Syndicate content
ភូមា
លោកប្រធានាធិបតីភូមា ថេន​សេន
30/08/2014 - ភូមា

ភូមា​ទើប​ប្រកាស​ដឹង​ថា ប្រជាជនខ្លួន​មាន​ចំនួន​តិចជាង​ការ​ប្រមើល​ទុក​ដល់​ទៅ ៩លាននាក់

រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ថា ចំនួន​ប្រជាជន​សរុប​របស់​ខ្លួន​បច្ចុប្បន្ន​មាន​តែ​ជាង ៥១លាននាក់​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង ៩លាននាក់​ដែល​គេ​បាន​ទន្ទឹង​រង់ចំា។ នេះ​ជា​លើកទី១ ក្នុង​រយៈពេល ៣ទសវត្ស​កន្លង​ទៅ​ដែល​ប្រទេស​ក្រីក្រ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ធ្វើ​ជំរឿន​ប្រជាជន​របស់​ខ្លួន។ ជំរឿង​ចុង​ក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នំា ១៩៨៣ ដែល​ប្រទេស​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​យោធា។

លោក​ចន ឃេរី ប្រមុខការទូត​សហរដ្ឋអាមេរិក​
09/08/2014 - អាមេរិក-ភូមា

អាមេរិក​ថា​មាគ៌ា​ប្រជាធិបតេយ្យ​នៅ​ភូមា​នៅ​សល់​វែង​ឆ្ងាយ​តទៅ​ទៀត

ភូមា​កំពុង​ទទួល​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នៅ​ទីក្រុង​ណៃពីដ៏រ។ កិច្ចប្រជុំ​នោះ​ក៏​មាន​ការ​ចូលរួម​របស់​មហាអំណាច​ទាំង​បី​ និង​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​បណ្តារ​ប្រទេស​អាស៊ាន គឺចិន ជប៉ុន និង​​សហរដ្ឋ​អាមេរិក។ ថ្លែង​ក្នុង​ពេល​ជួប​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​ភូមា លោក​ប្រមុខ​ការទូត​អាមេរិក​ ចន ឃេរី ​បាន​ថ្លែង​អបអរ​នូវ​ដំណើរ​បោះ​ជំហាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា តែ​លោក​ថា​ដំណើរ​នេះ​ គឺ​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​មាន​ចំងាយ​ឆ្ងាយ​ត​ទៅ​ទៀត។

ប្រធានាធិបតី​ភូមា លោក​ថេន សេន នៅក្នុងពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​អាស៊ាន នៅថ្ងៃ​ទី ៨​សីហា ២០១៤
08/08/2014 - ភូមា

បញ្ហា​​សិទ្ធិមនុស្ស​ភូមា​នឹង​ត្រូវ​គេ​លើក​ទៅ​ជជែក​ នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ណៃពីដ៍រ

ភូមា​បើក​ទ្វារ នៅថ្ងៃសុក្រទី ៨​សីហា ទទួល​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស ដែល​នឹង​ត្រូវ​បញ្ចប់​នៅថ្ងៃ​អាទិត្យ។ ក្រៅតែ​ពី​ផ្តោត​សំខាន់​ទៅលើ​ជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង ជំនួប​ប្រជុំ​ថ្នាក់​អន្តរជាតិ​នឹង​ធ្វើ​ឲ្យ​គេ​សើរើ និយាយ​ឡើងវិញ​ផងដែរ​ពី​បញ្ហា​គោរព​សិទ្ធិ មនុស្ស និង​កំណែទម្រង់​ដែល​រដ្ឋាភិបាល​ភូមា​ថ្មី​ធ្លាប់​បាន​សន្យា​ធ្វើ ជាថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​លោកខាងលិច។

ស្លាក​សញ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចាប់កុមារ​យក​ទៅធ្វើ​ទាហាន នា​ឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ
01/08/2014 - ភូមា

