Syndicate content
បារាំង
ប្រធានាធិបតី​បារាំង​ François Hollande និង​​នាយក​រដ្ឋមន្ត្រី​ក្រិក​​ Antonis Samara
19/02/2013 - បារាំង-ក្រិក

ទស្សនកិច្ច​​របស់​​ប្រធានាធិបតី​​បារាំង​​នៅ​​ប្រទេស​​ក្រិក​​

នៅ​ថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​បារាំង លោក​ ហ្វ្រង់ស៊័រ​​ ហូឡង់ ​​​បាន​​បំពេញ​ទស្សនកិច្ច​របស់​ខ្លួន​ នៅ​​​ប្រទេស​ក្រិក​​ ដើម្បី​​​​បង្ហាញ​​ពី​ទំនុក​​ចិត្ត​របស់​បារាំង​ក្នុង​​​​​ការ​​​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​​ប្រទេស​ក្រិក​​អោយ​ប្រសើរ​ឡើង​វិញ។

លោក​ប្រធានាធិបតី​បារាំងហ្វ្រង់ស័រ ហូឡង់ (François Hollande) និង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់ម៉ូហាន់ ស៊ិង (Manmohan Singh) ថ្ងៃទី១៤ កុម្ភៈ ២០១៣
14/02/2013 - បារាំង-ឥណ្ឌា

ប្រធានាធិបតី​បារាំង​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ដើម្បី​ជំរុញ​ការ​លក់​យន្តហោះ​ចម្បាំង

លោក​ហ្វ្រង់ស័រ ហូឡង់ (François Hollande) ប្រធានាធិបតី​បារាំង​បាន​មក​ដល់​ប្រទេស​ឥណ្ឌា នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរថ្ងៃ​ ផ្តោត​ជា​ពិសេស​​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម។ នៅ​ក្នុង​ការចរចា​ផ្នែក​ពាណិជ្ជកម្ម​នេះ កិច្ចសន្យា​ដ៏ចម្បង​បំផុត គឺ​ការ​លក់​យន្តហោះ​ចម្បាំង​បារាំង ធុន Rafle ទៅ​ឲ្យ​ឥណ្ឌា។ កិច្ចសន្យា​ដែល​មាន​តម្លៃ​រហូតទៅ​ដល់​ប្រមាណ​ជា ១២ពាន់​លាន​ដុល្លារ​អាមេរិក។

ប្រធានាធិបតី​បារាំង​ ​លោក​ François Hollande
11/02/2013 - បារាំង-ឥណ្ឌា​

ទស្សនកិច្ច​​ប្រធានាធិបតី​​បារាំង​​នៅ​​ឥណ្ឌា​​ក្នុង​​ក្របខណ្ឌ​​នៃ​​កិច្ចសន្យា​​ធំៗ​​

ប្រធានាធិបតី​បារាំង​ លោក​ François Hollande នឹង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទស​ឥណ្ឌា​ នៅ​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​​នេះ ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​បារាំង​និង​ឥណ្ឌា។

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.
07/02/2013 - បារាំង-ម៉ាលី

បារាំង​ជំរុញឲ្យ​អ.ស.ប.​បញ្ជូន​កម្លាំង​មួកខៀវ​ទៅ​ម៉ាលី​ឲ្យបាន​ឆាប់

កាលពីថ្ងៃ​ពុធ ម្សិលមិញ បារាំង​បាន​ជំរុញ​ឲ្យ​អ.ស.ប.​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ទៅកាន់​ប្រទេស​ម៉ាលី​ឲ្យ​បាន​ឆាប់បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ហើយ​កងកម្លាំង​អាហ្វ្រិក ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ាលី​នាពេលបច្ចុប្បន្ន​នេះ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​កងកម្លាំង​មួកខៀវ​របស់​អ.ស.ប.។

រុស្ស៊ី​ចាត់​ទុក​ការ​​រួម​​រ័ក្ស​​រវាង​មនុស្ស​ភេទ​​​ដូច​គ្នា​​ជា​ឧក្រិដ្ឋកម្ម និង​ជា​ជម្ងឺ​របស់​មនុស្ស​ដែល​មាន​ខួរក្បាល​ដើរ​មិន​ស្រួល
06/02/2013 - រុស្ស៊ី​​-​បារាំង​-​អង់គ្លេស​

ពលរដ្ឋ​បារាំង​និង​អង់គ្លេស​ នឹង​ពិបាក​សុំ​កុមារ​រុស្ស៊ី​យក​ទៅ​ធ្វើ​ជា​កូន​ចិញ្ចឹម​

មូលហេតុ​តាម​យោបល់​បញ្ចេញ ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​អ្នក​ទទួល​បន្ទុក ខាង​ការពារ​សិទ្ធិ​មនុស្ស នៅ​អម​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក​ Konstantin​ Dolgov ​គឺ​មក​ពី​រដ្ឋ​សភា​បារាំង និង​អង់គ្លេស ទើប​អនុម័ត​ច្បាប់​ដែល​ឲ្យ​ភ្លើង​ខៀវ​ដល់ ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូច​គ្នា។

