Syndicate content
បារាំង
16/10/2012 - បារាំង-កម្ពុជា

សារព័ត៌មាន​បារាំង ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ត​សម្តេចឪ ជាមួយ​នឹង​ការ​រំលើក​ស្នាព្រះហស្ថ និង គុណវិបត្តិ​ខ្លះ

ការ​សោយ​ទិវង្គត​របស់​សម្តេច​ឪ​នរោត្តម​ សីហនុ បាន​ទទួល​ចំណាប់​អារម្មណ៍​ពី​គ្រប់​​សារព័ត៌មាន​​បារាំង​ស្ទើរតែ​ទាំង​អស់។ កាសែត​ខ្លះ​ជ្រើស​រើស​យក​រូប​ព្រះភ័ក្ត្រ​ព្រះអង្គ​កាល​នៅ​ក្មេង​ខ្លាំង ខ្លះ​ក្នុង​វ័យ​ចំណាស់ មក​ដាក់​នៅ​ទំព័រ​មុខ​របស់​ខ្លួន និង​ធ្វើ​វិភាគ​ទៅ​តាម​និន្នាការ និង​ការ​យល់​ឃើញ​ផ្សេង​គ្នា។

វិមាន​ប្រជាជន​ ត្រៀម​ខ្លួន​ជាស្រេច​នឹង​ទទួល​ជំនួប​កំពូល​ប្រទេស​និយាយ​ភាសា​បារាំង Francophonie លើក​ទី​១៤ នៅ​ប្រទេស​កុងហ្កោ
13/10/2012 - Francophonie

ជំនួប​កំពូល​ប្រទេស​និយាយ​ភាសា​បារាំង ប្រព្រឹត្ត​ទៅ​អាហ្វ្រិក​កណ្តាល​ជា​លើក​ទីមួយ

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោ ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​កំពូលប្រទេស​និយាយ​ភាសា​បារាំង​​​លើក​ទី ១៤ នៅថ្ងៃ​សៅរ៍​ទី ១៣ តុលា​ឆ្នាំ ២០១២​នេះ ដោយ​មាន​ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​ជាង​១០​ប្រទេស​​ចូល​រួម​ និង​ក្រោម​អធិបតីភាព​​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ (François Hollande)។

នាយករដ្ឋមន្រ្តី​ ហ៊ុនសែន ស្នើ​ឲ្យ​បារាំង​ជួយអភិវឌ្ឍន៍​សហគ្រាសធុនតូចនិង​មធ្យម
12/10/2012 - កម្ពុជា-បារាំង

កម្ពុជា​​​ស្នើ​​​អោយ​​​បារាំង​​​ជួយ​​​អភិវឌ្ឍន៍​​​សហគ្រាស​​​ធុន​​​តូច​​​និង​​​មធ្យម​​​

លោក​​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​​បាន​​ស្នើ​​អោយ​​ប្រទេស​​បារាំង​​ចាប់​​អារម្មណ៍​​ជួយ​​ពង្រីក​​វិស័យ​​ធុន​​តូច​​និង​​មធ្យម​​នៅ​​កម្ពុជា។

បទសម្ភាសន៍​របស់​លោក​ប្រធានាធិបតី​បារំាង François Hollande ជាមួយ RFI France24 និង TV5 Monde ថ្ងៃ​ទី១១ តុលា ២០១២
12/10/2012 - បារំាង-ស៊ីរី

លោក François Hollande៖«​ប្រធានាធិបតី​ស៊ីរី Bachar ត្រូវតែ​ចុះចេញ​ពី​តំណែង ដោយ​គ្មាន​លក្ខខណ្ឌ»

មុន​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​ដាកា​នៃ​ប្រទេស​សេណេហ្គាល់ បន្ទាប់​មក​បន្ត​ទៅ​ទីក្រុង​គីនស្ហាសា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ដើម្បី​ចូលរួម​ជំនួបកំពូល​នៃ​ប្រទេស​ប្រើ​ភាសា​បារំាង លោក​ប្រធានាធិបតី​បារំាង François Hollande បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​ឲ្យ​វិទ្យុបារាំង​អន្តរជាតិ ទូរទស្សន៍ France 24 និង TV5 Monde។

