ស្របពេលដែលលោក ជុំ ម៉ី ចេញមុខដឹកនាំបាតុកម្ម សមាជិកគណៈកម្មាធិការនាយករបស់សមាគមជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ហៅកាត់ថា សមាគមក្សេមក្សាន្ត ដែលមានលោកជុំ ម៉ី ជាប្រធាននោះ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍សម្តែងការព្រួយបារម្ភថា សកម្មភាពរបស់លោក ជុំម៉ី អាចធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាពរបស់សមាគម។