Syndicate content
ចិន
លោក លី ខឺឈាំង នាយករដ្ឋន្រ្តី​ចិន
22/05/2013 - ចិន-ប៉ាគីស្ថាន

នាយករដ្ឋមន្រ្តី​ចិន​សន្យា​ពង្រឹង​ភាព​ជាដៃគូ​ជាមួយ​ប៉ាគីស្ថាន

លោក​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង បានបញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​​មកដល់​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ពុធ​នេះ នៅ​ក្នុង​ក្របខ័ណ្ឌ​​ដំណើរទស្សនកិច្ច​ក្រៅប្រទេស​លើកទី១ ចាប់តាំងពីលោក​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ចិន។

លោក Choe Ryong-hae (រូបកណ្តាល) ប្រេសិត​ពិសេស​របស់​លោក​ គីម ជុងអ៊ុន​ ថត​ពេល​មុនឡើង​យន្តហោះ​ទៅកាន់​ទីក្រុង​ប៉េកាំង
22/05/2013 - កូរ៉េខាងជើង-ចិន

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បញ្ជូន​ប្រេសិត​ពិសេស​ឲ្យ​ទៅ​ចិន

នៅថ្ងៃ​ពុធ​នេះ កូរ៉េ​ខាងជើងបាន​បញ្ជូន​មន្រ្តី​យោធា​ជាន់ខ្ពស់​មួយរូប​ ឲ្យ​ធ្វើ​ជា​ប្រេសិត​ពិសេស​របស់​លោក​ គីម ជុងអ៊ុន​ ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន។ ការបញ្ជូន​ប្រេសិត​ពិសេស​នេះ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ចិន និង​កូរ៉េ​ខាងជើង​កំពុង​តែ​មើល​មុខគ្នា​មិនចំ ហើយ​មេដឹកនាំ​ចិន​គ្រោង​នឹង​ជជែក​ពី​បញ្ហា​កូរ៉េ​ខាងជើង នៅ​ក្នុង​​ជំនួបកំពូល​ជាមួយ​លោក​អូបាម៉ា នៅ​ខែក្រោយ។

ទូកនេសាទ​ចិន
21/05/2013 - កូរ៉េខាងជើង-ចិន

កូរ៉េខាងជើង​បាន​ដោះលែង​អ្នកនេសាទ​ចិន ១៦នាក់​ឲ្យ​មាន​សេរីភាព​វិញ

នៅ​ថ្ងៃអង្គារ ទី២១ ឧសភា​នេះ កូរ៉េខាងជើង​បាន​សម្រេច​ដោះលែង​ក្រុមអ្នកនេសាទ​ចិន ១៦នាក់​វិញ​ហើយ ក្រោយ​ពី​ជនប្រដាប់អាវុធ​កូរ៉េខាងជើង​បាន​ចាប់​កាល​ពី​ថ្ងៃទី ៥ ឧសភា នេះ​បើ​យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ចិន​ស៊ីនហួ។ ការ​ដោះលែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋអំណាច​ក្រុងប៉េកំាង​បាន​ជម្រុញ​រដ្ឋអំណាច​ក្រុងព្យុងយ៉ាង​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ចំពោះ​សំណុំរឿង​នេះ។

​នាយករដ្ឋមន្រ្តី​ចិន​ដែល​ត្រូវ​ផ្តើម​ទស្សនកិច្ច​នៅ​ឥណ្ឌា ចាប់ពីថ្ងៃ​ទី​១៩​ឧសភា ២០១៣ ទទួល​ស្វាគម​ដោយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា
19/05/2013 - ឥណ្ឌា-ចិន

នាយក​រដ្ឋមន្រ្តី​ចិន​ផ្តើម​ទស្សនកិច្ច​នៅបរទេស ជាមួយ​ប្រទេស​ឥណ្ឌា

លោក​ Li Keqiang​ នាយករដ្ឋមន្រ្តី​ថ្មី​របស់​​ចិន​បាន​ទៅដល់​ទីក្រុង​ញូដេលី នៅព្រឹក​ថ្ងៃ​អាទិត្យនេះ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅបរទេស នាយករដ្ឋមន្រ្តី​ចិន​បាន​ជ្រើសរើស​យក​ឥណ្ឌាមុនគេ មុននឹង​ទៅធ្វើ​បន្ត​ទស្សនកិច្ច នៅ​ប៉ាគីស្ថាន ស្វីស និង​អាល្លឺម៉ង់។

បុគ្គលិកការងារ​ផ្នែក​ឯកជន​​ម្នាក់ ​ទទួល​បាន​ប្រាក់​ខែ​ជា​មធ្យម ៣០០​អឺរ៉ូ។
17/05/2013 - ចិន

ប្រាក់ខែ​មធ្យម​ក្នុង​ផ្នែក​ឯកជន​ចិន​ឡើង​១៧,១​ភាគរយ​ សំរាប់​ឆ្នាំ​២០១២​

សំរាប់​ឆ្នាំ​២០១២​កន្លង​ទៅ​ ប្រាក់ខែ​សំរាប់​បុគ្គលិក​បំរើ​ការងារ​ផ្នែក​ឯកជន នៅ​ប្រទេស​​ចិន​ បាន​កើន​ឡើង​​ ១៧,១ភាគរយ។ បើ​គិត​ជា​ទឹក​ប្រាក់​ប្រចាំ​ឆ្នាំ គឺ​មាន​​​ប្រមាណ​ជា​ ២៨ ​៧៥២ យ័ន ត្រូវ​ជា​​៣៦៤០អឺរ៉ូ មានន័យ​ថា បុគ្គលិកការងារ​ម្នាក់​ទទួល​បាន​ប្រាក់​ខែ​ជា​មធ្យម ៣០០​អឺរ៉ូ ក្នុង​មួយ​ខែ។ នេះ​​បើ​យោងតាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិចិន​ នៅ​ថ្ងៃ​សុក្រ​នេះ។

