Syndicate content
បោះឆ្នោត
​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​​សង្រ្គោះជាតិ​ ​(រូបភាពឯកសារ)
16/06/2013 - កម្ពុជា

លោក សម រង្ស៊ី ប្រកាស​ចូលរួម​ការ​បោះឆ្នោត តែ​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​ទេ

គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​ថា​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ ២០១៣​នេះ ក៏ប៉ុន្តែ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។ នៅ​ក្នុង​ជំនួប​តាម Video Conference​ជា​មួយ​សកម្មជន​នៅ​ឯ​ទីស្នាក់​ការ​ទីក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

លោក Hassan Rohani បានបង្ហាញពីសន្លឹកឆ្នោត​រប​ស់គាត់​​​កំឡុង​ពេល​​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​ក្នុង Tehran នា​ថ្ងៃ​ទី១៤ មិថុនា​​២០១៣
15/06/2013 - អ៊ីរ៉ង់

បេក្ខជន​កំណែទម្រង់​និយម មាន​លទ្ធផល​ឈាន​មុខ​គេក្នុង​ការ​បោះឆ្នោត ជុំទី១​នៅអ៊ីរ៉ង់

រហូត​មក​ដល់​ថ្ងៃ​សៅរ៍ ទី១៥ មិថុនា ឆ្នាំ​នេះ ការ​​បោះឆ្នោត​​ជ្រើសរើស​​ប្រធានាធិបតី ជុំ​​ទី១ នៅ​ប្រទេស​​អ៊ីរ៉ង់ បាន​​បញ្ចប់។ ការ​​រាប់​​សន្លឹក​​ឆ្នោត ក៏​​បាន ប្រមាណ ១៨% ដែរ ក្នុង​​ចំនួន​​អ្នក បោះឆ្នោត​​សរុប​​ប្រមាណ ជាង ៥០លាន​​នាក់។ ហើយ​​គេ​​ឃើញ​​ថា​​បក្ខជន​​ដែល​​មាន​​នយោបាយ ​កំណែទម្រង់​​និយម បាន​​ទទួល​​សំឡេង​​ដាច់​គេ​​រហូត​​ដល់ ៥២%។

ទូរទស្សន៍​បារាំង​កំណត់​ម៉ោង​ស្មើ​គ្នា​ឱ្យ​បេក្ខជន​ប្រធានាធិបតី​​ធ្វើ​ការ​តស៊ូ​មតិ
14/06/2013 - កម្ពុជា

គ.ជ.ប. ស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក លក់​ម៉ោង​ដល់​គណបក្ស​ទាំងអស់​ឱ្យ​ស្នើ​ភាព​គ្នា

ខណៈដែល​ការឃោសនា​បោះឆ្នោត​អាណត្តិ​ទី​៥ នៅ​សល់​តែ​ជាង​មួយ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៤ មិថុនា បាន​អំពាវនាវ​ឱ្យ​ស្ថានីយ៍​វិទ្យុ​ទូរទស្សន៍​ទូទាំង​ប្រទេស ធ្វើការ​លក់​ម៉ោង​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ឱ្យ​បាន​ស្មើ​ភាព​គ្នា និង​មិន​រើសអើង​ចំពោះ​គណបក្ស​ណា​មួយ​ឡើយ។

ភាពលម្អៀង​របស់​អាជ្ញាធរ​ជា​ប្រភព​នៃ​ការរើសអើង​នយោបាយ
14/06/2013 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភាពលម្អៀង​របស់​អាជ្ញាធរ​ជា​ប្រភព​នៃ​ការរើសអើង​នយោបាយ

ខណៈដែល​ការបោះឆ្នោត​កាន់​តែ​ខិត​ចូល​មក​ដល់ សកម្មភាព​នយោបាយ​ក៏​ចាប់​ផ្តើម​កម្រើក​យ៉ាង​ខ្លាំង។ ជារឿយៗ ជម្លោះ​បាន​ផ្ទុះ​ឡើង​រវាង​គណបក្ស​នយោបាយ​ជាមួយ​អាជ្ញាធរ​ដែនដី​ដែល​បណ្តាល​មក​ពី​ការរើសអើង​ខាង​នយោបាយ។​ ការរារាំង​សកម្មភាព​នយោបាយ​ពី​សំណាក់​អាជ្ញាធរ​នៅ​តែ​ជា​បច្ចុប្បន្នភាព​ក្តៅ​មួយ​នៅ​ឡើយ​ ទោះបី​ជា​មាន​ការថយចុះ​បើ​ធៀប​នឹង​ការបោះឆ្នោត​​​មុនៗ​ក៏​ដោយ។ ​

គណបក្ស​ហ្វុនស៊ីនប៉ិច សង្ឃឹម​ច្រើន​ក្នុង​ការបោះឆ្នោត​ជាតិ​អាណត្តិ​នេះ
13/06/2013 - បទយកការណ៍

គណបក្ស​ហ្វុនស៊ីនប៉ិច សង្ឃឹម​ច្រើន​ក្នុង​ការបោះឆ្នោត​ជាតិ​អាណត្តិ​នេះ

គណបក្ស​ហ៊ុនស៊ីនប៉ិច មាន​ជំនឿ​ថា ខ្លួន​នឹង​មិនមាន​វាសនា​អាក្រក់​ដូច​អ្វី​ដែល​កើត​ឡើង កាលពី​ការបោះឆ្នោត​អាណត្តិ​ឆ្នាំ ២០០៨ទៀត​ឡើយ ដែល​កាលនោះ ហ៊ុនស៊ីនប៉ិច ស្ទើរ​តែ​អស់​កៅអី​ពី​រដ្ឋសភា។

