Syndicate content
បោះឆ្នោត
ការជួបចរចាគ្នារវាងគណបក្សប្រជាជន និង គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៤។
26/07/2014 - កម្ពុជា

ក្រុមការងារ​ទាំងបី​សម្រាប់​កែទម្រង់​រដ្ឋធម្មនុញ្ញ ​បទបញ្ជា​ផ្ទៃក្នុង ​និង​ច្បាប់​បោះឆ្នោត​នឹង​ចាប់ផ្តើម​ជួបគ្នា​ថ្ងៃចន្ទ

​មក​ដល់​​ថ្ងៃ​​សៅរ៍​​នេះ ​ក្រុម​ការ​ងារ​​ទាំង​បី​រ​បស់​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​សង្គ្រោះ​​ជាតិ​ ​ស​ម្រាប់​​កែ​ទម្រង់​​រដ្ឋ​ធម្មនុញ្ញ ​បទ​បញ្ជា​ផ្ទៃ​ក្នុង ​និង​​កែ​​ច្បាប់​បោះ​ឆ្នោត ​ត្រូវ​បាន​​បង្កើត​ឡើង​​រួច​រាល់​​ហើយ​។ ​ក្រុម​ការ​ងារ​​ចម្រុះ ​ដែល​មាន​​សមាសភាព​​ម្ខាង​ ៦​ រូប ​នឹង​​ចាប់​ផ្តើម​​ជួប​គ្នា ​ចាប់​ពី​​ថ្ងៃ​​ច​ន្ទ ​គឺ​​បន្ទាប់​ពី​​រដ្ឋសភា​ ប្រជុំ​​ប្រកាស​​សុពលភាព​​តំណាង​រាស្ត្រ ​លោក​​សមរង្ស៊ី​។

បុគ្គល​ឯក​រាជ្យ​ជា​«​ភ្នែក​»​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ គ.ជ.ប ​ថ្មី​​
26/07/2014 - ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បុគ្គល​ឯក​រាជ្យ​ជា​«​ភ្នែក​»​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ គ.ជ.ប ​ថ្មី​​

​បុគ្គល​​ឯករាជ្យ​​ម្នាក់​​ក្នុង​​សមាសភាព​​គណៈកម្មាធិកា​រ​​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​​ថ្មី ដែល​​គណបក្ស​​ជាប់​ឆ្នោត​​ទាំង​ពីរ​​នឹង​​ជ្រើស​រើស​​ជា​ឯកច្ឆន្ទ​​នោះ ​អាច​​ត្រូវ​​គម្រាម​កំហែង​​ឱ្យ​​មិន​​អព្យាក្រឹត​ ឬ​អាច​​តំ​ណាង​ឱ្យ ​ឯករាជ្យភាព​​នៃ​​ស្ថាប័ន​​នេះ​។

លោក​​យឹម សុវណ្ណ៖ ពី​៣​ទៅ​៥​សប្ដាហ៍​ទៀត លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​​នឹង​រីក​ស្គុះស្គាយ គួរ​ជា​ទី​ពេញ​ចិត្ត
26/07/2014 - ភ្ញៀវប្រចាំថ្ងៃ

លោក​​យឹម សុវណ្ណ៖ ពី​៣​ទៅ​៥​សប្ដាហ៍​ទៀត លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​​នឹង​រីក​ស្គុះស្គាយ គួរ​ជា​ទី​ពេញ​ចិត្ត

នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀប​ចំ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​១ នៅ​សួន​ច្បារ​មុខ​វត្ត​បុទុម​។ លោកយឹម សុវណ្ណ មន្ដ្រី​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ ពន្យល់​ថា សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​នៅ​ថ្ងៃ​ស្អែក​នេះ ជា​ឱកាស​ដែល​គណបក្ស​សង្គ្រោះជាតិ អាច​ពន្យល់​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​អំពី​គោលជំហ ព្រម​ទាំង​កិច្ចព្រម​ព្រៀង​ដែល​ខ្លួន​ទើប​តែ​សម្រេច​បាន​ជាមួយ​គណបក្ស​កាន់​អំណាច​។ លោក​យឹម សុវណ្ណ បាន​អំពាវនាវ​ដល់​អ្នក​គាំទ្រ ឲ្យ​ឃ្លាំ​មើល​បន្ត​ទៀត​ពី​ការ​អនុវត្តកិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២២​កក្កដា​។ លោក​អះអាង​ថា ពី​៣​ទៅ​៥​សប្ដាហ៍​ទៀត លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​នេះ នឹង​រីក​ស្គុះស្គាយ គួរ​ជា​ទី​ពេញ​ចិត្ត​។

