Syndicate content
បារាំង
ប្រធាន​សហភាពនៃអង្គការ​អ៊ីស្លាម​នៅប្រទេសបារាំង Ahmed Jaballah (ឆ្វេង)និង​ប្រធាននៃវិហារ​អ៊ីស្លាម​ la Grande Mosquée de Paris លោក​ Dalil Boubakeur.
21/09/2012 - បារាំង

បារាំង​ចាត់​វិធាន​ការ​ដើម្បី​ការពារ​សន្តិសុខ​នៅ​​ថ្ងៃ​សូត្រ​ធម៌​សាសនា​អ៊ីស្លាម​​

ក្រោយ​ពី​ទស្សនាវដ្តី​បារាំង​ឈ្មោះ​ Charlie Hebdo បាន​ផ្សព្វផ្សាយ​រូប​ថ្លុក​ប្រមាថ​ព្យាការី​មហាមេដ​​​កាលពី​ថ្ងៃ​ពុធ​មុន​មក ប្រទេស​បារាំង​បាន​ចាត់វិធានការ​ការពារ​សន្តិសុខ​បង្កា​ជា​មុន ដោយ​ខ្លាច​មាន​ភាព​តានតឹង​ដែល​អាច​នឹង​កើត​មាន​នៅ​ថ្ងៃសុក្រនេះ​។

ចាងហ្វាងនៃ​ទស្សនាវដ្តី​​​ Charlie Hebdo ​​​សម្រេច​​ផ្សព្វ​ផ្សាយ​​នៅ​ថ្ងៃពុធ​​ទី១៩​​កញ្ញា​២០១២នូវ​​​រូប​គំនូរ​​ត្លុក​​​​ប្រមាថ​​ព្យាការី​​មហាម៉េដ
19/09/2012 - បារាំង

ទស្សនាវដ្តី​​ Charlie​​ Hebdo ​​គូរ​រូប​​ត្លុក​​កំប្លែង​​ប្រមាថ​​ព្យាការី​​មហាម៉េដ​​

នៅក្នុង​បរិបទ​តានតឹង​ពិសេស​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ពិភព​អ៊ីស្លាម​ ​ ក្រោយពី​មាន​ការ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ប្រឆាំង​អ៊ីស្លាម​តាមរយៈ​អ៊ិនធ័រណែត​ ​ ទស្សនាវដ្តី​បារាំង​ Charlie Hebdo ​បាន​សម្រេច​ផ្សព្វផ្សាយ​នៅ​ថ្ងៃពុធ​ទី១៩​កញ្ញា​នេះ​ ​ នូវ​រូប​គំនូរ​ត្លុក​កំប្លែង​ប្រមាថ​ព្យាការី​មហាម៉េដ។​ រដ្ឋាភិបាល​បារាំង​មានជាអាទិ៍​លោក​ ឡរ៉ង់​ហ្វាប៊ីយូស​ បាន​សម្តែង​ការ​សោក​ស្តាយ​​នៃ​ទង្វើនេះ។​ លោកនាយករដ្ឋមន្ត្រី​បារាំង​វិញ​ អំពាវនាវ​ឲ្យ​ម្នាក់ៗ​មាន​ស្មារតី​ទទួល​ខុសត្រូវ។

16/09/2012 - បារាំង

ភាពយន្តចាស់​ៗ​កម្ពុជា​ "Le Sommeil d'or" បញ្ចាំង​​នៅ​ប៉ារីស​

អ្នកស្រី ឌី សាវ៉េត លោក លីប៊ុនយីម លោក លី យូស្រ៊ាង លោក ហែម អ៊ីរ៉ុន (ដែល​ទើប​ទទួល​មរណភាព​សប្តាហ៍​មុន) និង​អតីត​អ្នកភាពយន្ត​ជំនាន់​ ទសវត្ស​៦០ និង​៧០​ មួយ​ចំនួន​​ទៀត នឹង​មាន​មុខ​នៅ លើ​ផ្ទាំង​សំពត់​ស​ នៃ​រោង​ភាព​យន្ត​បារាំង​ចាប់​ពី​ថ្ងៃ​ទី ១៩ កញ្ញា​ ឆ្នាំ​២០១២ នេះ​តទៅ ក្នុង​ខ្សែ​ភាព​យន្ត​មួយ​មាន​ចំណង​ជើងថា le Sommeil d’or​« ដំណេកមាស » របស់​សមិទ្ធិករ​បារាំង​ដើម​កំណើត​ខ្មែរ ចូ ដាវី។

លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស្វ័រ​ ហូឡង់​ ថ្លែង​​ពន្យល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ TF1 ​នៅ​ថ្ងៃអាទិត្យ​ទី៩​កញ្ញា​២០១២
10/09/2012 - បារាំង

លោកប្រធានាធិបតី​ហ្វ្រង់ស្វ័រ​ហូឡង់​ត្រូវការ​ពេល​ពីរឆ្នាំ​សម្រាប់​ប្រយុទ្ធ​លើក​ស្ទួយ​ប្រទេស​

ប្រជាប្រិយភាព​ធ្លាក់ស្រុតចុះ​នៅក្នុង​ការស្ទាបស្ទង់​មតិ​ ​ ការទិតៀន​មានកាន់តែ​ខ្លាំងឡើងៗ​នៅក្នុង​សារព័ត៌មាន​ ​ ដើម្បី​ស្តារ​ប្រជាប្រិយភាព​និង​ដើម្បី​ធ្វើឲ្យ​ប្រជាជន​បារាំង​មាន​ទំនុកចិត្ត​កក់ក្តៅ​ឡើងវិញ​ ​ លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស្វ័រ​ ហូឡង់​ បាន​ឡើងមក​ថ្លែង​ពន្យល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ TF1 ​នៅ​ថ្ងៃអាទិត្យ​ទី៩​កញ្ញា​ម្សិលមិញ​នៅ​ម៉ោង៨យប់​ ​ ដោយបាន​ប្រកាស​ប្រាប់​ឲ្យដឹង​ពី​ប្រតិទិន​ជាក់ច្បាស់​នៃ​កំណែ​ទម្រង់​ ​ ហើយនិង​កំណត់​ពី​ទិសដៅ​ថ្មី​ដើម្បី​ប្រយុទ្ធ​លើក​ស្ទួយ​ប្រទេស​បារាំង។

លោក​ Mario Draghi​ ​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​
07/09/2012 - តំបន់អឺរ៉ូ

ធនាគារ​​កណ្តាល​​អឺរ៉ុប​​ត្រៀម​​លក្ខណៈ​​ជាស្រេច​​នឹងជួយ​​ប្រទេស​​ក្នុង​តំបន់​​អឺរ៉ូ​​ជួប​​នឹង​​ការ​​លំបាក​​

នៅ​ថ្ងៃព្រហស្បតិ៍​ទី៦​កញ្ញា​ម្សិលមិញ​ ធនាគារ​កណ្តាល​អឺរ៉ុប​ BCE ​បាន​ប្រកាស​ប្រាប់​ អ្នកដែល​នៅ​សង្ស័យ​ពី​ “ភាពឋិតថេរ”​ ​នៃ​តំបន៉អឺរ៉ូ​ហើយនិង​រូបិយបណ្ណ​អឺរ៉ូ​ថា​ ​ គេមាន​កម្មវិធី​គ្មាន​កម្រិត​ក្នុងការ​ទិញ​ប្រាក់បំណុល​នៃ​ប្រទេស​ទន់ខ្សោយ​ក្នុង​តំបន់​អឺរ៉ូ​ ​ មាន​ដូចជា​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​អ៊ីតាលី។

លោក​យ៉ាស៊ែរ អារ៉ាហ្វាត (Yasser Arafat) កាលនៅ​រស់
29/08/2012 - បារាំង-ប៉ាឡេស្ទីន

តុលាការ​បារាំង​បើក​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក​យ៉ាស៊ែរ​អារ៉ាហ្វាត

តុលាការ​បារាំង​បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​ជាផ្លូវការ លើ​ការ​ស្លាប់​របស់​លោក​អតីត​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន យ៉ាស៊ែរ​ អារ៉ាហ្វាត (Yasser Arafat) ដែល​គេ​សង្ស័យ​ថា​បាន​ស្លាប់​ដោយ​ត្រូវ​គេ​​ដាក់ថ្នាំ​បំពុល។ លោក​អារ៉ាហ្វាត​បាន​ទទួលមរណភាព​ កាល​ពី​ឆ្នាំ​២០០៤ ហើយ​តាំង​ពី​ពេលនោះមក ទាំង​ក្រុមគ្រួសារ​របស់​លោក និង​ទាំង​ប្រជាជន​ប៉ាឡេស្ទីន​ជាទូទៅ សុទ្ធតែ​នាំគ្នា​ជឿថា លោក​អារ៉ាហ្វាត​ត្រូវ​គេ​បំពុល​សម្លាប់ ហើយ​ការ​សង្ស័យ​ ត្រូវ​បាន​គេ​ផ្តោត​ទៅលើ​អ៊ីស្រាអែល។

