Syndicate content
បារាំង
ប្រមុខដឹកនាំ​អឺរ៉ុប​ព្រមព្រៀង​គ្នា​ការពារ​អឺរ៉ូ​
29/06/2012 - ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខដឹកនាំ​អឺរ៉ុប​ព្រមព្រៀង​គ្នា​ការពារ​អឺរ៉ូ​

នាឱកាស​ជំនួប​កំពូល​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​នៅ​យប់​ថ្ងៃព្រហស្បតិ៍​ទី២៨​មិថុនា​ឆ្នាំ២០១២​ ​ ប្រមុខ​ដឹកនាំ​អឺរ៉ុប​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ ​ ដើម្បី​ឈានទៅ​ធ្វើការ​កែទម្រង់​រចនា​សម្ព័ន្ធ​នៅក្នុង​តំបន់អឺរ៉ូ​ ​ ហើយនឹង​ភ្ជាប់​មក​ជាមួយ​សហភាព​អឺរ៉ុប​២៧ប្រទេស​នូវ​ កិច្ចព្រមព្រៀង​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ដែលនឹង​អនុញ្ញាត​ឲ្យ​កេណ្ឌ​ប្រមូល​បាន​១២០​ពាន់លាន​អឺរ៉ូ​សម្រាប់​បម្រើ​នយោបាយ​កំណើន​សេដ្ឋកិច្ច។​

ប្រធាន​សហភាព​អឺរ៉ុប​ លោក​ Herman Van Rompuy
27/06/2012 - សហភាពអឺរ៉ុប-វិបត្តិប៉ំណុល

គេរង់ចាំ​​ដំណោះស្រាយ​​វិបត្តិ​​បំណុល​​ដ៏​មហិច្ឆតា​​នៃ​​ប្រទេស​​ក្នុង​​តំបន់​​អឺរ៉ូ​​

ប្រទេស​ក្នុង​តំបន់​ចាយ​ប្រាក់អឺរ៉ូ​កំពុង​ឋិត​នៅ​ក្រោម​សម្ពាធ​មួយ​ដ៏​ខ្លាំងក្លា​ ​ ដោយហេតុតែ​គេ​នៅ​រង់ចាំ​ចម្លើយ​និង​ដំណោះស្រាយ​ដ៏​មហិច្ឆតា​របស់ខ្លួន​ នាឱកាស​ជំនួប​កំពូល​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី២៨​មិថុនា​និង​ថ្ងៃទី​២៩មិថុនា​ខាងមុខនេះ។​

លោក​ប្រធានាធិបតី​​បារាំង​​ ហ្វ្រង់ស័រ​​ ហូឡង់​​ នៅ​ថ្ងៃ​អង្គារ​​ទី២៦​​មិថុនា​​ឆ្នាំ២០១២ បាន​​ទទួល​​យ៉ាង​រាក់ទាក់​​និង​​យ៉ាង​​អ៊ឹកអធិក​ ​ លោកស្រី​​ អ៊ុងសាន​​ ស៊ូជី​​ ប្រមុខ​​បក្ស​ប្រឆាំង​​ភូមា​
27/06/2012 - បារាំង-ភូមា

លោកស្រី អ៊ុងសាន ស៊ូជី ​​ជួប​ពិភាក្សា​​ជាមួយ​​លោក​ប្រធានាធិបតី​​បារាំង​​នៅវិមាន​​អេលីហ្សេ​​

លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ ហូឡង់​ នៅ​ថ្ងៃអង្គារ​ទី២៦​មិថុនា​ម្សិលមិញ​ បាន​ទទួល​យ៉ាង​រាក់ទាក់​និង​យ៉ាង​អ៊ឹកអធិក ​ លោកស្រី​ អ៊ុងសាន​ ស៊ូជី​ ប្រមុខ​បក្សប្រឆាំង​ភូមា​និង​ជា​និមិត្តរូប​នៃ​ប្រជាធិបតេយ្យ​ភូមា។​ ទស្សនកិច្ច​ចំនួន​បីថ្ងៃ​នៅ​ប្រទេស​បារាំង​របស់​ លោកស្រី​ អ៊ុងសាន​ ស៊ូជី​ គឺជា​ដំណាក់ការ​ចុងក្រោយ​នៃ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​អឺរ៉ុប​ពោរពេញ​​ដោយ​ជោគជ័យ​ដ៏ធំធេង។

