Syndicate content
កម្ពុជា
កម្ពុជា ​​អំពាវនាវ​រក​ជំនួយ​ ដើម្បី​បោស​សម្អាត​មីន
04/04/2011 - កម្ពុជា

កម្ពុជា​ អំពាវនាវ​រក​ជំនួយ​ ដើម្បី​បោស​សម្អាត​មីន

នៅ​ថ្ងៃ​ច័ន្ទ​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​បន្ត​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​លុប​បំបាត់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ពិសេស​សម្រាប់​សកម្មភាព​បោសសម្អាតមីន ដ៏​មាន​គ្រោះថ្នាក់។ សកម្មភាព​បោស​សម្អាត​មីន ដែលកម្ពុជា ត្រូវការ​ទឹកប្រាក់​ជាង ៣៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​

លោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា
04/04/2011 - កម្ពុជា

ថៃ​នៅ​តែ​ចង់​រករឿង​នៅ​ព្រំដែន

ទាហាន​ថៃ​នៅតែ​ចង់​បង្ក​បញ្ហា​នៅ​តាម​ព្រំដែន នៅពេល​ដែល​ភាគី​ទាំង​ពីរ​នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​ឥណ្ឌូនេស៊ី។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ខៀវ កាញារីទ្ធ​បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ទាហានថៃ​នៅ​តែ​ចង់​ញុះញង់​អោយ​ទាហាន​ខ្មែរ​ផ្ទុះ​អាវុធ តែថា​កម្ពុជា​មិន​ធ្លាក់​ចូល​ក្នុង​ទន្ទាក់​នេះ​ទេ។

ព្រលាន​យន្តហោះ​ខ្មែរ​ក្រហម​ក្នុង​ខេត្ត​កំពង់ឆ្នាំង​អាច​នឹង​ទទួល​ការ​អភិវឌ្ឍន៍
04/04/2011 - បទយកការណ៍

ព្រលាន​យន្តហោះ​ខ្មែរ​ក្រហម​ក្នុង​ខេត្ត​កំពង់ឆ្នាំង​អាច​នឹង​ទទួល​ការ​អភិវឌ្ឍន៍

នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង ក្រៅ​ពី​ប្រវត្តិ​នៃ ការ​បះបោរ​ប្រឆាំង​នឹង​លោក​បាដេស ក្រោម​អាណា​និគម​​​និយម​បារាំង ប្រជាពលរដ្ឋ​ដែល​រស់​នៅ ក្នុង​ភូមិ​ក្រាំងលាវ ឃុំក្រាំងលាវ ស្រុក​រលាផ្អៀរ ខេត្ត​កំពង់ឆ្នាំង ក៏​ចងចាំ​មិន​ភ្លេច​ផង​ដែរ​ពី​ប្រវត្តិ​នៃ​ការ​សាងសង់​ព្រលាន​យន្តហោះ ក្នុង​របប​ខ្មែរ​ក្រហម។​

ថ្នាំ​ញៀន​ជា​ប្រភេទ​គ្រាប់​ចាប់​បាន​នៅ​កម្ពុជា
03/04/2011 - កម្ពុជា​

យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​កក្រើក​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស

សមត្ថកិច្ច​ចម្រុះ​កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​កក្រើក​មួយ​ នៅ​ក្នុង​បណ្តា​ខេត្ត​ប៉ែក​ពាយ័ព្យ​ប្រទេស។ ​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​៣​មេសា​នេះ ​សមត្ថកិច្ច​បាន​សម្រុក​ចូល​ក្នុង​ផ្ទះ​សំណាក់​មួយ​នៅ​ក្នុង​ខេត្ត​ បន្ទាយមានជ័យ​ដែល​ជា​សម្បុក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន។ ​មនុស្ស​២៥​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​នេះ។

លោកស្រី មូរ សុខហួរ​
03/04/2011 - កម្ពុជា​

លោកស្រី មួរ សុខហួរ អាច​ទទួល​បាន​អភ័យ​ឯកសិទ្ធិ​ឡើង​វិញ​នៅ​ដំណាច់​ឆ្នាំ​២០១១​នេះ

តំណាងរាស្ត្រ​គណបក្ស​ សមរង្ស៊ី​ ជំរុញ​អោយ​រដ្ឋសភា​ជាតិ​ប្រគល់​អភ័យ​ឯកសិទ្ធិ​ជូន​លោកស្រី មួរ សុខហួរ វិញ​អោយ​បាន​ឆាប់​ជាទី​បំផុត។