អ្នកស្ម័គ្រចិត្ត​បារាំង​កាន់តែ​ច្រើន​ចូលមក​បំរើ​ការងារ​នៅ​កម្ពុជា
04/10/2012 - បទយកការណ៍

អ្នកស្ម័គ្រចិត្ត​បារាំង​កាន់តែ​ច្រើន​ចូលមក​បំរើ​ការងារ​នៅ​កម្ពុជា

អស់រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ​ការិយាល័យ​អ្នកស្ម័គ្រចិត្ត​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បានជួយដល់​អ្នកស្ម័គ្រចិត្ត​ជនជាតិ​បារាំង​ច្រើន​ទាំងការសម្រួល​ដល់​ការស្វែងរក​អង្គការ​ឬ​ស្ថាប័ន​ ដៃគូ​នានា​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកស្ម័គ្រចិត្ត​អាចបំរើ​ការងារ​រយៈពេលវែង​និង​រយៈពេលខ្លី​បាន​និង​ការជួយណែនាំ​តម្រង់ទិស​ការងារ​នានា។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសស៊ីរី Walid Mouallem (រូបឆ្វេង) និងលោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន
02/10/2012 - ស៊ីរី-ONU

ប្រមុខ​ការទូត​ស៊ីរី​បាន​ចោទ​បារំាង និង​អាមេរិក​ពី​បទ​បាន​គំាទ្រ​ក្រុម​ភេរវជន


នៅ​ថ្ងៃ​បិទ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទី ១ តុលា​ម្សិលមិញ លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស៊ីរី Walid Mouallem បាន​ចោទ​ប្រទេស​មួយ​ចំនួន​រួម​មាន៖បារំាង ​សហដ្ឋអាមេរិក តួកគី និង​ប្រទេស​អារ៉ាប៊ីសាអូឌីត ពី​បទ​បាន​ជួយ​គំាទ្រ​ក្រុមភេរវជន​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ទាហាន​បារំាង​ទទួល​តួនាទី​កាន់កាប់​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ូល នៅ​អាហ្វហ្កានីស្ថាន
01/10/2012 - អាហ្វហ្កានីស្ថាន

ទាហាន​បារំាង​ទទួល​តួនាទី​កាន់កាប់​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ូល នៅ​អាហ្វហ្កានីស្ថាន

ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី១ តុលា​នេះ​ទៅ ទាហាន​បារំាង​ជា​អ្នក​គ្រប់គ្រង​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ូល ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​បន្ត​ពី​ទាហាន​បែលហ្សិក។ ទាហាន​បែលហ្ស៊ិក​ដែល​បាន​គ្រប់គ្រង​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ូល​តំាង​ពី​ឆ្នំា ២០០៣ មក​ម្ល៉េះ។ ចំណែក​ទាហាន​ហុងគ្រី និង​ទាហាន​ព័រទុយហ្កាល់​វិញ​មាន​តួនាទី​ជា​អ្នក​ធានា​សន្តិសុខ។

លោក​នាយករដ្ឋមន្ត្រី​​​Jean-Marc Ayrault​​ ​ថ្លែង​​ពន្យល់​​ប្រជាជន​​បារាំង​​នៅយប់​​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​​តាម​​ទូរទស្សន៍​​ France 2 ​
28/09/2012 - បារាំង

