Syndicate content
អាល្លឺម៉ង់
លោក​នាយករដ្ឋមន្រ្តី​ចិន និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់
27/05/2013 - អាល្លឺម៉ង់-ចិន

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel សន្យា​បញ្ជៀស​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាពអឺរ៉ុប

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ចិន Li Keqiang នា​ថ្ងៃ​អាទិត្យ ទី២៦ ឧសភា​ម្សិលមិញ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel បាន​ច្រានចោល​នូវ​គ្រប់​ទស្សនវិស័យ​ទំាង​អស់​ដែល​ជម្រុញ​ឲ្យ​មាន​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាព​អឺរ៉ុប។

បំពង់បង្ហូរ​ឧស្ម័ន​រុស្ស៊ី​ នៅ​Sudzha ជាប់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន
09/04/2013 - រុស្ស៊ី-ហូឡង់-អាល្លឺម៉ង់-អង់គ្លេស

រុស្ស៊ី​និង​ហូឡង់​គ្រោង​បន្លាយ​បំពង់​ឧស្ម័ន​ចេញពី​អាល្លឺម៉ង់​ លុះ​ទៅ​ដល់​អង់គ្លេស​

គម្រោងនេះ​​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ទើបចុះ​ រវាង​ក្រុមហ៊ុន​យក្ស​រុស្ស៊ី​ខាង​ឧស្ម័ន Gazprom និង​ដៃគូ​ហូឡង់​ខាង​សាងសង់​បំពង់​ឧស្ម័ន Gasunie ដើម្បី​ធ្វើការ​សិក្សា​រួមគ្នា​ឆ្ពោះទៅ​បន្លាយ​ខ្សែ​បំពង់​បង្ហូរ​ឧស្ម័ន​រុស្ស៊ី​ឈ្មោះ Nord Stream ចេញពី​ឆ្នេរ​ប្រទេស​អាល្លឺម៉ង់ លុះទៅដល់​ប្រទេស​អង់គ្លេស​តែម្តង។

លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់Angela Merkel និង​លោកប្រមុខរដ្ឋរុស្ស៊ី​ពូទីន
05/04/2013 - រុស្ស៊ី-អាល្លឺម៉ង់

អំពី​​កម្មវត្ថុ​​មិន​​អាច​​រំលង​បាន​​នៃ​​ជំនួប​កំពូល​​អាល្លឺម៉ង​-រុស្ស៊ី​​ក្នុង​​ពីរ​​ថ្ងៃ​​ទៀត​​

នា​កិច្ចចរចា​នៅ​ថ្ងៃ​ទី​៧​មេសា​ខាង​មុខ ក្នុង​ក្រុង Hanovre ប្រទេស​អាល្លឺម៉ង់ លោកស្រី Angela Merkel នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ​ដែល​ជា​ក្បាល​ម៉ាស៊ីន​សហភាព​អឺរ៉ុប បាន​ប្រកាស​ទៅ​ហើយ​ថា គាត់​នឹង​លើក​យក​ទៅ​ពិភាក្សា​ជា​មួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន

កាល​ពី​សប្តាហ៍​មុន អង្គការ​ Human Wrights Watch និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​បាន​ទទួល​ការ​ឆែកឆេរ​ពី​អាជ្ញាធរ​រុស្ស៊ី​
28/03/2013 - រុស្ស៊ី​​

អាជ្ញាធរ​រុស្ស៊ី​ធ្វើការ​ឆែកឆេរ​ នៅ​តាម​អង្គការ​ក្រៅរដ្ឋាភិបាល​របស់​បស្ចិមប្រទេស​

ការ​ឆែកឆេរ​នេះ ញ៉ាំងឲ្យ​មាន​ប្រតិកម្ម​ក្តៅក្រហាយ​ទៅហើយ​ពីខាង​ក្រុង​ប៉ារីស និង​ប៊ែរឡាំង។

នាយករដ្ឋមន្ត្រីរុស្ស៊ី​ពូទីន​(កណ្តាល)​ទទួលទានភេសជៈជាមួយ​អតីតកងទ័ពសូវៀតក្នុងឱកាសពិធីរំលឹកខួប៧០ឆ្នាំនៃមហាជ័យជំនះលើសមរភូមិStalingrad
02/02/2013 - រុស្ស៊ី

ប្រទេស​រុស្ស៊ី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​​៧០​​នៃ​មហា​ជ័យ​ជំនះ​លើ​សមរភូម៌​ក្រុង​ Stalingrad​

ជ័យ​ជំនះ​នេះ មាន​ន័យ​ជា​របត់​ប្តូរ​ផ្តាច់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ដែល​បាន​បើក​​ផ្លូវ​ឲ្យ​កងទ័ព​សូវៀត ឆ្លង​ចេញ​ពី​យុទ្ធនាការ​ការពារ ទៅ​ជា​យុទ្ធនាការ​វាយប្រហារ​បក​វិញ​ទៅ​លើ​កងទ័ព​ហ៊ីត្លែរ ដោយ​មិន​គ្រាន់​តែ​រំដោះ​មក​វិញ ទឹកដី​សូវៀត​ណា​ដែល​បាន​ធ្លាក់​ទៅំ​នៅ​ក្រោម​ការ​កាន់​កាប់​កង​ទ័ព​​អាល្លឺម៉ង់

លោកស្រី Merkel និង​លោក Hollande ប្រារព្វ​ខួប​មិត្តភាព​បារាំង​-អាល្លឺម៉ង់​លើក​ទី​៥០
22/01/2013 - បារាំង-​អាល្លឺម៉ង់