លោក​នាយក​រដ្ឋមន្ត្រី​បារាំង​ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី ៣​កុម្ភៈ ២០១៣
04/02/2013 - កម្ពុជា-បារាំង

​នាយក​​រដ្ឋមន្រ្តី​​បារំាង​​ទស្សនា​​រោងចក្រ​​ផលិត​​ទឹកស្អាត​​ជ្រោយចង្វារ

ថ្ងៃ​ចន្ទ ទី៤ កុម្ភៈ​នេះ ជា​ថ្ងៃ​ទី ២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​បារំាងJean-Marc Ayrault នៅ​ក្នុង​ប្រទេស​កម្ពុជា។កម្មវិធី​នៅ​ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង​បាន​អញ្ជើញ​ទៅ​ទស្សនា​រោងចក្រ​ផលិត​ទឹកស្អាត​ជ្រោយ​ចង្វារ ទស្សនា​និវេសដ្ឋាន​បារំាង ជួប​សន្ទនា​ជាមួយ​នឹង​សមាជិក​នៃ​អង្គជំនុំជម្រះ​ក្នុង​តុលា​ការ​កម្ពុជា និង​ចុង​ក្រោយចូល​រួម​នៅ​ក្នុង​ពិធី​ថ្វាយព្រះភ្លើង​ព្រះបរមសព​សម្តេចឪ​សីហនុ។ 

កាសែត​បារាំង
04/02/2013 - បារាំង-កម្ពុជា

ទស្សនសារព័ត៌មាន​បារាំង​ចំពោះ​ព្រះរាជ​ពិធី​ព្រះបរមសព​ព្រះរតនកោដ្ឋ

​បារាំង​-កម្ពុជា​មាន​ទំនាក់​ទំនង​យ៉ាងជិត​ដិត​ជាប់​ក្នុង​​ប្រវត្តិសាស្ត្រ​​ លោក​នាយករដ្ឋមន្ត្រី​បារាំង​បាន​ផ្តល់​កិត្តិយស​ដល់​កម្ពុជា​ដោយ​​​អញ្ជើញ​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ដល់​ព្រះ​បរមសព ឯសារព័ត៌មាន​ក្នុង​ស្រុក​បារាំង​ក៏​មិន​ទុក​ឱ្យ​ព្រឹត្តិការណ៍​​រំលាយ​ព្រះកាយ​ព្រះ​បាទ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ ជា​មិត្ត​ជា​អ្នក​ស្រលាញ់​ និង​និយាយ​ភាសា​បារាំង​យ៉ាង​រអិល​ កន្លង​ រំលង​ផុត​ពី​ទំព័រ​សារព័ត៌មានថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ​នេះ​ឡើយ។

ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ព្រះ​បរម​សព
03/02/2013 - កម្ពុជា-បារាំង

នាយក​រដ្ឋមន្ត្រី​បារាំង​អញ្ជើញ​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព

លោក​នាយក​រដ្ឋមន្រ្តី​​បារំាង Jean-Marc Ayrault ផ្តើម​​បំពេញ​​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ ​រយៈពេល​​២​ថ្ងៃ​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា ដោយ​​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យទី៣មករា​នេះ​ ដល់​​ថ្ងៃ​​ចន្ទ​ទី​៤​កុម្ភៈ​ស្អែក។ នៅ​ថ្ងៃ​ទី​២​​នៃ​​ទស្សនកិច្ច​​ដែល​​លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង​​នឹង​ចូល​រួម​នៅ​ក្នុង​ពិធី​ ព្រះភ្លើង​ព្រះ​បរមសព​សម្តេចឪ​ នរោត្តម សីហនុ។

រូបថតរបស់​លោកប្រធានាធិបតីម៉ាលី Dioncounda Traoré និង​ប្រធានាធិបតីបារាំង​François Hollande.
02/02/2013 - បារាំង-ម៉ាលី

ប្រធានាធិបតី​បារាំង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ម៉ាលី​

ប្រធានាធិបតី បារាំងលោក François Hollande ត្រូវ​អញ្ជើញ​ទៅ​ប្រទេស​ម៉ាលី​នៅ​ថ្ងៃ​សៅរ៍​២​កុម្ភៈ​២០១៣​នេះ និង​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​បារាំង​៣​រូប​គឺ​លោក​Laurent Fabius រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក Jean-Yves Le Drian រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​និង​លោក Pascal Canfin ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍។

ទាហាន​បារាំង នៅ​ក្នុង​ប្រទេស​ម៉ាលី
31/01/2013 - ម៉ាលី-បារាំង

បារាំង​វាយ​កាន់កាប់​ក្រុង​សំខាន់​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម​នៅ​ខាងជើង​ម៉ាលី

កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ កងទ័ព​បារាំង​បាន​ចូល​កាន់កាប់​ទីក្រុង​ Kidal ដែល​ជា​ទីក្រុង​សំខាន់ និង​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម នៅប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។ គិតមក​ត្រឹមពេលនេះ រាល់​ទីក្រុង​ធំៗ​​របស់​ម៉ាលី​ទាំងអស់ ត្រូវ​បាន​កងទ័ព​បារាំង និង​កងទ័ព​ម៉ាលី វាយ​ដណ្តើម​កាន់កាប់។

Close