17/05/2013
-
កម្ពុជា-ម៉ាឡេស៊ី
កម្ពុជាបានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការនៃប្រទេសម៉ាឡេស៊ីដែលបានកាត់ទោសប្តីប្រពន្ធ២នាក់អោយជាប់ពន្ធនាគារម្នាក់២៤ឆ្នាំ បន្ទាប់តុលាការរកឃើញថា អ្នកទាំងពីរបានបង្អត់អាហារស្ត្រីជំនួយការមេផ្ទះខ្មែរម្នាក់ រហូតដល់ស្លាប់។ ឆ្លងកាត់របាយការណ៍ស្តីពីការធ្វើទុកបុកម្នេញពីសំណាក់គ្រួសារជនជាតិម៉ាឡេស៊ី មកលើស្ត្រីជំនួយការមេផ្ទះខ្មែរ កម្ពុជាបានផ្អាកការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅប្រទេសមួយនេះ ដោយរង់ចាំការអនុម័តអនុស្សារណៈយោគយល់ជាមួយប្រទេសម៉ាឡេស៊ី។