​បារាំង-អាល្លឺម៉ង់ប្រារព្ធ​ខួបមិត្តភាព​​៥០​ឆ្នាំ​

២២ មករា ១៩៦៣ - ២២​ មករា ២០១៣ ថ្ងៃនេះ​ជា​ខួប​៥០​ឆ្នាំគត់ ថ្ងៃ​ចុះ​ហត្ថលេខា​​លើ​សន្ធិសញ្ញា​មិត្ត​ភាព​បារាំង​-អាល្លឺម៉ង់ ដែល​មាន​ឈ្មោះ​ថា “សន្ធិសញ្ញា អេលីហ្សេ”។ ខួប​ឆ្នាំ​៥០ឆ្នាំ ជា​ធម្មតា​គួរ​តែ​ជាពិធី​បុណ្យ​​​ដ៏​ធំ ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ឆ្នាំ​នេះ ធ្វើ​ឡើង​ក្នុង​បរិបទ​មួយ​ដែលមេ​ដឹកនាំ​​ប្រទេស​ទាំងពីរ​ហាក់​មិន​សូវ​ស៊ីចង្វាក់​ ក្នុង​សំណុំ​រឿង​​​ជា​ច្រើន​

រដ្ឋមន្រ្តីការបរទេស​ប្រទេស​សមាជិក​អូតង់​ជួប​ប្រជុំគ្នា​ក្នុង​ទីក្រុង​ព្រុចសែល កាលពីថ្ងៃ​អង្គារ​ទី ៤ ធ្នូ ២០១២
05/12/2012 - ស៊ីរី-តួកគី

អង្គការ​អូតង់​យល់ព្រម​ឲ្យ​គេ​ពង្រាយ​ខែល​មីស៊ីល នៅ​តួកគី

រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​អូតង់​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ កាលពីថ្ងៃ​អង្គារ​ទី ៤ ធ្នូ ដោយ​បើកភ្លើង​ខៀវ ឲ្យ​មាន​ការដាក់​ពង្រាយ​មីស៊ីល​សម្រាប់​ប្រឆាំង​មីស៊ីល នៅលើ​ទឹកដី​តួកគី ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ស៊ីរី។

លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន (ឆ្វេង) និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel
16/11/2012 - រុស្ស៊ី-​អាល្លឺម៉ង់

ទស្សនកិច្ច​នៅ​រុស្ស៊ី​នៃ​លោកស្រី Angela Merkel មេដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច​អឺរ៉ុប

ក្នុងក្របខ័ណ្ឌ​ទស្សនកិច្ច​ថ្ងៃនេះ លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ចូលរួម​ក្នុង “កិច្ចពិគ្រោះ​កំពូល​អន្តររដ្ឋ រុស្ស៊ី-អាល្លឺម៉ង់ លើក​ទី​១៤” ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។ តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង សាច់រឿង​នៃ​កិច្ចចរចា​រវាង​លោក​ពូទីន និង​លោកស្រី Angela Merkel ទន្ទឹម​នឹង​បញ្ហា​សហប្រតិបត្តិការ​ទ្វេ​ភាគី ក៏​ប៉ះ​លើ​ស្ថានការណ៍​ក្តៅ​គគុក​នៅ​តំបន់​ដើមបូព៌ា រវាង​អ៊ីស្រាអែល និង ប៉ាឡេស្ទីន បញ្ហា​ថាមពល​ក្រោម​ឈ្មោះ​ថា “កញ្ចប់​ថាមពល​ទី​៣”។

ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ និង​ប្រមុខរដ្ឋាភិបាល​ក្រិក នៅ​ទីក្រុង​អាថែន ថ្ងៃអង្គារ ៩ តុលា ២០១២
09/10/2012 - ក្រិក-អាល្លឺម៉ង់

ក្រិក​រឹតបន្តឹង​សន្តិសុខ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់

លោកស្រី​អង់ហ្កេឡា មែរកិល (Angela Merkel) ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​មក​ដល់​ប្រទេស​ក្រិក នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​ដំណើរទស្សនកិច្ច​ជាលើក​ដំបូង​បំផុត ចាប់តាំង​ពី​ក្រិក​ធ្លាក់​ក្នុង​វិបត្តិប្រាក់បំណុល។ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នេះ អាជ្ញាធរ​ក្រិក​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការធ្វើ​បាតុកម្ម នៅ​តាម​ទីតាំង​សំខាន់ៗ​មួយចំនួន ហើយ​សន្តិសុខ​ក៏​ត្រូវ​បាន​រឹត​បន្តឹង ក្នុង​កម្រិត​ខ្ពស់​បំផុត​ដែរ។

ចៅក្រម​ទាំង៨រូប​ នៃ​តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់
12/09/2012 - អាល្លឺម៉ង់-អឺរ៉ូ

តុលាការ​​ធម្មនុញ្ញ​​អាល្លឺម៉ង់​​ត្រូវ​​វិនិច្ឆ័យ​​ពីការ​​ជួយ​​ស្រោចស្រង់​​ប្រាក់​​អឺរ៉ូ​​

នៅ​ថ្ងៃពុធ​ទី១២​កញ្ញា​ឆ្នាំ២០១២​នេះ​ តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់​ ត្រូវ​សម្រេច​វិនិច្ឆ័យ​ស្ដីពី​ភាព​ស្របច្បាប់​នៃ​យន្តការ​ជួយ​ស្រោចស្រង់​អឺរ៉ុប​ ​ ដែលជា​សេចក្តី​សម្រេចចិត្ត​មួយ​ដ៏​សំខាន់​សម្រាប់​អនាគត​នៃ​រូបិយបណ្ណ​អឺរ៉ូ។

Close