ភូមា​រំសាយ​ទាហាន​កុមារ​ជិត​មួយ​នាក់​ពី​ជួរ​កងទ័ព

​យោធា​ភូមា បាន​សម្រេច​ដោះ​ឯកសណ្ឋាន​កងទ័ព ពី​កុមារ​ និង​ក្មេង​មិនទាន់​​ពេញវ័យ​​ប្រមាណ​ជិត​មួយនាក់ ដែល​បាន​ឱ្យ​មក​បំរើ​និង​ធ្វើ​ជា​ពលទាហាន ឱ្យ​ចេញ​ពី​ជួរ ទៅ​រស់​នៅ​ជា​របៀប​ស៊ីវិល​ដូច​យុវវ័យ​ធម្មតា​វិញ។ អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ស្វាគមន៍​ នៅ​ថ្ងៃ​សុក្រ​ទី ១ សីហា នេះ និង​ចាត់​ទុក​ជា​ជំហាន​ថ្មី​ដ៏​សំខាន់​របស់​ភូមា ក្នុង​ការឈាន​ឆ្ពោះ​ទៅ​បិទ​បញ្ចប់​ការចាប់​កុមារ​មក​ធ្វើ​​ទាហាន។

ជនជាតិ​រ៉ូហ៊ីងយ៉ាស នៅ​ភូមា
27/07/2014 - ភូមា

អង្គការ​​​​សហ​ប្រជាជាតិ​​៖ ​​​សហគមន៍​​​សាសនា​​​នៅភូមា​​​ កាន់តែ​​​​ធ្លាក់​​ក្នុង​​​ភាព​ដុនដាប​​

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ​​លោកស្រី ​Yanghee Lee បេសកជន​​​​អង្គការ​សហ​ប្រជាជាតិ បាន​​បរិហារ​ព្រមានភូមា ​​​ពី​ការបែកបាក់រវាង​​​​​សហគមន៍​អ្នកកាន់ពុទ្ធ​សាសនា និង​សាសនា​អ៊ីស្លាម​​​​​ក្នុង​ស្រុក​​ ដែល​​បង្ក​​​អោយ​​​ស្ថានភាពកាន់តែ​​​ធ្លាក់​ដុនដាប។ លោកស្រី​យ៉ាំងហឺ លី​ ចុះ​ទៅ​ទស្សនកិច្ច​​១០ថ្ងៃ​នៅ​ភូមា

នៅភូមាចាប់​តាំង​ពី​ឆ្នាំ​១៩៦២មក​មានតែសារពត៌មានរដ្ឋប៉ុណ្ណោះដែលមានសិទ្ធបោះផ្សាយ
10/07/2014 - ភូមា

អ្នក​សារពត៌មាន​ភូមា​៥នាក់​ជាប់​ទោស​១០ឆ្នាំ​ពី​បទ​សរសេរ​ទម្លាយ​រឿង​សម្ងាត់​រដ្ឋ

តុលាការ​ភូមា​បាន​ធ្វើ​ការ​ផ្តន្ទាទោស​អ្នក​សារពត៌មាន​៥នាក់​ ឲ្យជាប់​ពន្ធនាគារ​១០ឆ្នាំ និង​ត្រូវ​ធ្វើការ​ដោយ​បង្ខំ​ ពី​បទ​ដែល​អ្នក​សារពត៌មាន​ទាំង​នោះ​បាន​សរសេរ​អត្ថបទ​មួយ​ ចោទ​ថា​រដ្ឋាភិបាល​ភូមា​បាន​បង្កើត​រោងចក្រ​ផលិត​អាវុធ​ជាតិ​គីមី។ ក្រុម​អ្នក​ឃ្លាំមើល​ការ​ការពារ​សិទ្ធ​មនុស្ស​នៅ​ភូមា​ បាន​ហៅ​ការ​កាត់ទោស​នេះ​ថា ​ជា​ការ​បំបិទ​មាត់​អ្នក​សារពត៌មាន​ហើយ​ថា​វា​ជា​ការ​ដើរ​ថយ​ក្រោយ​របស់​អជ្ញាធរ​ភូមា​ វិល​ទៅ​រក​ការ​គ្រប់គ្រង​ដោយ​ផ្តាច់​ការ​វិញ។

ប្រធានាធិបតី​ភូមា ថេន សេន ព្រមាន​​ចាត់ការ​ជនដៃដល់​​​​​ក្នុង​អំពើ​ហិង្សា​សហគមន៍​ ដែល​កើតឡើង​កាលពី​ថ្ងៃ​អង្គារ១កក្កដា។
08/07/2014 - ភូមា

