Syndicate content
គណបក្សនយោបាយ
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត
25/05/2013 - កម្ពុជា

អ្នកការសែត​មិនគួរសួរ​អ្នកបោះឆ្នោត​ថា បោះឆ្នោត​អោយ​គណបក្ស​ណា​ឡើយ

នៅ​ក្នុង​ខណៈពេល​ដែល​​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​កាន់​តែ​ខិត​ចូល​ជិត​មក​ដល់ ការ​ចរាចរណ៍​ព័ត៌មាន​កាន់​តែ​មាន​សារៈសំខាន់​ឡើង។ ការ​ទទួល​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ មិនលម្អៀង គឺ​ជា​រឿង​ចាំបាច់​សម្រាប់​អ្នកបោះឆ្នោត។ ចំពោះ​អ្នកកាសែត​វិញ ពួក​គេ​មិនត្រូវ​សួរ​អ្នកបោះឆ្នោត​ថា ​បោះឆ្នោត​អោយ​គណបក្ស​ណា​នោះ​ឡើយ។

ការត្រៀមខ្លួន​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោតជាតិ​ខែ​កក្កដា
25/05/2013 - បទយកការណ៍

ការត្រៀមខ្លួន​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោតជាតិ​ខែ​កក្កដា

គណបក្សនយោបាយ​ទាំង ៨ ដែល​បាន​ចុះ​ឈ្មោះ ដាក់​បេក្ខជន​ចូលរួម​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា នៅ​ពេល​នេះ បាន​ចាប់​ផ្សព្វផ្សាយ​ពី​លំដាប់​លេខរៀង​របស់​គណបក្ស​និមួយៗ នៅ​លើ​សន្លឹកឆ្នោត​ប្រាប់​ដល់​សកម្មជន​អ្នកគាំទ្រ នៅ​តាម​វេទិកា​ជួបជុំ​ផ្សេងៗ​គ្នា។

បុរស​ក្នុង​ក្រុង​ភ្នំពេញ​ផ្ទៀងឈ្មោះ​របស់ខ្លួន នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត
24/05/2013 - កម្ពុជា

គ.ជ.ប​រៀបចំ​អញ្ជើញ​អ្នកសង្កេតការណ៍​អាស៊ាន​សម្រាប់​ពេល​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប កំពុង​រៀបចំ​អញ្ជើញ​អ្នកសង្កេតការណ៍​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ ដើម្បី​ពួកគេ​អាច​តាមដាន​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​អញ្ជើញ​អ្នកសង្កេតការណ៍​មក​ពី​ប្រទេស​អាស៊ានអោយ​ចូលរួម​សង្កេត​ការណ៍​នៅ​ក្នុង​ការ​បោះឆ្នោត។ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី​៥​ត្រូវបាន​ប្រើ​ថវិកា​ប្រមាណ​២១​លាន​ដុល្លារ។

មន្រ្តី​គជប​បង្ហាញ​ថា គណបក្ស​ប្រជាជន​បាន​ទទួល​លេខរៀង​ទី ៤​លើ​សន្លឹកបោះឆ្នោត
24/05/2013 - កម្ពុជា

បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ផ្តើម​ឃោសនា​ពី​លេខរៀង លើ​សន្លឹក​ឆ្នោត

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤​ឧសភា​នេះ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចាប់​ផ្តើម​ឃោសនា​អំពី​លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុក​លេខ​រៀង​ទី​៤ ជា​លេខ​មានសំណាង ហើយ​នឹង​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ឈ្នះ​ការ​បោះឆ្នោត ដូច​អាណត្តិ​ទី​៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ស្ថិតនៅ​លេខ​រៀង​ទី​៤ លើ​សន្លឹក​ឆ្នោត​ដូចគ្នា។

គណបក្ស​នយោបាយ​អួតអាង​ពី​លេខ​រៀង​ក្នុង​បញ្ជី​សន្លឹក​បោះឆ្នោត
24/05/2013 - បទយកការណ៍

គណបក្ស​នយោបាយ​អួតអាង​ពី​លេខ​រៀង​ក្នុង​បញ្ជី​សន្លឹក​បោះឆ្នោត


នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ឧសភា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​​រៀបចំ​ពិធី​ចាប់​ឆ្នោត ​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស​នយោបាយ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ ថ្ងៃ​ទី​២៨​កក្កដា ​ខាងមុខ ដោយមាន​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ យាង​ចាប់សន្លឹកឆ្នោត។ 

គជប​បង្ហាញ​លេខរៀង​ឈ្មោះ​គណបក្ស​សម្រាប់​ការបោះឆ្នោត​នៅខែ​កក្កដា​២០១៣
23/05/2013 - កម្ពុជា

គ.ជ.ប.ចាប់ឆ្នោត​កំណត់លំ​ដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស នៅ​លើ​សន្លឹក​បោះ​ឆ្នោត