នាយករដ្ឋមន្រ្តី​ក្រិក Antonis Samaras (ឆ្វេង) និង​ប្រធានាធិបតី​បារាំង François Hollande នៅ​វិមាន​ប្រធានាធិបតី​បារាំង ថ្ងៃទី២៥ សីហា ២០១២
25/08/2012 - ក្រិក-បារាំង

នាយករដ្ឋមន្រ្តី​ក្រិក​ជួប​ចរចា​ជាមួយ​ប្រធានាធិបតី​បារាំង​ជុំវិញ​វិបត្តិ​បំណុល

បន្ទាប់​ពីបាន​​ជួប​​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ កាល​ពី​ម្សិលមិញ នៅថ្ងៃ​នេះ នាយករដ្ឋមន្រ្តី​ក្រិក​បានមក​ជួប​ប្រធានាធិបតី​បារាំង នៅ​ប៉ារីស ដើម្បី​ចរចា​ ជុំវិញ​ជំនួយ​របស់​អឺរ៉ុប ក្នុងការ​ដោះស្រាយ​​វិបត្តិ​បំណុលក្រិក។ រដ្ឋាភិបាល​ក្រិក​កំពុង​ស្នើសុំ​ឲ្យ​អឺរ៉ុប​ផ្តល់​ពេលវេលា​បន្ថែម​ទៀត​ដល់​ក្រិក ក្នុងការ​អនុវត្ត​កំណែទម្រង់ ដើម្បី​កាត់បន្ថយ​ឧនភាពថវិកាជាតិ។

និស្សិត​ខ្មែរ​ចំនួន​១០០នាក់​ជួបជុំគ្នា​នៅ​ស្ថានទូត​បារាំង​ក្រុង​ភ្នំពេញ មុន​នឹង​ចាកចេញ​ទៅ​ប្រទេស​បារាំង
23/08/2012 - បទយកការណ៍

និស្សិត​ខ្មែរ​ចំនួន​១០០នាក់​ជួបជុំគ្នា​នៅ​ស្ថានទូត​បារាំង​ក្រុង​ភ្នំពេញ មុន​នឹង​ចាកចេញ​ទៅ​ប្រទេស​បារាំង

និស្សិត​កម្ពុជា​ដែល​សិក្សា​ថ្នាក់​ពីរ​ភាសា​បារាំង​-​ខ្មែរ​នៅ​តាម​សកលវិទ្យាល័យ​នានា​របស់​ប្រទេស​កម្ពុជា​ ...

លោកប្រធានាធិបតី​បារាំង François Hollande និង​រដ្ឋមន្ត្រី​ការបរទេស ជួប​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី  ថ្ងៃ​ទី​២២​សីហា
22/08/2012 - ស៊ីរី​-បារាំង

បារាំង​​រៀបចំ​ទំព័រ​នយោបាយ​ថ្មី ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី

ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បាន​ទទួល​ជួប​ នៅ​វិមាន​អេលីហ្សេ ក្រុម​ប្រតិភូ​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​២១​សីហា​ម្សិលមិញ។ ក្នុង​​ឱកាស​នោះ​ លោក​ប្រធានាធិបតី បាន​លើក​ឡើង​ពី​ផែនការ​រៀប​ចំ​ប្រទេស​ស៊ីរី ដោយ​គ្មាន​លោក ​បាស្ហារ អែល-អាសាដ និង​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីរី​ថ្មី។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការបទេស​បារំាង Lauent Fabius
18/08/2012 - បារំាង-ស៊ីរី

រដ្ឋមន្រ្តី​ការបរទេស​បារំាង​ចេញ​មុខ​រិះគន់ ទិតៀន​របប​ស៊ីរី

លោក​រដ្ឋមន្រ្តី​ក្រសួង​ការបទេស​បារំាង Lauent Fabius ទើប​បាន​បិទ​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ប្រទេស​ស៊ីរី។ គឺ​ជា​ទស្សនកិច្ច​ការទូត​មួយ​ដែល​បាន​ធ្វើ​ឡើង ចំពេល​ដែល​វិបត្តិ​នៅ​ស៊ីរី​កាន់​តែ​ធ្លាក់​ដុន​ដាប និង​ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​នៅ​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា។

Close