ប្រធានាធិបតី​ភូមា​ប្រើពាក្យ​ព្រមាន​សេរីភាព​សារព័ត៌មាន​ ក្រោយ​​មាន​អំពើ​ហិង្សា​សហគមន៍​

សារព័ត៌មាន​បារាំង អា អេហ្វ ប៉េ AFP ​បាន​ចុះផ្សាយ​​នៅថ្ងៃ​អង្គារ​នេះថា ក្រោយអំពើ​ហិង្សា​សហគមន៍​​​សាសនា​នៅប្រទេស​ភូមា ​ក្នុង​សប្តាហ៍​មុន ដែល​បាន​​សម្លាប់​មនុស្ស​២នាក់ ប្រធានាធិបតី​​​​​ភូមា​ ថេន សេន ​បាន​​​សន្យា​មិន​អត់ឱន​​ជនដៃដល់​ដែល​ជំរុញ​អោយ​មាន​ហិង្សា​​​​នេះ​ឡើយ។

លោកស្រីអ៊ុង សានស៊ូជី ប្រមុខដឹកនាំ​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ភូមា
05/07/2014 - ភូមា

យុវជន​ភូមា​ដែល​គាំ​ទ្រ​លោកស្រី​អង់សាន ស៊ូជី​ចង់​ចូល​រួម​ក្នុង​ការ​ដឹកនាំ​ប្រទេស

មាន​ការ​ជួបជុំ​មួយ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ប្រមុខ​ដឹកនាំ​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ភូមា​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៥​កក្កដា។ ការ​ជួបជុំ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ស្តី​អំពី​ការ​បញ្ចូល​យុវជន​ជំនាន់​ថ្មី​ទៅ​ក្នុង​ថ្នាក់​ដឹកនាំ​របស់​បក្ស​នយោបាយ​របស់​លោក​ស្រី។

អ្នកកាន់​សាសនា​អ៊ីស្លាម​ឈរពី​រានហាល​​ ​មើល​ប៉ូលិសដែល​កំពុង​ល្បាត​នៅ​មុខ​ផ្ទះខ្លួន។ ​
04/07/2014 - ភូមា

ភូមា​បន្ត​​ធ្លាក់​ក្នុង​​ភាព​តានតឹង​ក្រោយ​អំពើ​ហិង្សា​សហគមន៍​ថ្ងៃអង្គារ​

នៅ​ភូមា ​ក្រោយ​អំពើហិង្សា​រវាង​អ្នកកាន់​ពុទ្ធសាសនា​និង​អ្នកកាន់​សាសនា​អ៊ីស្លាម កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​នៅ​ទីក្រុង​ម៉ាន់ដាឡៃ ​ថ្ងៃ​សុក្រ​នេះ ប៉ូលិស​​ភូមា​បានបន្ត​ល្បាត​នៅ​តាម​ផ្លូវ​ជាច្រើន​ ក្នុងក្រុង​។

ទាហានភូមាដើរកាត់ចំការអាភៀននៅរដ្ឋហ្សានភាគខាងជើងប្រទេសភូមា
26/06/2014 - ភូមា

ភូមាដុតបំផ្លាញអាភៀន២,៥តោនជានិមិត្តរូប

អាជ្ញាធរ​ភូមា​បាន​ដុត​កម្ទេច​អាភៀន​ចំនួន​២​តោន​កន្លះ​ នៅ​ថ្ងៃ​២៦​មិថុនា​ ម្សិលមិញ​នេះ។​ ការ​បំផ្លាញ​អាភៀន​ទ្រង់​ទ្រាយ​ធំ​ប៉ុន្នេះ​ក៏​ដោយ ក៏​មិន​មាន​ការ​ប៉ះពាល់​ដល់​លំដាប់​ថ្នាក់​ពិភពលោក ​របស់​ភូមា​ដែល​ជា​ប្រទេស​នាំ​អាភៀន​ចេញ​ធំ​ជាង​គេ​ទី​ពីរ​ បន្ទាប់​ពី​អាហ្វហ្គានីស្ថាន។

Close