14/09/2012
-
កម្ពុជា-បរិស្ថាន
ប្រជាពលរដ្ឋសហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ បានជួបជុំគ្នាជាថ្មីទៀតដើម្បីនាំគ្នាចូលក្នុងតំបន់ព្រៃឡង់ដើម្បីប្រឆាំងការកាប់ឈើខុសច្បាប់ និងការបំផ្លាញបរិស្ថាន។ យុទ្ធនាការនេះមានរយៈពេល៤ថ្ងៃដោយចាប់ផ្តើមពីថ្ងៃសុក្រទី១៤កញ្ញានេះទៅដល់ថ្ងៃទី១៧កញ្ញា។ ព្រៃឡង់ត្រូវបានប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់នោះប្រកាសថា-កំពុងស្ថិតនៅក្នុងសភាពនៃការបំផ្លាញពីសំណាក់ក្រុមហ៊ុនឯកជន។