Syndicate content
បរិស្ថាន
កម្ពុជា​ពង្រឹង​ការអភិរក្ស​ត្រីផ្សោត​ដែលប្រឈម​នឹងការបាត់បង់​
14/01/2012 - កម្ពុជា

កម្ពុជា​ពង្រឹង​ការ​អភិរក្ស​ត្រី​ផ្សោត​ដែល​ប្រឈម​នឹង​ការ​បាត់បង់​

កម្ពុជា​និង​អង្គការ​ថែ​រក្សា​សត្វព្រៃ​បង្ហាញ​ជំហរ​រួមគ្នា​ពង្រឹង​ការ​អភិរក្ស​ត្រីផ្សោត​នៅក្នុង​ទន្លេ​មេគ្គង​ដែល​កំពុង​ប្រឈមនឹងការបាត់បង់។​ខេត្តក្រចេះ​និងខេត្តស្ទឹងត្រែង​មានត្រីផ្សោត​ប្រមាណ​ជា​ជិត​២០០​ក្បាល។

ចិន​សន្យា​ប្តូរ​វិធានការ​វាស់កម្រិត​ឧស្ម័នពុល​នៅក្នុង​បរិយាកាស
07/01/2012 - ចិន

អ្នកប្រើប្រាស់​អ៊ីនធ័រណែត​ចិន៖« ចៅហ្វាយ​ក្រុង​ប៉េកំាង​ត្រូវ​ប្តូរ​វិធានការ​វាស់កម្រិត​ឧស្ម័នពុល​នៅក្នុង​បរិយាកាស »

កាល​ពី​ថ្ងៃ​សុក្រ ទី៦ មករា ម្សិលមិញ សាលាក្រុង​ប៉េកំាង​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​ពី​របៀប​វាស់កម្រិត​អត្រា​ឧស្ម័នពុល​នៅ​ក្នុង​បរិយាកាស​ដោយ​យក​គំរូ​តាម​ប្រព័ន្ធអាមេរិកំាង​វិញ។

ការរួម​ប្រជុំ​របស់​សង្គមស៊ីវិល​​​ស្តី​ពី​ផល​ប៉ះពាល់​​បរិស្ថាន​ដោយ​ហេតុ​មកពីអាជីវកម្ម​រុករក​រ៉ែ ​ប្រេង​និង​ឧស្ម័ន​​នៅក្នុង​ប្រទេស​កម្ពុជា​
30/12/2011 - កម្ពុជា

សង្គម​​ស៊ីវិល​ បារម្ភ​ពី​ផល​ប៉ះពាល់​លើ​សង្គម​​និង​​បរិស្ថាន​ពី​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​

សង្គម​ស៊ីវិល នៅ​កម្ពុជា បាន​សម្តែង​នូវ​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើងៗ ពី​​ផល​ប៉ះពាល់​​លើ​​សង្គម​និង​​បរិស្ថាន ​ពី​​ការ​​ធ្វើ​​អាជីវកម្ម​​រុក​រក​​រ៉ែ ​ប្រេង​ និង​​ឧស្ម័ន​ មន្ត្រី​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល ​ដែល​​កំពុង​​ពង្រីក​​សកម្មភាព​​កាន់​តែ​​ធំ​​ឡើងៗ​។​ សង្គម​​ស៊ីវិល​ ទាមទារ​​ឲ្យ​មាន​​ការ​សិក្សា​​ពី​​ផល​ប៉ះពាល់​​សង្គម​និង​​បរិស្ថាន ​យ៉ាង​​ត្រឹមត្រូវ​ មុន​​នឹង​​ក្រុមហ៊ុន​​រុករក​​រ៉ែ​ ប្រេង​ និង​​ឧស្ម័ន​ ទាំង​​លើ​​ដី​គោក​និង​​នៅ​​ដែន​សមុទ្រ​។​

សន្និសីទ​​អន្តរជាតិ​​នៅ​ទីក្រុង​​Durban​​នៅ​​​អាហ្វ្រិក​​ខាង​ត្បូង​​ស្តី​ពី​​ការប្រែ​ប្រួល​​នៃ​​អាកាស​ធាតុ​
11/12/2011 - អាហ្វ្រិក​ខាងត្បូង

