លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំង បានធ្វើសេចក្តីអំពាវនាវជាសាធារណៈមួយ នៅចុងសប្តាហ៍នេះ ដល់សមាជិកសភាលើពិភពលោក ឱ្យអន្តរាគមន៍ជួយរូបលោកឱ្យបានវិលត្រឡប់មកធ្វើនយោបាយនៅក្នុង ប្រទេសវិញ។ ការអំពាវនាវរកអន្តរាគមន៍ពីសមាជិកសភាអន្តរជាតិបានធ្វើឡើង បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងរូបនេះបានផុងខ្លួនកាន់តែជ្រៅឡើងៗ ទៅក្នុងសំណុំរឿងព្រំដែន ដោយសារតុលាការផ្តន្ទាទោសជាបន្តបន្ទាប់។