ថ្ងៃទី២៨មេសា បានក្លាយជា « ទិវាសុវត្ថិភាពនិងសុខភាព ពិភពលោក នៅកន្លែងធ្វើការ » តាំងពីឆ្នាំ១៩៩៦មក។ ប៉ុន្តែទើបតែនៅឆ្នាំ២០០៣ប៉ុណ្ណោះ ដែលអង្គការពលកម្មអន្តរជាតិបានផ្តួចផ្តើមប្រារព្ធទិវានេះ ជាទូទៅនៅពេញពិភពលោក ដើម្បីជំរុញឲ្យមានការគិតគូរដល់សុវត្ថិភាព ក្នុងពេលបំពេញការងារ ដោយឈរលើទស្សនៈការពារប្រសើរជាងព្យាបាល។ ការពារប្រឆាំងនឹងគ្រោះថ្នាក់ក្នុងពេលធ្វើការ ការពារកុំឲ្យមានជំងឺព្រោះការងារ។