កិច្ចព្រមព្រៀង​ជា​អប្បបរិមាណ​

ដើម្បី​ចៀស​វាង​បរាជ័យ​នៃ​កិច្ច​ចរចា​ ​ ​ បាន​ជា​ការបិទ​ការពិភាក្សា​ នៅ​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​Durban​ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ស្តី​ពី​ការប្រែ​ប្រួល​នៃ​អាកាស​ធាតុ​ត្រូវ​បាន​លើក​ពេល​ជា​ច្រើន​ដង​ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​

ប្រទេស​​មេគង្គ​ក្រោម​សម្រេច​ពន្យា​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​
09/12/2011 - កម្ពុជា

ប្រទេស​​មេគង្គ​​ក្រោម​​សម្រេច​​ពន្យា​​ការ​​សាងសង់​​ទំនប់​​សាយ៉ាបូរី​​

បណ្តា​​​ប្រទេស​​ទន្លេ​​មេគង្គ​​ក្រោម​​ទាំង​​៤​​ប្រទេស​​ដែល​​បាន​​ជួប​​គ្នា​​នៅ​​ខេត្ត​​សៀមរាប​​ប្រទេស​​កម្ពុជា​​​នោះ​​បាន​​សម្រេច​​គ្នា​​ជា​​ឯកច្ឆន្ទ​​ហើយ​ ថា​​ពន្យា​​ការ​​សាងសង់​​ទំនប់​​វារី​​អគ្គិសនី​​សាយ៉ាបូរី​​ដើម្បី​​សិក្សា​​បន្ថែម​​លើ​​ផល​​ប៉ះពាល់។​ មិន​​មាន​​ការ​​សម្រេច​​ថា​​ការ​​ពិចារណា​​សាងសង់​​នឹង​​ត្រូវ​​កំណត់​ឡើង​​វិញ​​នៅ​​ពេល​​ណា​​នោះ​​ឡើយ។ ​ប៉ុន្តែ​​​ប្រទេស​​​ទាំង​​​៤​​ កម្ពុជា​ ​ឡាវ​​ វៀតណាម​ ថៃ​​ បាន​​ឯកភាព​​ស្នើ​​អោយ​​រដ្ឋាភិបាល​​ជប៉ុន​​និង​​ដៃ​​គូរ​​អភិវឌ្ឍន៍​​ដទៃ​ទៀត​​ជួយ​​ឧបត្ថម្ភ​​ការ​​សិក្សា​​លើ​​ផលប៉ះ​ពាល់​​របស់​​ទំនប់​​សាយ៉ាបូរី។​

បណ្តា​ប្រទេស​ប៉ែក​ខាង​ក្រោម​ទន្លមេគង្គ​បារម្ភ​ពី​ផលប៉ះពាល់​នៃ​ទំនប់​សាយ៉ាបុរី
08/12/2011 - តំបន់ទន្លេមេគង្គ

ប្រទេស​មេគង្គ​ក្រោម​ជួបគ្នា​ជជែក​អំពី​ទំនប់​សាយ៉ាបុរី​របស់​ឡាវ

ប្រទេស​៤​ដែល​ស្ថិត​តាម​អម​ទន្លេ​មេគង្គ​ក្រោម បាន​ជួប​ប្រជុំ​គ្នា ​នៅ​ក្នុង​ក្រុង​សៀមរាប ​ប្រទេស​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​គ្នា​អំពី​អនាគត​នៃ​ទំនប់​វារីអគ្គីសនី​ដ៏​ធំ​សម្បើម និង​ដ៏ចម្រូងចម្រាស​​មួយ​របស់​ប្រទេស​ឡាវ។

ចលនា​ល្បាតព្រៃ​របស់​ពលរដ្ឋ​៤ខេត្ត​បាន​មកដល់​ក្រុមហ៊ុន​ដែល​ពួកគាត់​ចោទ​ថា​កាប់ឈើ
11/11/2011 - បទយកការណ៍

ចលនា​ល្បាតព្រៃ​របស់​ពលរដ្ឋ​៤ខេត្ត​បាន​មកដល់​ក្រុមហ៊ុន​ដែល​ពួកគាត់​ចោទ​ថា​កាប់ឈើ

បន្ទាប់​ពី​ដើរ​ល្បាត​ក្នុង​ព្រៃឡង់ ​អស់រយៈពេល​ប្រមាណ​ជា​១០ថ្ងៃ ​ប្រជាសហគមន៍​មកពី​ខេត្ត​ចំនួន​បួន​ ជុំវិញ​ព្រៃឡង់​ បាន​ដើរ​ទៅដល់​ក្រុមហ៊ុន​ ស៊ីអស៊ីខេ​ ស្ថិត​ក្នុង​ស្រុក​សណ្តាន់ ​ខេត្ត​កំពង់ធំ ​នៅ​ព្រលប់​ម្សិលមិញ​នេះ។ ប្រជាសហគមន៍​បាន​សម្រុក​ចូល​ក្រុមហ៊ុន​ស៊ីអស៊ីខេ ​ដើម្បី​ទាមទារ​ឯកសារ​វិនិយោគ ឯកសារ​សិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន​លើ​ផែនការ​វិនិយោគ​ក្នុង​តំបន់​ព្រៃឡង់។

