Syndicate content
កម្ពុជា
ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ឆោឡោ​កាន់តែ​ខ្លំាង​ពី​ការ​វាយ​ប្រហារ​របស់​ថៃ​
27/04/2011 - បទយកការណ៍

ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ឆោឡោ​កាន់តែ​ខ្លំាង​ពី​ការ​វាយ​ប្រហារ​របស់​ថៃ​

ពេញ​មួយ​យប់​កាលពី​យប់​ថ្ងៃ​ទី​២៦​ម្សិលមិញ សំឡេង​កំាភ្លើង​ធំ​បាន​លាន់​ឮ​ពី​សមរភូមិ​ប្រាសាទ​តាមាន់ និង​តាក្របី រហូត​ដល់​ក្រុង​សំរោង​ទីរួម​ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋ​រស់​នៅ​តាម​បន្ទាត់​ព្រំដែន ឆោ​ឡោ​កាន់​តែ​ខ្លំាង​នៅ​យប់​មិញ​នេះ ហើយ​បាន​នាំ​គ្នា​ចាក​ចេញ​ផ្ទះ​សម្បែង​ ទំាង​យប់​​ទំាង​ភ្លៀង​ដើម្បី​រកទី​សុវត្ថិភាព។

សង្គ្រាម​​កម្ពុជា-ថៃ​​ធ្វើ​​ឱ្យ​​រញ្ជួយ​​ដល់​​គោលការណ៍​​ផ្ទៃ​ក្នុង​​របស់​​អាស៊ាន
27/04/2011 - ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គ្រាម​​កម្ពុជា-ថៃ​​ធ្វើ​​ឱ្យ​​រញ្ជួយ​​ដល់​​គោលការណ៍​​ផ្ទៃ​ក្នុង​​របស់​​អាស៊ាន

ទីបំផុត​ទៅ​ អាស៊ាន​មាន​តែ​ការ​ខកចិត្ត​នៅ​ចំពោះ​មុខ​សង្គ្រាម​ទល់ដែន​រវាង​កម្ពុជា​និង​ ថៃ។ ខកចិត្ត​ទី១​គឺ​ការ​ដែល​ខ្លួនមិន​អាច​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​ កម្ពុជា​និង​ថៃ​បាន។ ​ខកចិត្ត​ទី២​​គឺ​គំរោង​នៃ​ការ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ ​និង​បាងកក​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​​ក្នុង​ឋានៈ​ជា​ប្រធាន​ អាស៊ាន​កាលពី​ថ្ងៃ​ចន្ទដើម្បី​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​អ្នក​សង្កេតការណ៍​ ​ក៏​បាន​ខកខាន​កណ្តាល​ទី​ដោយសារ​តែ​ថៃ​មិន​យល់​ព្រម។

លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​​រដ្ឋាភិបាល​និង​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​ព័ត៌មាន ​
26/04/2011 - កម្ពុជា-ថៃ

នាយក​​រដ្ឋមន្ត្រី​កម្ពុជា-ថៃ​ អាចជួប​គ្នានៅកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក ខៀវ ​កាញារីទ្ធ​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​លើកឡើង​ថា​ នាយក​​​រដ្ឋមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​នាយករដ្ឋមន្ត្រី​ថៃ​អាច​នឹង​ជួប​ពិភាក្សា​គ្នា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ឈាន​ដល់​ការឈប់​បាញ់​តាម​បណ្តោយ​ព្រំដែន​នៅក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែនជិត​ប្រាសាទ​ព្រះវិហារ
26/04/2011 - កម្ពុជា-ថៃ

កម្ពុជា​ចាប់ផ្តើម​វាយបក​ដោយអាវុធ​ធុនធ្ងន់​ប្រឆាំង​ទាហានថៃ​

កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​អាវុធ​ធុនBM21​របស់​ខ្លួន​វាយបក​ទៅ​ កងទ័ព​ថៃ​ហើយ​កាល​ពី​រសៀល​ថ្ងៃអង្គារទី២៦​មេសានេះ ដែល​ត្រូវជា​ថ្ងៃទី៥ នៃ​ការវាយ​ប្រហារ​ឈ្លានពាន​របស់​កងទ័ព​ថៃមក​លើ​កម្ពុជា។

លោកសាស្រ្តាចារ្យ ​កង ឱម៖ ​“ជោគជ័យ​​របស់​​កូនជា​​ជោគជ័យ​​របស់​​ឱពុកម្តាយ”​​
26/04/2011 - នាទីជីវិតជោគជ័យ

លោកសាស្រ្តាចារ្យ ​កង ឱម៖ ​“ជោគជ័យ​​របស់​​កូនជា​​ជោគជ័យ​​របស់​​ឱពុកម្តាយ”​​

នៅក្នុង​កម្មវិធី​ជីវីត​ជោគជ័យ​ក្នុងថ្ងៃ​អង្គារ​ទី២៦​ខែមេសា​ ឆ្នាំ២០១១នេះ​ អ៊ឹម ណាវិន ​សូម​ណែ​នាំ​លោក​អ្នកនាង​ឲ្យស្គាល់​ពីដំណើរ​ជីវីត​ពិត ​របស់​លោក​សាស្រ្តាចារ្យ​កង ឱម ​គឺជា​ប្រធាន​ផ្នែក​ផែនការ​ និង​ទំនាក់​ទំនង​សាធារណៈ​ និង​ជា​សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​អប់រំ​ នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា។