លោក​ គល់ ​បញ្ញា​ ៖ ​សម្រាប់​ គ.ជ.ប​ តម្លា​ភាព​គឺ​ជា​រឿង​សំខាន់​ដើម្បី​កាត់​បន្ថយ​ទំនាស់​
25/07/2014 - ភ្ញៀវប្រចាំថ្ងៃ

លោក​ គល់ ​បញ្ញា​ ៖ ​សម្រាប់​ គ.ជ.ប​ តម្លា​ភាព​គឺ​ជា​រឿង​សំខាន់​ដើម្បី​កាត់​បន្ថយ​ទំនាស់​

ភ្ញៀវ​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​យើង​​នៅ​ថ្ងៃ​នេះ ​គឺ​​លោក ​គល់ ​បញ្ញា ​នាយក​​ប្រតិបត្តិ​​អង្គការ ​Comfrel​ ដែល​​ធ្វើ​ការ​​ទាក់​ទង​​នឹង​​កិច្ចការ​​បោះ​ឆ្នោត​។ ​ឆ្លើយ​តប​​នឹង​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​ក្នុង​​បរិបទ​​ដែល​​គណបក្ស​​ជាប់​ឆ្នោត​​ទាំង​ពីរ​​កំពុង​​ជជែក​​គ្នា​​អំពី​​ការ​បង្កើត ​គ.ជ.ប ​ថ្មី ​លោក ​គល់ ​បញ្ញា ​អះ​អាង​ថា ​ការ​ធ្វើ​​ឲ្យ​ គ.ជ.ប ​ឯករាជ្យ​​ជា​ការ​​លំបាក ​ប៉ុន្តែ ​ការក​ម្រិត​​ក្នុង​​ច្បាប់​​កុំ​​ឲ្យ​​មន្ត្រី​ គ.ជ.ប​ ជាប់​​ពាក់​ព័ន្ធ​​ខ្លាំង​​នឹង​​នយោបាយ​​ជា​​កត្តា​​សំខាន់​​មួយ​។ ​

លោក​ប្រាបូវូ​ប្រកាស​ដកខ្លួន​ចេញពី​បេក្ខជន​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ គឺ​នៅប៉ុន្មាន​ម៉ោង​មុន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​គឺ​លោក​ហ្សូកូ វីដូដូ​ដែល​ឈ្នះឆ្នោត
23/07/2014 - ឥណ្ឌូណេស៊ី

បេក្ខជន​ចាញ់​ឆ្នោត​ប្រធានាធិបតី​ប្តឹង​តវ៉ា​ទៅ​តុលាការ​ធម្មនុញ្ញ

នៅថ្ងៃពុធ ទី ២៣​កក្កដា គឺ​នៅមួយថ្ងៃ​ក្រោយ​ប្រកាស​លទ្ធផល​បោះឆ្នោត របស់​គណៈ​កម្មាធិការ​បោះឆ្នោត​ក្នុង​ទីក្រុង​ហ្សាកាតា បេក្ខជន​ចាញ់ឆ្នោត លោក​ប្រាបូវូ ស៊ូបៀនតូ បាន​ប្រកាស​ថា លោក​នឹង​ប្តឹង​ជំទាស់​លទ្ធផលបោះឆ្នោត ទៅ​តុលាការ​ធម្មនុញ្ញ​ឥណ្ឌូណេស៊ី។

កិច្ចព្រមព្រៀង​នយោបាយ​​ទទួលបាន​ការស្វាគមន៍​ពី​សង្គមស៊ីវិល និង​ពី​គណបក្ស​ទាំងពីរ​
23/07/2014 - ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កិច្ចព្រមព្រៀង​នយោបាយ​​ទទួលបាន​ការស្វាគមន៍​ពី​សង្គមស៊ីវិល និង​ពី​គណបក្ស​ទាំងពីរ​

នៅ​ថ្ងៃទី២២ កក្កដា​នេះ ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈានដល់​កិច្ចព្រមព្រៀង​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​អូសបន្លាយ​ អស់​រយៈពេល​ជិត១ឆ្នាំកន្លងមក​ហើយ​នោះ។ សង្គម​ស៊ីវិល និង​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​សង្គម​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ដែល​ គណបក្ស​ទាំងពីរ​បាន​ឈានដល់​នេះ។

