10/05/2013
-
រុស្ស៊ី-អង់គ្លេស
គឺថ្ងៃសុក្រ១០ឧសភានេះដែលលោកប្រធានាធិបតីរុស្ស៊ីពូទីនទទួលជួបប្រាស្រ័យជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron នៅឯនិវេសនដ្ឋានប្រមុខរដ្ឋរុស្ស៊ី ជាយក្រុង Sochi ស្ថិតនៅមាត់សមុទ្រខ្មៅ ចម្ងាយ ១.៦៨០គ.ម.ខាងត្បូងពីរដ្ឋធានីម៉ូស្គូ។ កម្មវត្ថុនៃការពិភាក្សា គឺរកដំណោះស្រាយជាបន្ទាន់ឲ្យវិបត្តិដែលកាន់តែធ្ងន់ធ្ងរទៅក្នុងប្រទេសស៊ីរី។