ថៃចាប់​ផ្តើម​ប្រើ​យន្តហោះ​សង្គ្រាម
25/04/2011 - កម្ពុជា ថៃ

ថៃ​ចាប់​ផ្តើម​ប្រើ​យន្តហោះ​សង្គ្រាម

ការ​វាយប្រហារ​របស់​កងទ័ព​ថៃ​ទៅ​លើ​កម្ពុជា​បាន​ឈាន​ដល់​ថ្ងៃ​ទី៤​ហើយ។ ការ​វាយប្រហារ​របស់​កងទ័ព​ថៃ​នៅ​ថ្ងៃ​នេះ មិន​ខ្លាំងក្លា​ដូច​ថ្ងៃទី៣​ម្សិលមិញ​ឡើយ ប៉ុន្តែ​ទាហាន​ថៃ​បាន​ចាប់​ផ្តើម​ប្រើប្រាស់​យន្តហោះ​យោធា​ហោះ​តាម​បណ្តោយ​ ព្រំដែន លើ​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ធ្វើ​អោយ​ស្ថានការណ៍​សង្គ្រាម​កាន់​តែ​តានតឹង​ថែម​ទៀត។

លោក ហោ ណំាហុង និង​លោក​សម រង្ស៊ី
25/04/2011 - កម្ពុជា

តុលាការ​ក្រុងភ្នំពេញ ផ្តន្ទាទោស​លោក​សមរង្ស៊ី ក្នុងរឿង​បរិហារកេរ្តិ៍​លោក ហោ ណាំហុង

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥​មេសា​នេះ ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​លោក​សម រង្ស៊ី ដាក់​ពន្ធនាគារ​ចំនួន ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨ លាន​រៀល ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​លោក ហោ ណាំហុង​។

ជម្លោះបន្ត៖ វិស័យទេសចរណ៍ និង​ពាណិជ្ជ​កម្ពុជា ថៃ​ប្រឈម​នឹង​ឧបសគ្គ​កាន់​តែ​ខ្លាំង
25/04/2011 - ទស្សនៈព្រឹត្តិការណ៍សេដ្ឋកិច្ចខ្មែរ

ជម្លោះបន្ត៖ វិស័យទេសចរណ៍ និង​ពាណិជ្ជ​កម្ពុជា ថៃ​ប្រឈម​នឹង​ឧបសគ្គ​កាន់​តែ​ខ្លាំង

មុន​ពេល​មាន​ជម្លោះ​ព្រំដែន ប្រាង្គ​ប្រាសាទ​ខ្មែរ​ទាក់ទាញ​ប្រជាជន​ថៃ​ច្រើន​រយ​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ រីឯ​មន្ទីរ​ពេទ្យ​របស់​ប្រទេស​ថៃ​វិញ ...

ការ​ផ្អើល​ជីក​រក​រ៉ែត្បូងថ្ម​មាន​តម្លៃ​នៅ​ខេត្ត​តាកែវ
25/04/2011 - បទយកការណ៍

ការ​ផ្អើល​ជីក​រក​រ៉ែត្បូងថ្ម​មាន​តម្លៃ​នៅ​ខេត្ត​តាកែវ

កាល​ពី​ដើម​ឡើយ ខេត្ត​តាកែវ​ពុំ​ដែល​ល្បី​ឈ្មោះ ថា​ជា​ទីកន្លែង​ដែល​សម្បូរ​ទៅ​ដោយ​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ដូច​ជា​នៅ​ខេត្ត​រតនគិរី ឬ​ខេត្ត​ប៉ៃលិន​ឡើយ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ត្បូង​តាកែវ​ចាប់​ផ្តើម​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រហូត​ដល់​ក្រៅ​ប្រទេស។

ទាហាន​ថៃ​រងរបួស​ក្នុង​សមរភូមិ​ថ្ងៃ​អាទិត្យ ២៤ មេសា ២០១១ ត្រូវ​បាន​គេ​ដឹកចេញ​ពី​តំបន់​ព្រំដែន
24/04/2011 - កម្ពុជា-ថៃ

ថៃ​បើក​ការ​វាយប្រហារ​ថ្ងៃទី៣​មកលើ​កម្ពុជា

នៅព្រឹក​ថ្ងៃ​អាទិត្យទី​២៤មេសា​នេះ ​ទាហាន​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បន្តទៀត​មក​លើ​កងទ័ពនិង​ជន ​ស៊ីវិល​កម្ពុជា​ នៅ​តំបន់​ប្រាសាទ​តាមាន់ ​និង​តា​ក្របី ​ក្នុង​ខេត្ត​ឧត្តរមានជ័យ។ ​ការ​វាយ​ប្រហារ​ថ្ងៃ​នេះ​ក៏មាន​សភាព​ធ្ងន់ធ្ងរ​ដូច​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដែរ គឺ​ទាហានថៃ​បាន​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ធុនធំបាញ់ផ្លោងចូល​ក្នុង​ទឹកដី​ កម្ពុជា​ ជាពិសេស ចូលក្នុងគោលដៅ​ប្រជាជនស៊ីវិល។

Close