លោក ​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស (រូបភាពឯកសារ)
12/06/2013 - កម្ពុជា

លោក កឹម សុខា អះអាង​ថា មាន​ការ​គំរាម​​កំហែង​​ដល់​សន្តិសុខ​ផ្ទាល់​ខ្លួន

លោក កឹម សុខា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​​ថ្ងៃ​ទី​១២​​មិថុនា​ថា លោក កំពុង​ជួប​ប្រទះ​បញ្ហា​អសន្តិសុខ​ផ្ទាល់​ខ្លួន ខណៈ​ដែល​ការ​បោះឆ្នោត​​ជិត​​មិក​​ដល់​​នោះ។ លោក ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ចំពោះ​រឿង​នេះ ដើម្បី​ធានា​​ដល់​​ការ​បោះឆ្នោត​​ដោយ​​សេរី និង​យុត្តិធម៌។

យុវជន និង​ការសម្រេចចិត្ត​ចូលរួម​ក្នុង​បក្សនយោបាយ
11/06/2013 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុវជន និង​ការសម្រេចចិត្ត​ចូលរួម​ក្នុង​បក្សនយោបាយ

យុវជន​ជាកំលាំងចលករ​ដ៏សំខាន់​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។ ពិសេស​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​សន្ទុះ​យុវជន​ចូលរួម​ក្នុង​ឆាកនយោបាយ​មានចំនួន​កើនឡើង ប៉ុន្តែ​សំនួរ​ត្រូវ​បាន​ចោទ​ឡើង ថាតើ​ការសម្រេចចិត្ត​របស់​យុវជនក្នុង​ការ​ចូល​រួម​គាំទ្រ​គណបក្ស​នយោបាយ ក៏ដូចជា​គោលនយោបាយ​របស់​គណបក្ស​នានា​នោះ វា​នឹង​ផ្តល់​ផល​យ៉ាងណា​ខ្លះដល់​សង្គម?

យុវជន​បំពេញ​ការងារ​នៅ​តាម​អង្គការ​និង​ស្ថាប័ន​ឯកជន ចាប់​អារម្មណ៍​លើ​ការបោះឆ្នោត
11/06/2013 - បទយកការណ៍

យុវជន​បំពេញ​ការងារ​នៅ​តាម​អង្គការ​និង​ស្ថាប័ន​ឯកជន ចាប់​អារម្មណ៍​លើ​ការបោះឆ្នោត

យុវជន​​កម្ពុជា​ដែល​កំពុង​តែ​បំពេញ​ការងារ​នៅ​តាម​បណ្ដា​អង្គការ និង​ស្ថាប័ន​ឯកជន​ភាគ​ច្រើន​សុទ្ធ​តែ​គ្រប់​អាយុ​បោះ​ឆ្នោត។ តាម​រយៈ​បទ​យក​ការណ៍​របស់ អ៊ឹម រចនា​ថ្ងៃ​នេះ លោក​អ្នក​នាង​នឹង​បាន​ស្វែង​យល់​ពី​បទពិសោធ យោបល់ កង្វល់ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យុវជន​កម្ពុជា ដែល​កំពុង​តែ​បំពេញ​ការងារ​នៅ​តាម​បណ្ដា​អង្គការ និង​ស្ថាប័ន​ឯកជន​នានា​មក​ជូន​លោក​អ្នក។

លោក ឈាង វុន ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា
10/06/2013 - កម្ពុជា

កម្ពុជា​ព្រមាន​បរទេស​កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា

រដ្ឋសភាជាតិកម្ពុជានៅថ្ងៃ៩ មិថុនានេះ បានព្រមាន​បរទេស​កុំ​លូកដៃចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុងរបស់កម្ពុជា។នេះជា​ការប្រកាស​របស់​លោក ឈាង វុន ប្រធាន​គណៈកម្មាការ​កិច្ចការ​បរទេស របស់​រដ្ឋសភា នៅក្នុង សន្និសីទ​កាសែត នៅក្នុង​រដ្ឋសភា។

ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី​ភាគច្រើន​បោះឆ្នោត​តាមចំណាំ​ពីព្រោះ​មិន​ចេះ​អក្សរ
10/06/2013 - បទយកការណ៍

ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី​ភាគច្រើន​បោះឆ្នោត​តាមចំណាំ​ពីព្រោះ​មិន​ចេះ​អក្សរ

មិនខុស​ពី​ប្រជាពលរដ្ឋ នៅ​តំបន់​ផ្សេង ពលរដ្ឋ​រស់នៅ ក្នុង​ខេត្ត​មណ្ឌលគិរី ដែលមាន​ចម្ងាយ ផ្លូវ ឆ្ងាយ​ពី​ភ្នំពេញ ជាច្រើន​រយ​គីឡូម៉ែត្រ​នោះ បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ចេញទៅ​បោះ​​ឆ្នោត នា​ថ្ងៃទី២៨ ខែ​កក្កដា​ខាងមុខ​នេះ មិនឲ្យ​ខានឡើយ។

Close