លោកនាយករដ្ឋមន្ត្រី​ Jean-Marc​ Ayrault​ ប្តេជ្ញា​ការពារ​ផែនការ​រដ្ឋាភិបាល​

លោក​ ​ Jean-Marc Ayrault​ បាន​ថ្លែង​ពន្យល់​ប្រជាជន​បារាំង​អស់​រយៈពេល​ជាង​ពីម៉ោង​នៅយប់​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​តាម​ទូរទស្សន៍​ France 2 ​។​ លោក​នាយករដ្ឋមន្ត្រី​បាន​សម្ដែង​បង្ហាញ​ឲ្យឃើញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​ក្នុងកិច្ច​ការពារ​សកម្មភាព​របស់លោក​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​សង្គម​។​ ទាំងនេះ​មួយថ្ងៃ​មុន​ការបង្ហាញ​ផែនការ​ថវិកា​ឆ្នាំ២០១៣​នៅ​ពេល​ប្រជុំ​គណៈ​រដ្ឋមន្ត្រី។​ ផែនការ​ថវិកា​ដែល​ឋិត​នៅក្រោម​សភាព​ខិតខំ​ប្រឹងប្រែង​ និង​ការកាត់​បន្ថយ​ការ​ចំណាយ​របស់រដ្ឋ។

លោកប្រធានាធិបតី​​បារាំង​​ហ្វ្រង់ស្វ័រ​​ហូឡង់​​នៅថ្ងៃ​​អង្គារ​​ទី២៥​​កញ្ញា​​ឆ្នាំ២០១២​​នៅលើ​​វេទិកា​​នៃ​​មហា​សន្និបាត​នៃ​អ.ស.ប.
26/09/2012 - អ.ស.ប.-បារាំង

ការចាំបាច់​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ីរី​និង​តំបន់​សាហែលនៃ​ប្រទេស​ម៉ាលី​

ទិតៀន​ទៅលើ​អសកម្មភាព​របស់​អ.ស.ប.​ ​ លោកប្រធានាធិបតី​បារាំង​ហ្វ្រង់ស្វ័រ​ហូឡង់​បាន​ថ្លែង​គូស​បញ្ជាក់​នៅថ្ងៃ​អង្គារ​ទី២៥​កញ្ញា​ឆ្នាំ២០១២​ម្សិលមិញ​ ​ នៅលើ​វេទិកា​នៃ​មហាសន្និបាត​ថា​ ​ “សហគមន៍​អន្តរជាតិ​ត្រូវមាន​សកម្មភាព​ជាបន្ទាន់​ក្នុងការ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​ស៊ីរី​និង​នៅ​តំបន់​សាហែល​នៃ​ប្រទេស​ម៉ាលី”។​ លោកហូឡង់​បាន​អំពាវនាវ​ឲ្យ​អ.ស.ប.​ “ការពារ​តំបន់​រំដោះ”​ នៅក្នុង​ប្រទេស​ស៊ីរី​ ​ ហើយនិង​ឲ្យ​គាំទ្រ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ “ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​ម៉ាលី​រក្សា​បាន​​នូវ​បូរណភាព​ដែនដី​របស់ខ្លួន”។

លោកអគ្គលេខាធិការ​​ Ban Ki-Moon នៅ​ថ្ងៃទី​២៤​កញ្ញា​ឆ្នាំ២០១២​​នៅ​​មហា​សន្និបាត​​នៃ​អ.ស.ប.​
25/09/2012 - អ.ស.ប.

លោកអូបាម៉ា​និង​លោកហូឡង់​នឹងឡើង​ថ្លែង​នៅ​មហា​សន្និបាត​នៃ​អ.ស.ប.​

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នឹង​ត្រូវ​ឡើង​ថ្លែង​នៅ​ថ្ងៃអង្គារ​ទី២៥​កញ្ញានេះ​ ​ដែល​ជាថ្ងៃ​ទីមួយ​នៃ​មហាសន្និបាត​នៃ​អ.ស.ប.។​ លោកអូបាម៉ា​នឹង​ត្រូវ​និយាយ​ពី​បញ្ហា​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី​ ​ ហើយនិង​បញ្ហា​មហិច្ឆតា​នុយក្លេអ៊ែរ​នៃ​ប្រទេស​អ៊ីរ៉ង់។​ ចំណែកឯ​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស្វ័រ​ហូឡង់​វិញ​ ​ នឹង​ធ្វើការ​ជំរុញ​គាំទ្រ​ឲ្យ​មាន​អន្តរាគមន៍​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​ម៉ាលី។

Close