ចិន​និង​​អាមេរិក​ក្រោម​អាណត្តិ​​ប្រធានាធិបតី​របស់​លោក​ប៊ូស(Bush)
13/05/2013 - ភូមិសាស្រ្តនយោបាយ

ចិន​និង​​អាមេរិក​ក្រោម​អាណត្តិ​​ប្រធានាធិបតី​របស់​លោក​ប៊ូស(Bush)

ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ចិន​ត​ទៅ​ទៀត ដោយ​សូមបន្ត​លើក​ឡើង​អំពី​ទំនាក់​ទំនង​រវាង​ចិន​និង​សហរដ្ឋអាមេរិក។ ...

អតីត​អភិបាល​ក្រុង​ម៉ាកាវ​ លោក Edmund Ho
09/05/2013 - កម្ពុជា-ចិន

ម៉ាកាវ​ចង់​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​ក្រុមប្រឹក្សាផ្នែក​នយោបាយនៃ​សភា​ប្រជាជន​ចិន លោក អេតមុន ហូ (Edmund Ho) ដែល​ជាអតីត​អភិបាល​តំបន់ស្វយ័ត​ម៉ាកាវ​​ បាន​ធ្វើ​ទស្សនកិច្ចនៅ​កម្ពុជា​ ដើម្បី​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​អោយ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរ​ណ៍​សាកល​លើកទី២​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ម៉ាកាវ​ នា​ខែ​កញ្ញា​ខាង​មុខ។​ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក​ឧបនាយករដ្ឋមន្ត្រី​ គាត ឈន់ ​ភាគី​ទាំងពីរ​បាន​ជជែក​អំពី​ការពង្រឹង​សហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ និង​ពាណិជ្ជកម្ម។

កោះ​អូគីណាវ៉ា ស្ថិត​នៅ​ក្នុង​ប្រជុំកោះ Ryukyu ស្ថិត​នៅ​ចុង​ខាង​ត្បូងបំផុត​នៃ​ប្រទេស​ជប៉ុន
09/05/2013 - ជប៉ុន-ចិន

ជប៉ុន​តវ៉ាជំទាស់​នឹង​បទវិចារណកថា​កាសែត​ចិន​ដែល​ចង់​ទាមទារ​អធិបតេយ្យ​លើ​កោះ​អូគីណាវ៉ា

រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើការ​តវ៉ា​ជាផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​ចិន ក្រោយ​ពី​កាសែត​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចុះផ្សាយ​នូវ​បទវិចារណកថាមួយ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ទាមទារ​ឲ្យ​ក្រុងប៉េកាំង​ធ្វើការ​ពិចារណា​មើល​ឡើងវិញ ទៅលើ​លទ្ធភាព​ទាមទារ​យក​កោះ​អូគីណាវ៉ា​ពី​ជប៉ុន​មកវិញ។

ធនាគារជាតិ​ចិន​
08/05/2013 - ចិន-កូរ៉េ​ខាង​ជើង

ធនាគារជាតិ​ចិន​បិទ​គណនី​កូរ៉េ​ខាង​ជើង តាម​សំណើ​អាមេរិក

គណនីមួយ ដែល​ជា​ឃ្លាំង​ប្រាក់​ដ៏​សំខាន់ សម្រាប់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ របស់​កូរ៉េខាង​ជើង​ត្រូវ​បាន​ធនាគារ​ជាតិ​ចិន​ បិទ​លែង​ឱ្យ​ដំណើរ​ការ​។ នេះ​បើ​យោ​ង​តាម​ភ្នាក់ងារ​ហិរញ្ញវត្ថុ​ Dow Jones នៅ​ថ្ងៃអង្គារ​​ទី ៧ ឧសភា​​ម្សិលមិញ។ ជា​វិធានការ​ពិសេស​មួយ​របស់​ចិន​​ ដែល​សំដៅ​​​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​របប​ព្យុងយ៉ាង

នាវានេសាទ​ចិន​(ឆ្វេង)​ត្រូវបាននាវាឆ្មាំសមុទ្រជប៉ុនដេញតាមចាប់នៅភាគខាងត្បូងប្រទេសជប៉ុនម្តុំ​កោះអូគីណាវ៉ា
07/05/2013 - ចិន

ប៉េកាំង​បញ្ជូន​នាវា​នេសាទ​៣០​គ្រឿង​ទៅ​ប្រជុំ​កោះ​ជាប់​ជម្លោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង

រដូវ​នេសាទ​មក​ដល់ ចិន​បាន​បញ្ជូន​​នាវា​នេសាទ​ ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន ទៅ​កាន់​ប្រជុំ​កោះ​Spratleys នៃ​​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ជាប់​ជម្លោះ​​ជាមួយ​ប្រទេស​ជិត​ខាង និង​ដែល​ជា​ប្រភព​​​តាន​តឹង​ក្នុង​តំបន់​មួយ​រយៈ​ពេល​ចុងក្រោយនេះ។ ជា​​នាវាចុះ​ទៅ​នេសាទមែន ប៉ុន្តែ​មាន​អម​ដំណើរ​ដោយ​​នាវា​ផ្ទុក​ប្រេង​ផង និង​នាវា​យោធាការពារ​ពី​ក្រោយ​ទៀត។

Close