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប. បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស​នយោបាយ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៨​កក្កដា។ ពិធី​ចាប់ឆ្នោត​នោះ ធ្វើឡើង​ដោយ​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ គឺ​សម្តេច​សង្ឃ ទេព វង្ស និង​សម្តេច​សង្ឃ បួរ គ្រី។

ការបណ្តុះបណ្តាល​អ្នកសង្កេតការណ៍ បោះឆ្នោត​បាន​ចាប់ផ្តើម​ខណៈ​ការបោះឆ្នោត​ជិតមក
23/05/2013 - បទយកការណ៍

ការបណ្តុះបណ្តាល​អ្នកសង្កេតការណ៍ បោះឆ្នោត​បាន​ចាប់ផ្តើម​ខណៈ​ការបោះឆ្នោត​ជិតមក

មន្រ្តី​សង្គមស៊ីវិល មន្រ្តី​គណបក្ស​នយោបាយ មួយចំនួន​ចាប់ផ្តើម​ទទួល​ការបណ្តុះបណ្តាល ពីវិធីសាស្រ្ត​សង្កេតការណ៍ ពេល​បោះឆ្នោត ខណៈ​ការបោះឆ្នោត​ជាតិ​កាន់​តែ​ខិតជិត​មកដល់។ រយៈ​ពេលបីថ្ងៃ​មកហើយ ដែល​អ្នកសង្កេតការណ៍​មួយក្រុម​បាន​រៀនសូត្រ​ពី​អង្គការ​ខុមហ្វ្រែល ជុំ​វិញ​វិធី​សង្កេតការណ៍​ពេលបោះឆ្នោត ពេលរាប់​សន្លឹកឆ្នោត។

អ្នកស្រី​មួ សុខហួរ​និង​សមាជិក​គណបក្ស​សង្រ្គោះជាតិ​ធ្វើ​បាតុកម្ម​អហិង្សា​កាលពី​ខែ​មេសា
19/05/2013 - កម្ពុជា

គណបក្ស​សង្រ្គោះ​ជាតិ​គ្រោង​កេណ្ឌ​មនុស្ស​ជាង​៥ពាន់​នាក់ដើម្បី​ទាមទារ​កំណែរ​ទម្រង់ «គជប»

គណបក្ស​សង្រ្គោះជាតិគ្រោង​ប្រមូលផ្តុំ​មនុស្ស​ជាង​៥ពាន់​នាក់ នៅថ្ងៃ​ចន្ទស្អែក​ដើម្បី​ទាមទារ​អោយ​គណកម្មាធិការ​ជាតិ​រៀបចំការ​​បោះឆ្នោត«គជប»​ធ្វើ​ការកែ​ទម្រង់​សមាសភាព​របស់ខ្លួន និង​ពិនិត្យ​ឡើងវិញ​នូវ​ភាពមិនប្រក្រតី​ទាក់ទង​ទៅនឹង​បញ្ជី​ឈ្មោះ​អ្នកចូលរួម​បោះឆ្នោត។ នេះជាលើក​ទីពីរ​ហើយដែល​គណបក្ស​ប្រឆាំង​សង្រ្គោះជាតិ​ ចុះតាមផ្លូវ​ធ្វើ​បាតុកម្មអហិង្សា​​ប្រឆាំង​នឹង«គជប»។

ហេតុអ្វី​បាន​ជា​លោកហ៊ុន សែន​ត្រូវ​វាយប្រហារ​ព្រះអង្គ​ម្ចាស់​ធម្មិកោ?
19/05/2013 - បទយកការណ៍

ហេតុអ្វី​បាន​ជា​លោកហ៊ុន សែន​ត្រូវ​វាយប្រហារ​ព្រះអង្គ​ម្ចាស់​ធម្មិកោ?

នៅ​ក្នុង​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី​ជិតផុតអាណត្តិលោកហ៊ុន សែនបាន​ថ្លែងសារនយោបាយ​វាយប្រហារ​តួអង្គ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ដែល​បាន​ចូលរួម​ក្នុង​ឆាក​នយោបាយជាមួយ​គណបក្ស​ប្រឆាំង។

ព្រះអង្គុម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ
16/05/2013 - កម្ពុជា

លោក​ហ៊ុន​ សែន៖​ ព្រះអង្គម្ចាស់​ធម្មិកោ​មិនមែន​អ្នក​ការពារ​រាជានិយម​

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាន់តែ​ខិត​ចូល​មកដល់ សង្គ្រាម​ពាក្យ​សំដី​រវាង​អ្នកនយោបាយ​​ក៏​កាន់តែ​ពុះពោរ​ដែរ។ នៅ​ថ្ងៃ​ចន្ទនេះ ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះជាតិ ​គឺជា​ប្រធាន​បទ​នៃ​ការ​វាយប្រហារពាក្យ​សំដី​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

Close