​ស្លាប់​។​ទាហាន​ទី១​ស្លាប់​នៅ​ក្នុង​ឩប្បត្តិហេតុ​ដែល​មិន​ជាប់​ទាក់​ទង​ទៅ​នឹង​ការប្រយុទ្ធ​ទេ​ ​ ​ ទាហាន​ទី២​ស្លាប់​ដោយ​គ្រាប់​បែក​ច្នៃ​ នៅ​ខាង​ត្បូង​ប្រទេស​។

លោកប្រធានាធិបតីភូមា ថេន សេន
12/05/2012 - ភូមា

លោក​ប្រធានាធិបតី​ភូមា ថេន សេន​ហៅ​អាណិកជន​ភូមា​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍

នៅ​ថ្ងៃ​សៅរ៍ ទី១២ ឧសភា​នេះ លោក​ប្រធានាធិបតី​ភូមា ថេន សេន​បាន​អំពាវនាវ​អាណិកជន​ភូមា​នៅ​ឯ​បរទេស​ឲ្យ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ ដោយ​បាន​សន្យា​នឹង​ជួយ​សម្រួល​ការងារ​គ្រប់​បែប​យ៉ាង​ចំពោះ​ពួក​គេ មាន​ទំាង​ការ​ស្នាក់នៅ​ក្នុង​សង្គម ក៏​ដូច​ការ​ប្រកប​មុខរបប​ផ្សេងៗ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ​Yang​ Jiechi​ និង​សមភាគី​​រុស្ស៊ី​​ លោក ​Serguei Lavrov​
11/05/2012 - ចិន-រុស្ស៊ី

ទស្សនកិច្ច​រដ្ឋមន្ត្រី​​ការបរទេស​រុ​ស្ស៊ី​នៅ​ប្រទេស​ចិន​

តាមសេចក្តី​អញ្ជើញ​នៃ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ លោក​ Yang Jiechi ​ប្រមុខ​ការទូត​រុស្ស៊ី ​លោក Serguei Lavrov ​នៅ​ថ្ងៃ១០​និង​១១ឧសភា ​បាន​បំពេញ​ទស្សនកិច្ច​នៅក្រុង​ប៉េកាំង។​ លោក ​Lavrov​ បាន​ធ្វើ​កិច្ចចរចា​ជាមួយ​សមភាគី​ចិន​ដើម្បី​រៀបចំ​ទស្សនកិច្ច​ថ្ងៃមុខ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន​ នៅប្រទេស​ចិន​ព្រមទាំង​បាន​ចូលរួម​ក្នុង​ជំនួប​ជាន់ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​”អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ”។

សៀងហៃ​ទីក្រុង​​​ហិរញ្ញវត្ថុ​​​និង​​​ឧស្សាហកម្ម​​​ដ៏​​សំខាន់​​​នៃ​​​ប្រទេស​ចិ​ន​​
11/05/2012 - ចិន-សេដ្ឋកិច្ច

អត្រា​អតិផរណា​ថយចុះ ​ផលិតផល​ឧស្សាហកម្ម​ក៏ស្រុតចុះ​ដូចគ្នា​ដែរ​

ប្រទេសចិន​បាន​ប្រកាស​នៅថ្ងៃសុក្រ​ទី១១​ឧសភា​នេះ​ឲ្យដឹងថា​ ​ អត្រា​អតិផរណា​បាន​ធ្លាក់​ស្រុត​ចុះ​ ​ ហើយ​កំណើន​ផលិតផល​ឧស្សាហកម្ម​ក៏​បាន​ថយ​ចុះ​ដូចគ្នា​អ៊ីចឹង​ដែរ។​ នេះ​ជា​កំណើន​ដ៏​តិចទាប​បំផុត​សម្រាប់​រយៈកាល​បីឆ្នាំ​ចុងក្រោយនេះ។

តើ​ហ្វីលីពីន​អាងអ្វី បាន​ជា​ហ៊ាន​តទល់​នឹង​មហា​អំណាច​ចិន
11/05/2012 - ទស្សនៈព្រឹត្តិការណ៍អាស៊ី

តើ​ហ្វីលីពីន​អាងអ្វី បាន​ជា​ហ៊ាន​តទល់​នឹង​មហា​អំណាច​ចិន

ប្រជាជន​ហ្វីលីពីន​រាប់រយនាក់​បាន​តវ៉ា​ប្រឆាំង នៅថ្ងៃ​សុក្រ​ទី ១១​ឧសភានេះ នៅមុខ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​ម៉ានីល ដើម្បី​បរិហារ​ពីការធ្វើទុក្ខបុកម្នេញ​របស់​ចិន​មក​លើ​ហ្វីលីពីន។ ប្រជាជន​ហ្វីលីពីន​ទាមទារ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​ប៉េកាំង​ឈប់​ប្រើអំណាច​ដើម្បី​រំលោភ​មកលើ​បូរណភាព​ទឹកដី​ហ្វីលីពីន​តទៅទៀត។

Close