​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​មែរគែល​និង​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់
23/06/2012 - តំបន់អឺរ៉ូ

១៣០ពាន់លាន​​អឺរ៉ូ​​សម្រាប់​​ជំរុញ​​ឲ្យមាន​​សន្ទុះ​​កំណើន​​សេដ្ឋកិច្ច​​

លោកស្រី​​មែរគែល​​ លោក​ហ្វ្រង់ស័រ​​ហូឡង់​​ លោក​ម៉ារីយ៉ាណូ​​រ៉ាហយ​​ លោក​ម៉ារីយ៉ូ​​ម៉ុងទី​​ ​ បាន​​ជួប​​ប្រជុំ​​ពិភាក្សា​​គ្នា​​នៅ​ថ្ងៃ​សុក្រ​​ទី២២​​មិថុនា​​ឆ្នាំ២០១២​​ម្សិលមិញ​​នៅ​ទីក្រុង​​រ៉ូម​​ ​ ...

គេហដ្ឋានស្នាក់នៅ​របស់លោក Patrick Devillers​ នៅទីក្រុង​ភ្នំពេញ
22/06/2012 - កម្ពុជា

កម្ពុជា​សម្រេច​រក្សា​លោក ​Patrick Devillers​នៅ​ក្នុង​ប្រទេស​

រដ្ឋាភិបាល​​កម្ពុជា​ ​​បាន​​សម្រេច​​រក្សា​ទុក​​ពលរដ្ឋ​បារាំង​​ដ៏​​ចម្រូង​ចម្រាស់​​លោក ​Patrick Devillers​ នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​ដោយ​​រង់ចាំ​​ការ​​អង្កេត​​បន្ត ​នេះ​​​បើ​​តាម​​ការ​​អះអាង​​របស់​​លោក​​ហោ ណាំ​ហុង​​រដ្ឋមន្ត្រី​​ការបរទេស។​

លោក Patrick Devillers រស់នៅក្នុងគេហដ្ឋាននៅភ្នំពេញ​ជាច្រើនឆ្នាំមកហើយ​
21/06/2012 - កម្ពុជា-បារាំង

កម្ពុជា​ស្នើ​អោយ​ចិន​បង្ហាញ​ភស្តុតាង​ស្តីពី​ការ​ឃាត់​ខ្លួន​ជនជាតិ​បារាំង​

សំណុំរឿង​​ចាប់​​ខ្លួន​​ពលរដ្ឋ​បារាំង​​ ​Patrick Devillers​នៅ​​ភ្នំពេញ​កំពុង​​ធ្វើ​​អោយ​​កម្ពុជា​​ស្ថិត​​ក្នុង​​ស្ថានភាព​​លំបាក​​មួយ​​រវាង​​ចិន​​​និង​​បារាំង​​​ដែល​​ជា​​មិត្ត​​ជិត​ស្និទ្ធ​​ទាំង​ពីរ។

20/06/2012 - កម្ពុជា-បារាំង

រដ្ឋាភិបាល​បារាំង​តាម​ដាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្លួន​នៅ​កម្ពុជា​

នៅ​​តែ​​មិន​​មាន​​ការ​​ពន្យល់​​ជា​​ផ្លូវការ​​ណា​​មួយ​​នៅ​​ឡើយ​ទេ​ ​ក្នុង​​សំណុំរឿង​​នៃ​​ការ​​ឃាត់​ខ្លួន​​ជន​ជាតិ​​បារាំង​​ម្នាក់​​ដែល​​ត្រូវ​​បាន​​សង្ស័យ​​ថា​មាន​​ជាប់​​ពាក់ព័ន្ធ​​នឹង​​លោក​​ប៉ូ ស៊ីឡៃ​​អតីត​​អ្នក​​នយោបាយ​​ដែល​​បាត់បង់​​ប្រជាប្រិយភាព​​របស់​​ចិន។​ រដ្ឋាភិបាល​​បារាំង ​​បាន​​ថ្លែង​​ថា​បារាំង​​កំពុង​​ធ្វើ​​ការងារ​​ស្និទ្ធ​​ជាមួយ​​​អាជ្ញាធរ​​កម្ពុជា​​ក្នុង​​បញ្ហា​​នេះ។