ប្រមុខការទូត​អាមេរិក ឃែររី​ (កណ្តាល) ​និង​បេក្ខជន​ប្រធានាធិបតី​អាហ្វហ្កានីស្ថានទាំង២៖​ លោក ​អាប់ឌូឡា (ឆ្វេង), លោក​ហ្កានី (ស្តាំ)។
13/07/2014 - អាហ្វហ្កានីស្ថាន-អាមេរិក

អន្តរាគមន៍​​​ចន​ ឃែររី ​នៅ​អាហ្វហ្កានីស្ថាន​ សម្រេចបាន​កិច្ចព្រមព្រៀង​ដោះស្រាយ​វិបត្តិ​

នៅទីបំផុត ​​ក្រោម​អន្តរាគមន៍​របស់​ប្រមុខការទូត​អាមេរិក​ ចន ឃែររី​ ២ថ្ងៃ​មកនេះ ​កិច្ច​ព្រមព្រៀង​ដោះស្រាយ​វិបត្តិ​​​​​អាហ្វហ្កានីស្ថាន​បាន​សម្រេចចេញ​ហើយ។ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ ​​បេក្ខជន​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​​ទាំង២រូប​ គឺ​លោក​​​អាប់ឌូឡា និង​លោក​ហ្កានី ​ដែល​បាន​ប្រកាស​​ជោគជ័យ​រៀងខ្លួន ចំពោះ​​ការ​បោះឆ្នោត​​ថ្ងៃ​១៤មិថុនា​កន្លងមក បាន​​ស្រុះស្រួល​គ្នា​​​អោយ​មាន​ការ​រាប់សន្លឹក​ឆ្នោត​ឡើងវិញ ១០០ភាគរយ

ប្រមុខការបរទេស​ជួប​លោក​អាស្រាហ្វ ហ្កានី​បេក្ខជន​ប្រធានាធិបតី​ដែល​ទទួល​សំឡេង​ឆ្នោត​៥៦,៣​ភាគរយ​នៅក្នុង​ការបោះឆ្នោត នៅថ្ងៃ​ទី​១១​កក្កដា
11/07/2014 - អាមេរិក-អាហ្វហ្កានីស្ថាន

លោក​ចន ឃេរី​ធ្វើ​ដំណើរ​ទៅ​ដោះស្រាយវិបត្តិ​នយោបាយ​នៅ​អាហ្វហ្កានីស្ថាន

នៅថ្ងៃ​សុក្រ​ទី ១១​កក្កដា នេះ ប្រមុខ​ការបរទេស​អាមេរិក​កំពុង​មាន​វត្តមាន នៅ​ទីក្រុង​កាប៊ូល ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​​នៅ​អាហ្វហ្កានីស្ថាន ដែល​កំពុង​ជួប​គាំង​ ...

តើ​ពាណិជ្ជករ​លក់​គ្រឿង​សង្ហារឹម​នឹង​អាច​ក្លាយ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី?
09/07/2014 - ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ពាណិជ្ជករ​លក់​គ្រឿង​សង្ហារឹម​នឹង​អាច​ក្លាយ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី?

ឥណ្ឌូណេស៊ី​ប្រទេស​មាន​សេដ្ឋកិច្ចនាំមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​បាន​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃ​ពុធ ទី ៩​កក្កដា។ ​ប្រជាជន​ឥណ្ឌូណេស៊ី​ប្រមាណ​១៨៥​លាន​ត្រូវ​ទៅ​បោះឆ្នោត​ ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ បន្ត​ពី​លោក​ស៊ុយស៊ីឡូ បំបង យូដូយ៉ូណូ ដែល​គ្រប់​គ្រង​​ឥណ្ឌូណេស៊ី​ពីរអាណត្តិ និង​មិន​អាចឈរ​ឈ្មោះ​សម្រាប់​​អាណត្តិ​ទី​បី។

លោក​ ឈាង​ វុន​ ៖ ​រូប​មន្ត​២​ភាគ​៣ ​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​បាត់​បង់​អំណាច​
04/07/2014 - ភ្ញៀវប្រចាំថ្ងៃ

លោក​ ឈាង​ វុន​ ៖ ​រូប​មន្ត​២​ភាគ​៣ ​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​បាត់​បង់​អំណាច​

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​យើង​​នៅ​ថ្ងៃ​នេះ ​គឺ​​លោក ​ឈាង ​វុន ​សមាជិក​​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ និង​​ជា​​ប្រធាន​​គណៈ​កម្មការ​​កិច្ច​ការ​បរទេស ​សហប្រតិបត្តិការ​​អន្តរជាតិ ​ព័ត៌មាន​ និង​​ឃោសនាការ​​​​របស់​​រដ្ឋ​សភា​។

Close