Syndicate content
គ្រឿងញៀន
លោកមុំ គង់៖ ស្ស៊ីសា ​ជា​ផលិតផល​ថ្នាំ​ជក់ មាន​សារធាតុ​​នីកូទីន ធ្វើ​ឲ្យ​ញៀន និង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព
25/02/2014 - ភ្ញៀវប្រចាំថ្ងៃ

លោកមុំ គង់៖ ស្ស៊ីសា ​ជា​ផលិតផល​ថ្នាំ​ជក់ មាន​សារធាតុ​​នីកូទីន ធ្វើ​ឲ្យ​ញៀន និង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​អង្គារ ទី២៥​កុម្ភៈ​​​​នេះ គឺលោកវេជ្ជបណ្ឌិត​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។ ឆ្លើយ​តប​នឹង​សំណួរ​របស់​​វិទ្យុ​បារាំង​អន្ដរជាតិ លោក​វេជ្ជបណ្ឌិត​មុំ គង់ បាន​ឲ្យ​ដឹង​ថា ស្ស៊ីសា ដែល​យុវវ័យ​កម្ពុជា និយម​ជក់​នៅ​តាម​ក្លឹប​កម្សាន្ត​មួយ​ចំនួន នៅ​កម្ពុជា មាន​ធាតុ​ផ្សំ​ពី​ផលិតផល​ថ្នាំ​ជក់ ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។

20/01/2014 - វៀតណាម

វៀតណាម​ដាក់ទោស​ប្រហារជីវិត​​អ្នកជួញដូរ​គ្រឿងញៀន​៣០នាក់​

នៅថ្ងៃ​ចន្ទ​នេះ ជនជាតិ​វៀតណាម​៣០នាក់ ត្រូវ​បាន​តុលាការ​វៀតណាម​ដាក់ទោស​ប្រហារជីវិត ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់។ សវនាការ​កាត់ទោស​​​​ពីបទ​ជួញដូរ​គ្រឿងញៀន​នេះ​ ជា​សវនាការ​ធំបំផុតនៅវៀតណាម​ ព្រោះ​​មាន​ជនជាប់ចោទ​ច្រើន​សន្ធឹកសន្ធាប់​​រហូត​​ដល់ទៅ​៨៩នាក់ ហើយ​បរិមាណ​គ្រឿងញៀន​​អេរ៉ូអ៊ីន​​​មានដល់ទៅ​ជិត​២តោន​ឯណោះ។

​កញ្ឆា​ និង​ការ​ស្រាវជ្រាវ​រក​ថ្នាំ​បំបាត់​ញៀន​
08/01/2014 - នាទីសុខភាពនិងអនាម័យ

​កញ្ឆា​ និង​ការ​ស្រាវជ្រាវ​រក​ថ្នាំ​បំបាត់​ញៀន​

ចាប់​ពី​ថ្ងៃ​ទី ០១​មករា ២០១៤ នៅ​រដ្ឋ​កូឡូរ៉ាដូ​សហរដ្ឋអាមេរិក កញ្ឆា ក្លាយ​ជា​របស់​ស្រប​ច្បាប់​ មាន​ដាក់​លក់​ និង​រក​ទិញ​ដោយ​សេរី។ នេះ​អាច​ចាត់​ទុក​ថា​លើក​ទីមួយ នៅ​សហរដ្ឋ​អាមេរិក​ ឬ​នៅ​លើ​ពិភពលោក ដែល​កញ្ឆា​ត្រូវ​ទទួល​ស្គាល់​ដោយ​ច្បាប់។ ពេល​នេះ​សម្ពាធ​សង្គម សម្ពាធ​សេដ្ឋកិច្ច​ បាន​ទទួល​ជោគជ័យ​មែន នៅ​រដ្ឋ​កូឡូរ៉ាដូ ប៉ុន្តែ​ផលវិបាក​នៃ​ការ​ជក់​កញ្ឆា​ចំពោះ​សុខភាព​​ ក៏​គ្មាន​នរណា​អាច​បដិសេធ​បាន​ឡើយ បើ​ទោះ​បី​ជា​ពេល​ខ្លះ​វេជ្ជសាស្ត្រ​ងាក​ទៅ​រំពឹង​​កញ្ឆា​​ ដើម្បី​ព្យាបាល​ជំងឺ​ក៏​ដោយ​ក្តី។

រដ្ឋកូឡូរ៉ាដូ​ របស់​សហរដ្ឋ​អាមេរិក​ដាក់​លក់​កញ្ឆា​ស្រប​ច្បាប់ រដ្ឋ​ផ្សេង​ទៀត​ស្រម៉ៃ​ចង់​ធ្វើ​តាម
06/01/2014 - ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រដ្ឋកូឡូរ៉ាដូ​ របស់​សហរដ្ឋ​អាមេរិក​ដាក់​លក់​កញ្ឆា​ស្រប​ច្បាប់ រដ្ឋ​ផ្សេង​ទៀត​ស្រម៉ៃ​ចង់​ធ្វើ​តាម