មនុស្ស​ពពាក់ពពូន​​ចាំ​ដងទឹក​អណ្តូង​​មួយ នៅ​ឥណ្ឌា
26/10/2011 - ប្រជាជនពិភពលោក

៧ពាន់លាន​នាក់៖ តើ​ភពផែនដី​អាច​ទ្រាំទ្រ​នឹង​កំណើន​ប្រជាជន​បាន​ឬ​ទេ?

ចំនួន​ប្រជាជន​នៅទូទាំង​ពិភពលោក​នឹង​កើនឡើង​ដល់ ៧ពាន់​លាន​នាក់ នៅ​ថ្ងៃ​ទី៣១ ខែ​តុលា ២០១១​ សប្តាហ៍ក្រោយ​នេះ។ នៅក្នុង​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​ពុធ​នេះ មូលនិធិ​សហប្រជាជាតិ​ដើម្បី​ប្រជាជន (UNFPA) បានព្រមាន​ថា កំណើន​ប្រជាជន​ពិភពលោក​អាច​នឹង​ចោទ​ជា​បញ្ហា​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ និង​ការ​ថែរក្សា​បរិស្ថាន។

អាវុធ​ជាតិ​ផ្ទុះ​ដែល​គេ​បោះបង់​ចោល​កំពុង​គំរាម​កំហែង​បរិស្ថាន
25/10/2011 - រុស្ស៊ី

រោងចក្រ​យោធា​ដែល​គេបោះបង់​ចោល កំពុង​គំរាម​ជា​មហន្តរាយ​ដល់​ខេត្ត ៤​នៅ​រុស្ស៊ី

សហគ្រាស​រោងចក្រ ដែល​សម័យ​សូវៀត ធ្លាប់​បាន​ផលិត​អាវុធ​គីមី និង​ធាតុផ្ទុះ ហើយ​ត្រូវ​ប្រទេស​រុស្ស៊ី​សម័យថ្មី បញ្ឈប់​ឲ្យ​លែង​ដំណើរការ ស្រប​នឹង “សន្ធិសញ្ញា​អន្តរជាតិ​ឆ្ពោះ​ទៅ កំទេច​អាវុធ​គីមី” បច្ចុប្បន្ន ក្លាយ​ជា​គ្រោះថ្នាក់​ធំ​មែនទែន ដល់​បរិស្ថាន និង​ជីវិត​បណ្តាជន ខេត្ត៤ ក្នុង​ប្រទេស​រុស្ស៊ី។

លោក ​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក
03/09/2011 - ស.រ.អា

សេតវិមាន​លះបង់​ក្នុង​ការ​កំណត់​វិធាន​ស្តីពី​គុណភាព​នៃ​ខ្យល់​អាកាស

បរាជ័យ​ថ្មី​សំរាប់​លោក បារ៉ាកអូបាម៉ា ដ្បិត​គាត់​លះបង់​គម្រោងការ​របស់​ខ្លួន ក្នុង​ការ​កំណត់​វិធាន​ដែល​ប្រមើល​ទុក​និយាម​នៃ​គុណភាព​នៃ​ខ្យល់​អាកាស តឹងរ៉ឹង​ជាង​មុន។ ពួក​អ្នក​សាធារណរដ្ឋ​បាន​ធ្វើ​ការ​គាបសង្កត់​ទៅ​លើ​ប្រធានាធិបតី​អាមេរិកាំង ដោយ​ចាត់​ទុក​ការ​កំណត់​និយាម​ថ្មីៗ​ទាំង​នេះ តម្រូវ​ឲ្យ​ចាយ​ប្រាក់​ច្រើន​ណាស់ នៅ​ក្នុង​សម័យ​កាល​កំពុង​​មាន​វិបត្តិ​សេដ្ឋកិច្ច៕

Close