06/08/2012
-
អាមេរិក-អវកាស
មន្ទីរពិសោធន៍ចល័តរបស់ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់ថា NASA បានចុះចតដោយជោគជ័យលើភពព្រះអង្គារ នៅព្រឹកថ្ងៃចន្ទនេះ។ នេះគឺជាមន្ទីរពិសោធន៍ចល័តមានបច្ចេកវិទ្យាខ្ពស់បំផុត ដែលមនុស្សជាតិបញ្ជូនឲ្យទៅចុះចតនៅលើពិភពផ្សេង។ មន្ទីរពិសោធន៍នេះមានបេសកកម្មសិក្សាលម្អិត ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាសនៅលើភពព្រះអង្គារ ជាពិសេស ស្វែងរកមើលក្រែងមានតម្រុយបង្ហាញពីជីវិតនៅទីនោះ។