គឹម ហាក់ ៖ "បំផ្លាញ​អគារ​ចាស់​មួយ ដូច​សម្លាប់​មនុស្ស​មួយ​ក្រុម"
03/04/2011 - បទយកការណ៍

គឹម ហាក់ ៖ "បំផ្លាញ​អគារ​ចាស់​មួយ ដូច​សម្លាប់​មនុស្ស​មួយ​ក្រុម"

កម្ពុជា ដែល​កំពុង​ស្គាល់​ការ​អភិវឌ្ឍន៍ ​មានការសាងសង់អគារ​ពាណិជ្ជកម្ម និង​សំណង់​គេហដ្ឋាន​ថ្មីៗ​ ប្រការនេះ​​​បាន​​ជំរុញ​​អោយ​មាន​ការ​រំលំ​​ចោល​នូវ​​សំណង់​​អគារ​ចាស់ៗ ហើយ​ជួន​កាល​ជា​អគារ​បែប​​បេតិកភណ្ឌ​​ទៀត​​ផង​ដែរ។ ការបំផ្លាញ​អគារ​ចាស់ៗ​ទាំងនេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នកថត​រូប​អាជីព​ម្នាក់ គឺ​យុវជន​ គឹម ហាក់។

គណបក្ស ​ហ៊្វុនស៊ិនប៉ិច​​បាន​បើក​​អង្គ​សមាជ​​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​​ទី២​​ខែ​មេសា​​ឆ្នាំ២០១១​
02/04/2011 - កម្ពុជា

សមាជ​ហ៊្វុនស៊ិនប៉ិច ​ជ្រើសតាំង​លោកញ៉ឹក​ ប៊ុនឆៃ ​ជាប្រធាន​ប្រតិបត្តិគណបក្ស​

ដូច​ការ​គ្រោងទុក ​គណបក្ស ​ហ៊្វុនស៊ិនប៉ិច ​បាន​បើក​អង្គ​សមាជ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី២​ខែ​មេសា​នេះ​ដើម្បី​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​សម្រាប់​អាណត្តិ​ថ្មី ​និង​បាន​កែ​សម្រួល​រចនា​សម្ព័ន្ធ​គណបក្ស​មួយចំនួន។

លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ អាប់ភីស៊ីត
02/04/2011 - កម្ពុជា

ថៃ-កម្ពុជា​ទៅប្រជុំនៅ​ឥណ្ឌូនេស៊ី​នៅសប្ដាហ៍ក្រោយ​

នាយក​រដ្ឋមន្ត្រី​ថៃ ​អាប់ភីស៊ីត បាន​ប្រកាស​ថា ​រដ្ឋាភិបាល​ថៃ​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មការ​​ចម្រុះ​វាស់វែង​ព្រំដែន​កម្ពុជា-ថៃ​នៅ​សប្ដាហ៍​ក្រោយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

សប្បុរសធម៌
02/04/2011 - បទយកការណ៍

សប្បុរសធម៌

ក្រុម​កុមារ​ដែល​ទទួល​ការ​ទំនុក​បម្រុង​ពី​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ហៅ​កាត់​ជា​ភាសា​បារាំង​ថា PSE ជិត​គំនរ​សម្រាម​ស្ទឹងមានជ័យ ​ក្រុង​ភ្នំពេញ​បានរួម​គ្នា​ចូលរួម​ក្នុង​រាត្រី​សប្បុរសធម៌ ​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​ក្រុម​កុមារ​ទីទ័លក្រ​។

«ច្បាប់អង្គការ» ​ជាឧបករណ៍​រារាំងសេរីភាព​សង្គមស៊ីវិល ​?
02/04/2011 - ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

«ច្បាប់អង្គការ» ​ជាឧបករណ៍​រារាំងសេរីភាព​សង្គមស៊ីវិល ​?

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ចេញ​ប្រតិកម្ម​សា​ជាថ្មី​ម្តង​ទៀត​នៅ​ក្នុង​សប្តាហ៍​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បញ្ចេញ​សេចក្តី​ព្រាងច្បាប់​លើក​ទី២​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ។​

Close