លោក​Patrick Devillersត្រូវ​អាជ្ញាធរ​ចិន​ចោទ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ភរិយា​របស់​លោក​Bo Xilai
19/06/2012 - កម្ពុជា

ជនជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​នគរបាល​កម្ពុជា​ចាប់ខ្លួន នៅភ្នំពេញ

រឿង​អាស្រូវ​ពក់ព័ន្ធ​នឹង​លោក​ ប៉ូ​ ស៊ីឡៃ​ នៅ​ប្រទេសចិន​បាន​ធ្វើឲ្យ​ជនជាតិ​បារាំង​ម្នាក់​ជា​អ្នករងគ្រោះ។​ លោក​ Patrick Devillers ​ស្ថាបត្យករ​បារាំង​អាយុ​៥២ឆ្នាំ​ ដែលមាន​ទំនាក់ទំនង​មិត្តភាព និង​កិច្ចការ​ជាមួយ​គ្រួសារ​អតីត​ឥស្សរជន​ចិន​ឈ្មោះ ប៉ូ​ ស៊ីឡៃ​ បាន​ត្រូវ​នគរបាល​ចាប់ឃុំខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។ ក៏​ប៉ុន្តែ​គេពុំ​បាន​ដឹងថា​ តើ​ លោក​ Patrick Devillers ជាប់​ចោទ​ពី​បទ​អ្វី​ច្បាស់លាស់​នៅឡើយ។

គណបក្ស​សង្គម​និយម​របស់​លោក François Hollande  បាន​ឈ្នះ​ផ្តាច់​មុខគេ​នៅ​ក្នុង​ការ​ដណ្តើម​យក​អាសន្ន​នៅក្នុង​រដ្ឋសភា​ថ្មី
18/06/2012 - បារាំង

គណបក្ស​សង្គម​និយម​ទទួល​បាន​សំឡេង​​ភាគច្រើន​លើសលប់​នៅក្នុង​រដ្ឋ​សភា

សំឡេងភាគច្រើន​លើស​លប់ សំរាប់​គណបក្ស​សង្គម​និយម​ PS​ ការ​វិល​ចូល​ទៅ​កាន់​កៅអី​រដ្ឋសភា​វិញ របស់​គណបក្ស​ ស្តាំ​និយម​ជ្រុល ទាំងនេះ​ជា​សេចក្តី​សន្និដ្ឋាន​រួម​នៃ​លទ្ធផល​បោះឆ្នោត​សភា​បារាំង​ថ្មី នៅ​ជុំ​ទីពីរ​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ។

លោក​ប្រធានាធិបតី​​បារាំង​​ហូឡង់(ឆ្វេង)​​ និង​​លោក​​ប្រមុខ​​រដ្ឋាភិបាល​​អ៊ីតាលី​​ ​ម៉ុងទី​(ស្តាំ)​​នៅ​ថ្ងៃព្រហស្បតិ៍​​១៤​​មិថុនា​​ឆ្នាំ២០១២​នៅ​ទីក្រុង​​រ៉ូម​
15/06/2012 - បារាំង-អ៊ីតាលី

ហ្វ្រង់ស័រ​ហូឡង់​និង​ម៉ារីយ៉ូម៉ុងទី​យល់ស្រប​គ្នា​ពី​មធ្យោបាយ​ដើម្បី​ប្រយុទ្ធ​ទល់នឹង​វិបត្តិ​នៅក្នុង​តំបន់​អឺរ៉ូ​

លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ហូឡង់​ និង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ ម៉ារីយ៉ូ​ម៉ុងទី​ បាន​សម្តែង​បង្ហាញ​ឲ្យឃើញ​នៅ​ថ្ងៃព្រហស្បតិ៍​ទី១៤​មិថុនា​ឆ្នាំ២០១២នេះ​នៅទីក្រុង​រ៉ូម​នូវ​ “ទស្សនៈយល់ឃើញដូចគ្នា”​ ស្តីពី​មធ្យោបាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អឺរ៉ូ​ ​ ហើយនិង​ដើម្បី​ជួយ​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅអឺរ៉ុប។

Close