Syndicate content
កម្ពុជា
លោកទេព និថា អគ្គលេខាធិការគណកម្មធិការជាតិរៀបចំការបោះឆ្នោត (កណ្តាល)
19/05/2013 - កម្ពុជា

គជប​ទទួលស្គាល់​​គណបក្ស​នយោបាយចំនួន​៧​ជាផ្លូវការ

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៧ហើយ​ដែល​គណៈកម្មាធិការ​ជាតិ​​រៀបចំ​​ការបោះឆ្នោត (ឝ.ជ.ប) បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ បន្ទាប់ពី​គណបក្ស ខ្មែរ​​ឈប់​ក្រ ត្រូវ​បាន គ.ជ.ប សម្រេច​​ទទួល​ស្គាល់​​ជា​​ផ្លូវការ ​​នៅ​ចុងសប្តាហ៍​នេះ។

អ្នកស្រី​មួ សុខហួរ​និង​សមាជិក​គណបក្ស​សង្រ្គោះជាតិ​ធ្វើ​បាតុកម្ម​អហិង្សា​កាលពី​ខែ​មេសា
19/05/2013 - កម្ពុជា

គណបក្ស​សង្រ្គោះ​ជាតិ​គ្រោង​កេណ្ឌ​មនុស្ស​ជាង​៥ពាន់​នាក់ដើម្បី​ទាមទារ​កំណែរ​ទម្រង់ «គជប»

គណបក្ស​សង្រ្គោះជាតិគ្រោង​ប្រមូលផ្តុំ​មនុស្ស​ជាង​៥ពាន់​នាក់ នៅថ្ងៃ​ចន្ទស្អែក​ដើម្បី​ទាមទារ​អោយ​គណកម្មាធិការ​ជាតិ​រៀបចំការ​​បោះឆ្នោត«គជប»​ធ្វើ​ការកែ​ទម្រង់​សមាសភាព​របស់ខ្លួន និង​ពិនិត្យ​ឡើងវិញ​នូវ​ភាពមិនប្រក្រតី​ទាក់ទង​ទៅនឹង​បញ្ជី​ឈ្មោះ​អ្នកចូលរួម​បោះឆ្នោត។ នេះជាលើក​ទីពីរ​ហើយដែល​គណបក្ស​ប្រឆាំង​សង្រ្គោះជាតិ​ ចុះតាមផ្លូវ​ធ្វើ​បាតុកម្មអហិង្សា​​ប្រឆាំង​នឹង«គជប»។

នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​ចាកចេញ​ទៅប្រទេស​ឥណ្ឌូនេស៊ី នៅថ្ងៃ​អាទិត្យ​ទី ១៩ ឧសភា ២០១៣
19/05/2013 - កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អវត្តមាន​ពេល​លោក​ស៊ូប៊ែឌី​មក​ដល់​កម្ពុជា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាកចេញពី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ដើម្បី​ទៅ​ចូលរួម​មហាសន្និបាត​អន្តរជាតិ​នៃ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា CAPDI ដែល​ប្រារព្ធ​ធ្វើ​រយៈពេល៣ថ្ងៃ​ចាប់ពី​ថ្ងៃទី១៩ដល់២១ឧសភា​នេះ នៅឯ​ប្រទេស​ឥណ្ឌូនេស៊ី។

ហេតុអ្វី​បាន​ជា​លោកហ៊ុន សែន​ត្រូវ​វាយប្រហារ​ព្រះអង្គ​ម្ចាស់​ធម្មិកោ?
19/05/2013 - បទយកការណ៍

ហេតុអ្វី​បាន​ជា​លោកហ៊ុន សែន​ត្រូវ​វាយប្រហារ​ព្រះអង្គ​ម្ចាស់​ធម្មិកោ?

នៅ​ក្នុង​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី​ជិតផុតអាណត្តិលោកហ៊ុន សែនបាន​ថ្លែងសារនយោបាយ​វាយប្រហារ​តួអង្គ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ដែល​បាន​ចូលរួម​ក្នុង​ឆាក​នយោបាយជាមួយ​គណបក្ស​ប្រឆាំង។

លោក កឹម សុខា​ អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ (រូបថតឯកសារ)
18/05/2013 - កម្ពុជា

លោក​កឹម សុខា ទទួលរង​ការ​វាយប្រហារ​ពីសំណាក់​ប្អូនប្រុស​ខ្លួនឯង

លោក កឹម សុខុន ប្អូនប្រុស​របស់​លោក កឹម សុខា ដែល​ធ្លាប់ធ្វើការ​​នៅ​ក្នុង​គណបក្ស​សិទ្ធិមនុស្ស​​ដែរនោះ បាន​ចុះចូលជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា កាលពីឆ្នាំ​២០០៩។ នៅពេល​នេះ មុន​ការបោះឆ្នោត​តំណាងរាស្រ្ត​បន្តិច លោក កឹម សុខុន បាន​ចេញមុខ​បកអាក្រាត​អំពើអាក្រក់​បងប្រុសរបស់​លោក និង​លោក សម រង្ស៊ី។

លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា
18/05/2013 - កម្ពុជា

លោក​ស៊ូប៊ែឌី មក​បំពេញ​ទស្សនកិច្ច​លើកទី៩​នៅ​កម្ពុជា​នា​ចុងសប្តាហ៍​នេះ

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី នឹង​មកដល់​កម្ពុជា​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៧ថ្ងៃ​នៅ​កម្ពុជា។ នេះ​ជា​ទស្សនកិច្ច​លើក​ទី៩របស់លោក​ស៊ូ​ប៊ែ​ឌី​ដើម្បី​ពិនិត្យ​មើលថា តើ​អនុសាសន៍​របស់លោក​ដែល​បាន​ដាក់ជូន​រដ្ឋាភិបាល​ត្រូវបាន​អនុវត្តន៍​ដែរឬ​ទេ?ប៉ុន្តែ ទស្សនកិច្ច​របស់លោក​ស៊ូ​ប៊ែ​ឌី​ហាក់​មិន​បានទទួល​ការស្វាគមន៍​ពី​រដ្ឋាភិបាល​ឡើយ។

អវត្តមាន​លោក​សម រង្ស៊ី​ជាវិញ្ញាសា​សាកល្បង​ពី​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះជាតិ
18/05/2013 - ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

អវត្តមាន​លោក​សម រង្ស៊ី​ជាវិញ្ញាសា​សាកល្បង​ពី​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះជាតិ

ក្រោយពី​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន គ.ជ.ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​រួចមក គ្មានអ្វី​ជា​អាថ៌កំបាំង​ទៀតឡើយ​សម្រាប់​ជីវិត​នយោបាយ​របស់លោក​សម រង្ស៊ី។ មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា​ដែល​លេចធ្លោ​ជាងគេ​រូបនេះ​គ្មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ទេ។ មានន័យថា ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ លោក សម រង្ស៊ី មិនអាច​ក្លាយជា​តំណាងរាស្ត្រ​បានឡើយ។

វេទិកាសេរី​សម្រាប់​មហាជន​និយាយ​ពី​ការ​បោះឆ្នោត​ចាប់ផ្តើម​ហើយ
18/05/2013 - បទយកការណ៍

វេទិកាសេរី​សម្រាប់​មហាជន​និយាយ​ពី​ការ​បោះឆ្នោត​ចាប់ផ្តើម​ហើយ

នៅសល់តែជាង២ខែទៀតប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹង​ចូលមកដល់ នា​ថ្ងៃទី២៨​កក្កដា។ នៅពេលនេះ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ បាន​រៀបចំ​វេទិកា​សហគមន៍ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បើកឱកាស​ឲ្យមាន​ការពិភាក្សា​អំពី​ដំណើរការ​បោះឆ្នោត និង​បញ្ហាបារម្ភ​ទាក់ទងនឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅកាត់​ថា គ.ជ.ប.។

ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​សុក្រ​​នេះ ​តំណាង​ក្រុមហ៊ុន​ផលិត​ស្បែកជើង Wing Star Shoes ប្រកាសទទួល​ខុសត្រូវ​ក្នុង​ការ​បាក់រលំ​​ពិដាន​នោះ។
17/05/2013 - កម្ពុជា

ក្រុមហ៊ុន​រោងចក្រ​ស្បែកជើង​ Wing​ Star​ Shoes​ប្រកាស​ទទួល​ខុសត្រូវ​លើ​កម្មករ​ស្លាប់​​និង​​របួស​​

តំណាង​ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្បែកជើង Wing Star Shoes បាន​ចេញមុខ​ប្រកាស នា​ព្រឹក​ថ្ងៃទី​១៧​ឧសភា​នេះ ថា​ខ្លួន​នឹង​ទទួលខុសត្រូវ​ដោយ​ចេញ​ចំណាយ​ដល់​ក្រុមគ្រួសារ​កម្មករស្លាប់ និង​របួស ដែល​បាន​រងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​រលំ​ធ្នើរ​ឡៅតឿ​ផ្ទុក​អីវ៉ាន់ កាលពី​ថ្ងៃ​ម្សិលមិញ។ តុល្យាការ​ចុងក្រោយ ត្រូវបាន​តំណាង​រោងចក្រ​ប្រកាសថា មាន​តែ​កម្មករ ២ នាក់​ប៉ុណ្ណោះ បាន​ស្លាប់ និង​របួស ១១ នាក់​។

ពលករ​ខ្មែរ​​ដែល​ទៅ​បំរើការងារ​ជា​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី
17/05/2013 - កម្ពុជា-ម៉ាឡេស៊ី

កម្ពុជា​ស្វាគម​សាលក្រម​កាត់ទោស​ប្តីប្រពន្ធ​ម៉ាឡេស៊ី​ដែល​ធ្វើអោយ​ស្ត្រីមេផ្ទះ​ខ្មែរ​ស្លាប់​

កម្ពុជា​បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​នៃប្រទេស​ម៉ាឡេស៊ី​ដែល​បាន​កាត់ទោស​ប្តីប្រពន្ធ​​​២​នាក់​​​អោយ​ជាប់​ពន្ធនាគារ​​ម្នាក់​២៤​ឆ្នាំ បន្ទាប់​តុលាការ​រកឃើញ​ថា អ្នកទាំងពីរ​​បាន​បង្អត់​អាហារ​​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ខ្មែរ​ម្នាក់​​ ​រហូតដល់​ស្លាប់។ ឆ្លងកាត់​របាយការណ៍​ស្តីពី​ការ​ធ្វើ​ទុកបុកម្នេញ​ពី​សំណាក់​គ្រួសារ​ជនជាតិ​ម៉ាឡេស៊ី ​មក​លើ​ស្ត្រី​ជំនួយ​ការ​មេផ្ទះខ្មែរ កម្ពុជា​បាន​ផ្អាក​ការ​បញ្ជូន​ស្ត្រី​ជំនួយការ​​​មេផ្ទះ​ទៅ​ប្រទេស​មួយ​នេះ ដោយ​រង់ចាំ​ការ​អនុម័ត​អនុស្សារណៈ​យោគយល់​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​។

Close