ទោះ​មាន​ទឹក​កក​ធ្លាក់​ខ្លាំង អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​យ៉ាងណា​ក៏​ដោយ ក៏​មិន​ខ្លាច​ ! តាំង​ពី​ព្រលឹម​អ្នក​ស្នេហា​កញ្ឆា បាន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ចាំ​​ហាង​បើក ! ​ចាប់​ពី​ថ្ងៃ​ទី ១​មករា ឆ្នាំ​២០១៤​នេះ តទៅ នៅ​រដ្ឋ​កូឡូរ៉ាដូ សហរដ្ឋ​អាមេរិក​ ការ​លក់​ទិញ​កញ្ឆា ជា​ការ​ស្រប​ច្បាប់ និង​អនុញ្ញាត​ដោយ​ច្បាប់។

ថ្នាំញៀន​សំយោគ​មេតំហ្វេតាមីន​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់បាន និង​បំផ្លាញ​ចោលនៅ​ឆ្នាំ ២០១២
08/11/2013 - អ.ស.ប

អ.ស.ប​៖ការប្រើប្រាស់​ថ្នាំញៀន​មេតំហ្វេតាមីន​ផ្ទុះឡើង​ខ្លាំង នៅ​អាស៊ី

អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន​ស្តីពី​ការកើនឡើង​នៃ​ការប្រើប្រាស់​ថ្នាំញៀន ប្រភេទ​មេតំហ្វេតាមីន នៅ​អាស៊ី។ តាម​របាយការណ៍​ប្រចាំឆ្នាំ ដែល​ត្រូវ​គេ​បង្ហាញ​ឲ្យ​ដឹង នៅថ្ងៃ​សុក្រនេះ នៅក្នុង​ទីក្រុង​បាងកក ថ្នាំញៀន​សំយោគ ភាគច្រើន​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ភូមា។

នៅ​វៀតណាម ជន​ណា​ដែល​មាន​គ្រឿងញៀន​អេរ៉ូអ៊ីន​លើសពី​​៦០០ក្រាម​ នៅជាប់​នឹង​ខ្លួន​ នឹង​​ឈាន​ដល់​​ទោស​ប្រហារ​ជីវិត។
21/08/2013 - វៀតណាម

តុលាការ​វៀតណាម​ដាក់ទោស​ប្រហារជីវិត​លើ​ស្ត្រីថៃ​ម្នាក់​និង​បុរស​នីហ្សេរីយ៉ា​ម្នាក់​ ពីបទ​ជួញដូរ​គ្រឿងញៀន​

នៅដើម​សប្តាហ៍​នេះ តុលាការ​វៀតណាម​បាន​​​ដាក់​ទោស​ប្រហារជីវិត​លើ​ស្ត្រីជនជាតិ​ថៃ​ម្នាក់ ​និង​បុរសជនជាតិ​​នីហ្សេរីយ៉ា​ម្នាក់​ ពី​បទ​ជួញដូរ​គ្រឿងញៀន។​ គ្មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សវនការ​កាត់ទោស​ជន​បរទេស​ទាំងពីរ​រូប​នេះទេ។ ​សារព័ត៌មាន​ផ្លូវការ​​វៀតណាម​​បាន​ផ្សព្វផ្សាយ​អោយ​ដឹង​ពី​ការ​កាត់ទោសនេះ​​ តែ​ម្តង​​គត់ គឺ​នៅ​ពេល​ដែល​តុលាការ​ប្រកាស​ការ​​វិនិច្ឆ័យទោស​តែម្តង។​ ​ច្បាប់​ប្រឆាំងគ្រឿងញៀនរបស់​វៀតណាម ជា​ច្បាប់​មួយ​​តឹងតែ​ង​ជាង​គេ​បំផុត​ លើ​ពិភពលោក។

ថ្នាំញៀន​អំហ្វេតាមីន​ដែល​​​ប៉ូលិស​ថៃ​ចាប់បាន​ កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ។
19/08/2013 - ថៃ

ប៉ូលិសថៃ​​ចាប់​បាន​​ថ្នាំញៀន​អំហ្វេតាមីន​ជិត​មួយលាន​គ្រាប់​ ជា​បរិមាណខ្ពស់​ប្រចាំឆ្នាំ​

នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ នៅ​ជិត​ព្រំដែន​រវាង​ភូមា និង​ថៃ ប៉ូលិស​ថៃ​បាន​ប្រតិបត្តិការ​ចាប់​បាន​ថ្នាំ​ញៀន​អំហ្វេតាមីនជិត​មួយលាន​គ្រាប់ ដែល​ជន​ល្មើស​បាន​លាក់​បង្កប់​នៅ​ក្នុង​ដំបូល​រថយន្ត។ ជនល្មើស​បួននាក់​​ត្រូវ​បាន​ចាប់​ខ្លួន។ ពួកគេ​ធ្វើការ​អោយ​​មេក្រុម​ចោរ​ម្នាក់​ដែល​បាន​ភៀសខ្លួន ទៅ​នៅ​ភូមា។ ជនល្មើស​ទាំង​៤​​ ​អាច​ទទួល​ទោស​ជាប់ពន្ធនាគារ​រាប់​សិប​ឆ្នាំ រឺ​ក៏​រហូត​ដល់​ប្រហារជីវិត​ទៀតផង។

នៅ​កូឡុំប៊ី ពួកឧទ្ទាម​ងាក​បែរ​ពី​ការផលិត​កូកាអ៊ីន​ ​ទៅ​ធ្វើអាជីវកម្ម​ជីក​មាស និង​ត្បូង​
10/08/2013 - ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅ​កូឡុំប៊ី ពួកឧទ្ទាម​ងាក​បែរ​ពី​ការផលិត​កូកាអ៊ីន​ ​ទៅ​ធ្វើអាជីវកម្ម​ជីក​មាស និង​ត្បូង​

របាយការណ៍​មួយ​របស់​ការិយាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ​ នៅចុងសប្តាហ៍ មុន ​បង្ហាញថា ចំនួន​ដី​ដាំដើម​កូកា បាន​ថយចុះ​ច្រើន នៅ​អាមេរិក​ឡាទីន។ នៅកូឡុំប៊ី ទំហំ​ដី​ដើមកូកា ដែល​ជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​ផលិត​ថ្នាំញៀន កូកាអ៊ីន បាន​ថយ​ចុះ ​ប្រមាណ​២៥​ភាគរយ នៅ​ឆ្នាំ ២០១២។ តើមាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ចំការ​ដាំដើម​កូកា​ថយចុះ​នៅ​អាមេរិកឡាទីន?

​អង្គការ​សហប្រជាជាតិ​កំពុង​​​ព្រួយ​បារម្ភ​ពី​ការ​រត់ពន្ធ​​​ឧសថក្លែងក្លាយ​ ដែល​​បង្ក​​​​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​​អាយុជីវិត​មនុស្ស។
17/04/2013 - អង្គការសហប្រជាជាតិ

របាយការណ៍​របស់​ ONU ​ស្តីពី​​ការ​រត់ពន្ធ​វត្ថុ​ក្លែងក្លាយ​ ឈើ​ និង​ គ្រឿងញៀន​អេរ៉ូអ៊ីន​ខុសច្បាប់​

អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​​របាយការណ៍​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ស្តី​ពី​ ពីប្រាក់​ចំណេញ​​​ដែល​​ឧក្រិដ្ឋ​ជន​នានា​សំរេច​បាន ​តាម​រយៈ​​​​​​ការ​​​រត់ពន្ធ​​​វត្ថុ​ក្លែងក្លាយ ឈើ និង គ្រឿងញៀន​អេរ៉ូអ៊ីន នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក។ ជា​រៀងរាល់​ឆ្នាំ​ ការរត់ពន្ធ​វត្ថុ​ក្លែងក្លាយ​ខុស​ច្បាប់​​​ គឺ​ជា​សកម្មភាព​ដែល​ផ្តល់​ប្រាក់​​ចំណេញ​​ច្រើន​ជាង​គេ គឺ​ផ្តល់បាន​​ដល់​ទៅ​​ជាង​២៤ ពាន់​លាន​ដុល្លារឯណោះ​។

ទាហាន​​​ភូមា​កំពុង​ដើរកាត់​ដំណំា​អាភៀន​ក្នុង​រដ្ឋឆាន
31/10/2012 - ភូមា អ.ស.ប

អ.ស.ប៖ ដំណំាអាភៀន​បាន​កើន​ទ្វេដង​នៅ​អាស៊ីអាគ្នេយ៍​តំាង​ពី​ឆ្នំា ២០០៦

នៅ​ថ្ងៃ​ពុធ ទី៣១ តុលា​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធប្រឆំាង​គ្រឿងញាន និង​ឧក្រិដ្ឋភាព​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​ដំណំា​អាភៀន​នៅ​ក្នុង​ពិភពលោក។ យោង​តាម​របាយការណ៍ ដំណំា​អាភៀន​បាន​កើន​ទ្វេដង​នៅ​អាស៊ីអាគ្នេយ៍​តំាង​ពី​ឆ្នំា ២០០៦ មក។ កំណើន​ដំណំា​អាភៀន​ដោយសារ​តែ​តម្រូវការ​ថ្នំាជាតិអាភៀន​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​ក្នុង​តំបន់។

Close